• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានប្រជុំសម្ងាត់ដើម្បីសង្គ្រោះ កិច្ចព្រមព្រៀងឈប់បាញ់នៅប្រទេសយេម៉ែន


 ជនឧទ្ទាម Houthi នៅយេម៉ែន កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ (រូបថត៖ AFP/TTXVN)
 

 នាថ្ងៃទី១៣ ខែមីនា ឆ្នាំ​២០១៩ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានប្រជុំ សម្ងាត់​ជាមួយ​បេសកជន​ពិសេស​ របស់អង្គការសហប្រជាជាតិទទួល​បន្ទុកបញ្ហា យេមែន សំដៅស្វែង​រកដំណោះស្រាយ ជួ​យ សង្គ្រោះ ​កិច្ចព្រមព្រៀងឈប់បាញ់ នាប​ច្ចុប្បន្នកំពុង​ត្រូវជាប់​គាំង​ដែលជា​កិច្ចព្រម​ព្រៀងដ៏សំខាន់​ៗក្នុងការ​ខិត​ខំ ​ប្រឹងប្រែងខាងការទូតសំដៅឆ្ពោះទៅរកបញ្ឍប់​សង្គ្រាមនៅប្រទេសនេះ។

កិច្ច​ប្រជុំមាន​ការចូលរួមរបស់ ឧត្តមសេនីយ៍ លោក Michael Lokkesgaard ប្រមុខ​ដឹកនាំ​នៃគណៈ​បេសកកម្ម​អង្គការ​សហប្រជាជាតិ​ ដែលទើបបានបង្កើត ឡើងដើម្បីឃ្លាំមើ​លការដកកងទ័ពចេញ​ ពី Hodeida នៃប្រទេស​យេម៉ែន​។ មុនកិច្ចប្រជុំនេះបេសកជនពិសេ​ស លោក Griffiths បានជួបឯកអ​គ្គរដ្ឋទូត បណ្តាប្រទេស​ជា​សមាជិក​​អចិន្ត្រៃយ៍​នៃក្រុមប្រឹក្សាសន្តិសុ​ខ គឺជាអាមេរិក ​បារាំង អង់គ្លេស ចិននិងរុស្ស៊ី​។ អំពីកិច្ច​ព្រម​ព្រៀង​ឈប់​​បាញ់​ រដ្ឋាភិបាល យេម៉ែន និង កងទ័ពចម្រុះ អារ៉ាប៊ីសាអូឌិត និងអេមីរេតអារ៉ាប់រួម (UAE) បាន​ឯក​ភាព​​គ្នាចរចារជាមួយ ពួកឧទ្ទាម Houthi កាលពីមួយខែមុនស្តីពីការដកចេញកងទ័ពពីទីក្រុង​ Hodeida ប៉ុន្តែ​ជាការ​ពិតមិនមានភាគីណាអនុវត្តនៅឡើយ។ បណ្តាអ្នកការទូតរបស់អង្គការ សហប្រជា​ជាតិ​បាន​អោយ​ដឹង​ថា​ភាគី​ Hodeida មិនដកកងទ័ពចេញពីកំពង់ផែ Saleef និង Ras Issa ដូចកិច្ចព្រមព្រៀងដោយសារព្រួយបារម្ភ បណ្តា​ កងកម្លាំងភ្ជាប់ទាក់ទងជាមួយ កងទ័ពចម្រុះដឹកនាំដោយអារ៉ាប៊ីសាអួឌិត នឹងឆ្លៀត​យក​ឱកាស​នេះដើម្បី​ដណ្តើម​យក តំបន់នោះផងដែរ៕​

 

តា​ម VOV5 - វិទ្យុសំឡេង​វៀតណាម
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top