រយៈពេលកន្លង ខេត្តហឹងអៀន (Hung Yen) យកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការវិនិយោគអភិវឌ្ឍន៍កសិកម្មតាមទិសដៅទំនិញ អនុវត្តបច្ចេកវិទ្យាខ្ពស់ បង្កើតចេញតំបន់ប្រពលវប្បកម្ម ឯកវប្បកម្មសម្រេចស្តង់ដា VietGAP មានតម្លៃខ្ពស់។ មុខទំនិញកសិផលប្រពៃណីយ៉ាងច្រើនរបស់ខេត្តហឹងអៀន (Hung Yen) បាននិងកំពុងអះអាងទីតាំងនៅលើទីផ្សារដូចជា៖ ផ្លែមៀន ម្សៅរមៀត ចេក គូលេន បន្លែស្អាត សាច់ពាហនៈ បសុសត្វ ជលផល...។ល។ បានផ្គត់ផ្គង់ឲ្យខេត្ត ក្រុងនៅជិតខាង។
ក្នុងចំណោមមុខទំនិញកសិផល ផ្លែមៀនជាប្រភេទផលិតផលពិសេសរបស់ខេត្តហឹងអៀន (Hung Yen) ដែលមានពាណិជ្ជសញ្ញាតាំងពីយូរយារណាស់មកហើយ។ សព្វថ្ងៃទូទាំងខេត្ត មានផ្ទៃដីដាំដំណាំមៀនតាមស្តង់ដា VietGAP ចំនួន១៥៥ហិកតា និងតំបន់ផលិតកម្មពីរ បានផ្តល់លេខកូដនាំចេញទៅទីផ្សារអាមេរិក គឺឃុំហ៊ងណាម (Hong Nam) ទីក្រុងហឹងអៀន (Hung Yen) និងឃុំហាមទឺ (Ham Tu) ស្រុកខ្វាយចូវ (khoai Chau)។ ផ្លែមៀនហឹងអៀន (Hung Yen) បានស្នងការដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា) ផ្តល់ជូនលិខិតទទួលស្គាល់ចុះឈ្មោះណែនាំភូមិសាស្ត្រ ចំពោះតំបន់ទាំងបួន៖ ទីក្រុងហឹងអៀន (Hung Yen) ស្រុកខ្វាយចូវ (Khoai Chau) តៀនលឺ (Tien Lu) គីមដុង (Kim dong)។
ទន្ទឹមផ្លែមៀន ចេក ជាដំណាំឈើហូបផ្លែមានប្រៀបខ្លាំងទីពីរ របស់ខេត្តហឹងអៀន (Hung Yen) ដែលមានពាណិជ្ជសញ្ញានៅលើទីផ្សារ ជាមួយផ្ទៃដីដាំដំណាំចេកប្រហែល២០០០ហិកតា បរិមាណផល៤៥.០០០តោនក្នុងមួយឆ្នាំ។ ចេកបានដាំតែតំបន់ឆ្នេរទាបចំណុះឃុំជាយទំនប់ស្រុកខ្វាយចូវ (Khoai Chau) គីមដុង (Kim Dong) ទីក្រុងហឹងអៀន (Hung Yen)។
ប្រៀបខ្លាំងកសិកម្មមួយផ្សេងរបស់ខេត្តហឹងអៀន (Hung Yen) គឺតំបន់ដំណាំបន្លែធំទូលាយ ដែលមានផ្ទៃដីដាំប្រហែល១៣.០០០ហិកតា បរិមាណផលជាង២៣០.០០០តោនក្នុងមួយឆ្នាំ ក្នុងនោះមានបន្លែគ្រប់ប្រភេទដូចជា៖ ស្លឹកជន្លង់ សណ្តែកគួរ ពោតខ្ចី ម្រះ...។ល។
សព្វថ្ងៃ ខេត្តហឹងអៀន (Hung Yen) មានផ្ទៃដីដាំដំណាំមៀនតាមស្តង់ដា VietGAP ចំនួន១៥៥ហិកតា ក្នុងនោះមានតំបន់ផលិតកម្ម ផ្លែមៀនពីរ បានផ្តល់ជូនលេខកូដនាំចេញទៅទីផ្សារអាមេរិក នោះគឺឃុំហ៊ងណាម (Hong Nam) (ទីក្រុងហឹងអៀន - Hung Yen) និងឃុំហាមទឺ (Ham Tu) (ស្រុកខ្វាយចូវ - Khoai Chau)។ រូបថត៖ ហ្វាងហា ខេត្តហឹងអៀន (Hung Yen) មានផ្ទៃដីដាំដំណាំមៀនចំនួន១៥៥ហិកតា ប្រមូលផ្តុំតែនៅស្រុកតៀនលឺ (Tien Lu) គីមដុង (Kim Dong) និងទីក្រុងហឹងអៀន (Hung Yen)។ រូបថត៖ ហ្វាងហា ស្រុកភូគឺ (Phu Cu) ខេត្តហឹងអៀន (Hung Yen) សព្វថ្ងៃមានផ្ទៃដីដាំគូលេនជាង៥០០ហិកតា ដាំចម្បងគឺពូជគូលេនឆាប់ទុំ ប្រមូលផ្តុំនៅតាមឃុំតាមដា (Tam Da) មិញតៀន (Minh Tien) តុងត្រឹន (Tong Tran)។ រូបថត៖ ផាមកៀន កាលពីមុន ដើមត្របែកតៃវ៉ាន បានដាំតែលើភូមិសាស្រ្តស្រុកវ៉ាន់យ៉ាង (Van Giang) (ខេត្តហឹងអៀន - Hung Yen) ប៉ុន្តែរយៈពេលថ្មីៗនេះ ក្តាប់បានតម្រូវទីផ្សារនិងផលប្រយោជន៍សេដ្ឋកិច្ច ទើបប្រជាកសិករហឹងអៀន (Hung Yen) បានអភិវឌ្ឍន៍ដំណាំនេះនៅលើទូទាំងខេត្ត។ រូបថត៖ ផាមកៀន បន្សាំល្អលើលក្ខណៈដីធ្លីខេត្តហឹងអៀន (Hung Yen) ដើមក្រូចឆ្មា នាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ជូនប្រជាកសិករដាំដំណាំ និងបន្តអះអាងទីតាំងនៅលើទីផ្សារ។ រូបថត៖ ផាមកៀន មួយក្នុងចំណោមប្រៀបខ្លាំងទាំងឡាយ នៃវិស័យកសិកម្មខេត្តហឹងអៀន (Hung Yen) នោះគឺតំបន់ដាំដំណាំធំទូលាយ ដែលមានបន្លែគ្រប់ ប្រភេទដូចជា៖ ម្រះ ននោង ជន្លង់ សណ្តែងគួរ វិស័យកសិកម្មខេត្តហឹងអៀន (Hung Yen) ជម្រុញយន្តូបនីយកម្មក្នុងការផលិតស្រូវ។ រូបថត៖ ផាមកៀន ចិញ្ចឹមត្រីក្នុងទ្រុងលើទន្លេក្រហម បើកចេញទិសដៅរីកចម្រើនថ្មី សម្រាប់វិស័យជលផលខេត្តហឹងអៀន (Hung Yen)។ រូបថត៖ ផាមកៀន ឲ្យតែដល់ខែ២ ខែ៣ចន្ទគិត ពេលមៀនចេញផ្កាគឺជាពេលតំបន់ចម្ការនៅលើភូមិសាស្រ្តខេត្តហឹងអៀន (Hung Yen) ភាពអ៊ូរអរ នៃរដូវសត្វឃ្មុំក្រេបលម្អងផ្កាមកដល់។ អ្នកចិញ្ចឹមសត្វឃ្មុំក្នុងប៉ុន្មានថ្ងៃនេះ សុទ្ធតែប្រមូលផ្តុំមកខេត្តហឹងអៀន (Hung Yen) ដើម្បីប្រមូលផលទឹកឃ្មុំឈ្ងុយឆ្ងាញ់ពីផ្កាមៀន។ រូបថត៖ ផាមកៀន |
ដោយសារសក្តានុពលកសិកម្មដ៏ធំ ដូចនេះក្នុងកិច្ចប្រជុំថ្នាក់តំណាងវិស័យកសិសកម្មក៏ដូចជាសហគ្រាសចែកចាយផលិតផលកសិកម្ម របស់ក្រុងហាណូយ សហករណ៍ សហគ្រាស ក្រុមគ្រួសារប្រកបកសិកម្ម របស់ខេត្តហឹងអៀន (Hung Yen) សុទ្ធតែមានបំណងចង់ចូលរួមប្រព័ន្ធតភ្ជាប់នាំផលិតផលចូលក្រុងហាណូយប្រើប្រាស់។
“ថ្មីៗនេះក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតពាណិជ្ជកម្មអន្តរជាតិ និងសេវាកម្មផ្សារទំនើប Big C Thang Long សហការជាមួយអ្នករៀបចំកម្មវិធី “សប្តាហ៍មៀនហឹងអៀន (Hung Yen) នៅហាណូយឆ្នាំ២០១៧”។ ផ្សព្វផ្សាយកសិផលវៀតណាមទៅដល់អ្នកក្រុងប្រើប្រាស់។ |
