• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនឹងស្តារឡើងវិញយ៉ាងឆាប់រហ័ស ជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត


រូបថតឧទាហរណ៍ (ប្រភពៈ Dantri)
 

យោងតាមការវាយតម្លៃរបស់ Fitch Ratings វិស័យអាកាសចរណ៍របស់ប្រទេសវៀតណាម នឹងងើបឡើងវិញយ៉ាងឆាប់រហ័សជាង ទីផ្សារអាស៊ីអាគ្នេយ៍ដោយសារការគ្រប់គ្រងជំងឺរាតត្បាតបានយ៉ាងល្អក្នុងរយៈពេលកន្លងមកនេះ។

អង្គការនេះបានប្រើប្រាស់សន្ទស្សន៍ RPK ដែលមានន័យថាជាចម្ងាយសរុបរបស់អ្នកដំណើរទាំងអស់ ដើម្បីយកមកធ្វើការវាយតម្លៃ។ ហេតុដូច្នោះការព្យាករណ៍របស់ RPK នៅវៀតណាម នឹងសម្រេចបាន ៥៥% នៃកម្រិតមូលដ្ឋាននៅឆ្នាំនេះ ហើយក៏ស្តារ ឡើងវិញដោយសម្រេចបានដល់ ៩០% នៅឆ្នាំក្រោយផងដែរ។

យោងតាមអ្នកតំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឲ្យដឹងថា រលកជំងឺរាតត្បាតកូវីដ១៩ ត្រូវបានគ្រប់គ្រងជាបណ្តើរៗនោះ ចំនួនអ្នកដំណើរ តាមផ្លូវអាកាស បានស្តារឡើងវិញយ៉ាងឆាប់រហ័ស។ គួរបញ្ជាក់ថាក្នុងខែសីហាកន្លងមក ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានកត់ត្រាថា ចំនួនអ្នកដំណើរដែលធ្វើដំណើរតាមជើងហោះហើរសម្រេចបានជិត ៥៥០.០០០ នាក់៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

វៀតណាមមានសមត្ថភាពពេញលេញក្នុងការធានាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់ប្រេងឥន្ធនៈក្នុងប្រទេស

យោងតាមលោកស្រី ហ្វាម ធូ ហាំង បណ្តាស្ថាប័នមានសមត្ថកិច្ចវៀត ណាម និងអាជីវកម្មនាំចូល-នាំចេញប្រេងឥន្ធនៈ តែងតែរក្សាជានិច្ច កិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស ដើម្បីជំរុញការអនុវត្តកិច្ចសន្យាផ្គត់ផ្គង់រយៈពេលវែងដែលបានចុះហត្ថលេខាយ៉ាងពេញលេញ និងទាន់ពេលវេលា។

Top