• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ខេត្ត Kien Giang ជួយឧបត្ថម្ភប្រជាជានដើមកំណើតវៀតណាមនៅកម្ពុជាដែលជួបការលំបាកដោយសារជម្ងឺរាតត្បាត កូវីដ ១៩

តាមរយៈអំណោយទាំងនេះ សហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាមានការនឹងនរចិត្តថា បក្ស រដ្ឋនិងប្រជាជន វៀតណាមតែងតែប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិក្នុងគ្រាលំបាកបំផុតជាក់ជាពុំខាន។
 

លោក Nguyen Viet Thong (ស្ដាំ) នាយករងនៃមន្ទីរការបរទេសខេត្ត Kien Giang ប្រគល់ជូន តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត ព្រះ សីហនុ ទឹកប្រាក់ចំនួន៣០០លានដុង។ (រូបថត៖ VNA)


នារសៀលថ្ងៃទី១៥ មេសា នៅច្រកទ្វារព្រំដែនអន្តរជាតិ Ha Tien លោក Nguyen Viet Thong នាយករងនៃមន្ទីរការបរទេសខេត្ត Kien Giang បានប្រគល់ជូន តំណាងស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត ព្រះ សីហនុ ទឹកប្រាក់ចំនួន៣០០ លានដុង។ នេះជាអំណោយរបស់បក្សភាគ អាជ្ញាធរនិងប្រជាជនខេត្ត Kien Giang ក្នុងបំណងជួយឧបត្ថម្ភជនរួមជាតិអាណិកជនក្រីក្រនៅក្នុងតំបន់ដែលស្ថានអគ្គកុងស៊ុលទទួលបន្ទុក។ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត ព្រះ សីហនុ លោក Vu Ngoc Ly បានឲ្យ ដឹងថា ចាប់តាំងពីការផ្ទុះរាលដាលជាលើកដំបូងនៃ កូវីដ ១៩ នៅកម្ពុជាកាលពីឆ្នាំ ២០២០មក ខេត្ត Kien Giang បានផ្ដល់ជំនួយចំនួន៣លើកហើយ។ អំណោយរបស់ ខេត្ត Kien Giang សុទ្ធតែមានអត្ថន័យជាក់ស្ដែងនិងទាន់ពេលវេលា ដោយចូលរួមចំណែកលើកទឹកចិត្តបងប្អូនជនរួមជាតិ។ តាមរយៈអំណោយទាំងនេះ សហគមន៍ ប្រជាជនដើមកំណើតវៀតណាមនៅកម្ពុជាមានការនឹងនរចិត្តថា បក្ស រដ្ឋនិងប្រជាជន វៀតណាមតែងតែប្រកៀកស្មាជាមួយបងប្អូនជនរួមជាតិក្នុងគ្រាលំបាកបំផុតជាក់ជាពុំខាន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តសកម្មភាពនៃសម័យប្រជុំលើកទី៣២ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានឯកភាពដាក់ជូនសម័យប្រជុំលើកទី៧ នៃរដ្ឋសភា ដើម្បីពិចារណាលើគោលជំហរវិនិយោគ សាងសង់ផ្លូវល្បឿនលឿន ខាងជើង-ខាងត្បូង ផ្នែក Gia Nghia (Dak Nong) - Chon Thanh (Binh Phuoc)។

Top