បញ្ចូនអដ្ឋិធាតុរបស់យុទ្ធជនស្ម័គ្រចិត្តទៅបញ្ចុះនៅឈាបនដ្ឋានយុទ្ធជនពលី (រូបថតៈ qdnd.vn)
នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៨ នៅឈាបនដ្ឋានយុទ្ធជនពលីស្រុក Duc Co (Gia Lai) ខេត្ត Gia Lai បានរៀបចំពិធីទទួល រំលឹកវិញ្ញាណក្ខ័ន្ធនិងបញ្ចុះអដ្ឋិធាតុរបស់យុទ្ធជន ស្ម័គ្រចិត្តនិងជំនាញការវៀតណាមចំនួន២១រូប ដែលពលីជីវិតនៅកម្ពុជាតាមដំណាក់ កាលនីមួយៗ។
នៅក្នុងពិធីនេះ ថ្នាក់ដឹកនាំខេត្ត Gia Lai ស្ថាប័នតំណាង មហាជនតំណាង ប្រជាជនគ្រប់ស្រទាប់ កងកម្លាំងប្រដាប់អាវុធខេត្ត Gia Lai បានទទួលយុទ្ធអដ្ឋិធាតុជនពលីដែលវិល ឡប់មកសម្រាកលើទឹកដីវៀតណាម។
នារដូវប្រាំង ២០១៧-២០១៨នោះ ទទួលបានការជួយឧបត្ថម្ភពីរដ្ឋអំណាចនិងប្រជាជន ខេត្តចំនួន៣គឺ រតនៈគីរី ព្រះវិហារ និងស្ទឹងត្រែង របស់កម្ពុជា បញ្ជាការដ្ឋានយោធ ភូមិភាគទី១ និង ទី៤ នៃកងយោធពលខែមរៈភូមិន្ទ ក្រុមស្វែងរក ប្រមូលផ្តុំអដ្ឋិធាតុយុទ្ធជន កងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមនៅកម្ពុជា បញ្ជាការដ្ឋានកងទ័ពខេត្ត Gia Lai (ក្រុម K52) បានស្វែង រក ប្រមូលផ្តុំនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុចំនួន២១ផងដែរ៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម