• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងសុខាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចធ្វើអ្វីគ្រប់បែបយ៉ាង​ដើម្បីជួយឧបត្ថម្ភទីក្រុង​ដាណាំងបង្ការទប់ស្កាត់​ជម្ងឺ Covid-19


 ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Bach Mai (ទីក្រុងហាណូយ) ចេញដំណើរទៅកាន់ទីក្រុងដាណាំង។ 
 

នាថ្ងៃទី១ ខែសីហា ឆ្នាំ២០២០​ អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលវៀតណាមលោក Nguyen Truong Son បានជួប​ធ្វើជា​ការជាមួយថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនទីក្រុងដាណាំងអំពីការងារបង្ការទប់ស្កាត់ជម្ងឺ Covid-19។
 
នាបច្ចុប្បន្ននេះ ចំពោះការងារឃ្លាំមើលនិងធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាល​បានកៀងគរ​ប្រភពធន​ធាននានា ដើម្បីបើកទូលាយការធ្វើតេស្តនៅទីកន្លែងចំនួន៤រួមមាន៖ មជ្ឈមណ្ឌលគ្រប់គ្រង​ជម្ងឺរាត​ត្បាត​ទីក្រុង​ដាណាំង​ មន្ទីរពេទ្យសួតដាណាំង មន្ទីរពេទ្យដាណាំង និងមន្ទីរពេទ្យ១៩៩ (ក្រសួងនគរបាល) ដោយមានការ​ជួយឧបត្ថម្ភពីមន្ទីរពេទ្យជាច្រើនមកពីទីក្រុងហាណូយនិងទីក្រុងហូជីមិញ។ ក្រៅពីនោះ ក្រសួង​សុខាភិបាលបានដាក់ចេញផែនការ បើកឃ្លាំងផ្ទុកបម្រុងជាតិបន្ទាន់ ដើម្បីផ្គត់ផ្គង់​សម្ភារៈបរិក្ខារ ពេទ្យសំដៅឆ្លើយតប​នឹងស្ថានភាពជាក់ស្ដែង។
 
លោកអនុរដ្ឋមន្រ្តី Nguyen Truong Son បានអះអាងថា ក្រសួងសុខាភិបាលត្រៀម​ខ្លួនជាស្រេច​ធ្វើអ្វីគ្រប់បែបយ៉ាង ដើម្បីជួយឧបត្ថម្ភដល់ទីក្រុងដាណាំង ក្នុងការបង្ការទប់ស្កាត់​ជម្ងឺរាតត្បាត។ នាបច្ចុប្បន្ន កម្លាំងអ្នកជំនាញនិងអ្នកបច្ចេកទេស កំពុងធ្វើការទាំងយប់​ទាំងថ្ងៃដោយ​ឥតឈប់ឈរ ដើម្បី​សម្រេច​ការធ្វើ​តេស្តចំពោះ​ប្រជាជនរាប់ពាន់​នាក់ ដែលរស់នៅជុំវិញតំបន់មន្ទី​រពេទ្យធំចំនួន៣នៅទីក្រុងដាណាំង ដែលជម្ងឺរាត​ត្បាត បានផ្ទុះឡើងនោះ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top