• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពិភាក្សាគ្នាអំពីវិធានការណ៍នានាដើម្បីជម្រុញការអនុវត្តរបៀបវារៈស្តីពី ស្ត្រី សន្តិភាពនិងសន្តិសុខ

ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី ២៩ ខែតុលាបានបើកកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូស្តីពីរបៀបវារៈសម្រាប់ស្ត្រី សន្តិភាពនិងសន្តិសុខ (WPS) ក្រោមអធិបតីភាពរបស់ប្រទេស រុស្ស៊ី ដែលជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខក្នុងខែតុលា។

ថ្លែងមតិនៅឯកិច្ចពិភាក្សានេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន ស្ថានបេសកកម្មវៀតណាមប្រចាំនៅ អ.ស.ប បានអបអរសាទរចំពោះវឌ្ឍនភាពក្នុងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៣២៥ និងសេចក្តីសម្រេចចិត្តពាក់ព័ន្ធនានា។ ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏បានអំពាវនាវឱ្យប្រទេសនានាគាំទ្រដល់ការអំពាវនាវរបស់អគ្គលេខាធិការស្តីពីបទឈប់បាញ់ជាសកលនិងបញ្ឈប់ជាបន្ទាន់នូវសកម្មភាពអរិភាពនៅគ្រប់ទីកន្លែងនៅលើពិភពលោក ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការផ្តល់ជំនួយមនុស្សធម៌និងគាំទ្រដល់ជនងាយរងគ្រោះ ជាពិសេសគឺស្ត្រីនិងក្មេងស្រីផងដែរ។

លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតបានអំពាវនាវដល់សហគមន៍នៃម្ចាស់ជំនួយអន្តរជាតិគប្បីបន្តផ្គត់ផ្គង់យ៉ាងហោចណាស់ចំនួន ១៥ % នៃដើមទុន ODA ដល់ប្រទេសនានាដែលរងគ្រោះដោយ សារជម្លោះ ដើម្បីជម្រុញការគោរពសមភាពយេនឌ័រ ព្រមទាំងបន្តបង្កើនទំនាក់ទំនងភាពជាដៃគូនិងការសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រកបដោយប្រសិទ្ធភាពផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top