វាយតម្លៃខ្ពស់សក្តានុពលកសិកម្មរបស់ហឹងអៀន (Hung Yen) លោកនាយករងកសិកម្ម និងអភិវឌ្ឍន៍កសិកម្មហាណូយ ង្វៀនហ្វីដាំង (Nguyen Huy Dang) ចែករំលែក៖ “ក្រុងហាណូយមានប្រជាជនជាប្រចាំចំនួន១០លាននាក់ ប៉ុន្តែការផលិតកសិកម្មនៅនឹងទីកន្លែង គ្រាន់តែផ្គត់ផ្គង់បានតម្រូវការពី៣០ - ៦០% តែប៉ុណ្ណោះ។ ហេតុនេះហើយ រៀងរាល់ឆ្នាំហាណូយតែងរៀបចំសកម្មភាពជម្រុញពាណិជ្ជកម្ម សហការផ្គត់ផ្គង់កសិផលស្បៀងអាហារ ក្នុងនោះមានការសហការជាមួយខេត្តហឹងអៀន (Hung Yen)”។
ដើម្បីអនុវត្តលម្អិតនៃគោលនយោបាយនោះ ក្នុងសន្និសីទ “សហការប្រើប្រាស់ផលិតផល បង្កើនសកម្មភាពតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទំនិញវៀតណាម ឧបត្ថម្ភផ្សារភ្ជាប់រឹងមាំរវាងសហគ្រាសផលិត និងសហគ្រាសចែកចាយ” ត្រូវបានរៀបចំនៅទីក្រុងហឹងអៀន (Hung Yen) នាដើមឆ្នាំខែសីហា ឆ្នាំ២០១៧ សហគ្រាសជាច្រើននៅក្រុងហាណូយ បានអញ្ជើញមកដល់ហឹងអៀន (Hung Yen) ដើម្បីស្វែងយល់ពីទីផ្សារ ចុះកិច្ចសន្យាប្រើប្រាស់ផលិតផល នាំផលិតផលមានគុណភាពល្អ ងាយស្រួលឆែកប្រភពដើមផលិតផល ធានាសុវត្ថិភាពស្បៀងអាហារ យកចូលមកការផ្គត់ផ្គង់ទីផ្សាររដ្ឋធានី។
សព្វថ្ងៃ សហគ្រាសជាច្រើននៅក្រុងហាណូយដូចជា ក្រុមហ៊ុនភាគហ៊ុនស្បៀងអាហារ Safelife ក្រុមហ៊ុនភាគហ៊ុនផលិតនិងពាណិជ្ជកម្មអានវៀត (An Viet) ...។ល។ បានសហការជាមួយប្រជាកសិករ តំបន់ផលិតកសិកម្មបច្ចេកវិទ្យាខ្ពស់ នានានៅខេត្តហឹងអៀន (Hung Yen)ដូចជា៖ សហករណ៍ភូគឺ (Phu Cu) ទីក្រុងហឹងអៀន (Hung Yen) ដើម្បីផ្គត់ផ្គង់បន្លែ ស្បៀងអាហារសម្រាប់ប្រជាជនរដ្ឋធានី នៅតាមប្រព័ន្ធហាងស្បៀងអាហារស្អាត និងផ្សារទំនើប៕
ចុះកិច្ចសន្យាសហការប្រើប្រាស់ផលិតផល រវាងខេត្តហឹងអៀន (Hung Yen) ក្រុងហាណូយ និងខេត្តក្រុងនៅលើទូទាំងប្រទេស ក្នុងសន្និសីទ “សហការប្រើប្រាស់ផលិតផល ជម្រុញសកម្មភាពតភ្ជាប់ប្រព័ន្ធផ្គត់ផ្គង់ទំនិញវៀតណាម ឧបត្ថម្ភផ្សារភ្ជាប់រឹងមាំ រវាងសហគ្រាសផលិតនិងសហគ្រាសចែកចាយ”។ រូបថត៖ ហ្វាងហា សព្វថ្ងៃ ផលិតផលបន្លែ១០០% របស់សហករណ៍បែបថ្មីភូគឺ (Phu Cu) (ខេត្តហឹងអៀន - Hung Yen) បានលក់ទៅឲ្យក្រុមហ៊ុនភាគហ៊ុន ស្បៀងអាហារ Safelife ជាអង្គភាពជំនាញផ្គត់ផ្គង់ស្បៀងអាហារសុវត្ថិភាព ស្បៀងអាហារសរីរាង្គតាមផ្សារទំនើប ហាង ភោជនីយដ្ឋានធំៗ នៅក្រុងហាណូយ។ រូបថត៖ ហ្វាងហា ខ្ចប់ផលិតផលបន្លែសុវត្ថិភាពមុនពេល ដឹកជញ្ជូនយកទៅប្រើប្រាស់។ រូបថត៖ ហ្វាងហា បន្លែសុវត្ថិភាពរបស់ខេត្តហឹងអៀន (Hung Yen) បានតាំងលក់ទូលាយតាមផ្សារទំនើបនៅក្រុង |
អត្ថបទ៖ ធុកហៀន រូបថត៖ ហ្វាងហា ផាមកៀន