• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្រសួងនគរបាលវៀតណាមជួបជុំជាមួយតំណាងផ្នែកសុខាភិបាលក្នុងឱកាសទិវា គ្រូពេទ្យវៀតណាម


 លោក  ឧម្តសេនីយ៍ឯក To Lam

ក្នុងឳកាសរំលឹកលើកខួប ៦៣ នៃទិវា​គ្រូពេទ្យ​វៀតណា​ម (ថ្ងៃទី ២៧ ខែកុ​ម្ភៈ ឆ្នាំ១៩៥៥/ ថ្ងៃទី២៧ ខែ​កុម្ភៈ​ ឆ្នាំ២០១៨​) នារសៀល ថ្ងៃទី២៣ ខែកុ​ម្ភៈ ឆ្នាំ​២០១៨ នៅរដ្ឋធានី​ហាណូយ​ ក្រសួង​នគរ បាល​វៀត​ណាម បាន​រៀប​ចំ​ការជួប​ជុំជាមួយថ្នាក់​ដឹកនាំក្រសួងសុ​ខាភិបាល សាស្ត្រាចារ្យ គ្រូពេទ្យផ្នែកសុខាភិបា​ល រួមទាំ​ង ថ្នាក់ដឹក​នាំនៃ​បណ្តាមន្ទីរ​ពេទ្យនៅ​រដ្ឋធានីហាណូយ​។
 
ថ្លែងមតិក្នុង​ជំនួបនេះ លោកឧម្ត​សេនីយ៍ឯក To La​m រដ្ឋមន្ត្រីក្រសួង​នគរបាលវៀតណាម​ បានសង្កត់ធ្ងន់​ថា ភារកិច្ចធា​នា ថែរ​ក្សាសន្តិសុខជាតិ សណ្តាប់ធ្នាប់សុវត្ថិភា​ពសង្គម   ថែ​រក្សាសុខ​ភាព និងព្យាបាល​ជំងឺជូន​ប្រជាជន​ សុទ្ធសឹ​ងតែជាភារកិច្ចដ៏សំខាន់ៗ ដោយ ទាម​ទារកម្លាំង​នគរបាល និងផ្នែក​សុខាភិបាល​គប្បី​សហការ​គ្នាយ៉ាង​ជិតស្និទថែម​ទៀត ដើម្បី ​បំពេញភារកិច្ចដែលបក្ស រដ្ឋ និ​ងប្រជាជនដែល​បានប្រគល់ជូន។

​លោក  ឧម្តសេនីយ៍ឯក To ​Lam មានគោលបំណងថា ​ក្រសួងសុខាភិបាល សាស្រាចារ្យ គ្រូពេទ្យ​ដែលជួរ​មុខ និង​ថ្នាក់ដឹក​នាំនៅមន្ទីរ​ពេទ្យ​នានា​បន្តជួយ​ឧបត្ថម្ភគាំទ្រ ក្រសួង នគរបាលក្នុងការអភិ​វឌ្ឍប្រព័ន្ធ​សុខាភិបាល - នគរបាល​ប្រជា​ជន​។ ព្រមទាំងបណ្តុះបណ្តាល ​និង បំប៉នជំនាញវិជ្ជាជីវៈ​ផ្នែកសុខាភិបាលឲ្យក្រុម​គូ្រពេទ្យ​ នគរបាល​ប្រជាជន​ ដើម្បីឆ្លើយតប នឹងតម្រូវកា​រពិនិត្យ និងព្យាបាលជំងឺសំរា​ប់កម្មាភិបាល​ យុទ្ធជន​ខាងនគរបាល​ប្រជាជន​ ក្នុងស្ថានភាពថ្មី​៕

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top