• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ក្នុងថ្ងៃតែមួយបើកការដ្ឋានសាងសង់នូវគម្រោងការ ចំនួន ៣ នៃផ្លូវល្បឿនលឿន តភ្ជាប់ភាគខាងជើង- ខាងត្បូងប៉ែកខាងកើត


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងនៅក្នុងពិធី 
 

នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅឃុំ Ha Long ស្រុក Ha Trung ខេត្ត Thanh Hoa នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចុច ប៊ូតុងបើកការដ្ឋានសាងសង់នូវគម្រោងការផ្លូវល្បឿនលឿន Mai Son-ផ្លូវជាតិ លេខ ៤៥។

នាថ្ងៃដដែល នៅខេត្ត Dong Nai ឧបនាយករដ្ឋមន្ត្រីប្រចាំការ  លោក Truong Hoa Binh បានចូលរួមពិធីបើកការដ្ឋានសាងសង់របស់គម្រោងការ Phan Thiet – Dau Giay ហើយនៅខេត្ត Binh Thuan ឧបនាយករដ្ឋមន្រ្តី Trinh Dinh Dung បានចូលរួមពិធីបើកការដ្ឋានសាងសង់គម្រោង Vinh Hao – Phan Thiet។ ទាំងនេះគឺជាគម្រោងសមាសធាតុទាំង ៣ ចំណុះផ្លូវល្បឿនលឿនតភ្ជាប់ភាគខាងជើង - ខាងត្បូងប៉ែកខាងកើតផងដែរ។ ថ្លែងនៅក្នុងពិធី លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់លើសារសំខាន់នៃគម្រោងការនេះ ដែលបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិនាពេលខាងមុខ។

“ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំនេះ គឺជាថ្ងៃដ៏មានអត្ថន័យ ជាពិសេសសម្រាប់ផ្នែកដឹកជញ្ជូន នៅពេលដែលដាក់ពង្រាយជាផ្ទួនៗនូវគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ខាងជើង - ខាងត្បូងប៉ែកខាងកើត។ គម្រោងចំនួន ៣ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃនេះបានវិនិយោគពីថវិការដ្ឋ។ ប្រសិនបើកញ្ចប់ផ្លូវល្បឿនលឿនខាងជើង - ខាងត្បូងអាចត្រូវបានអនុវត្ត ជាពិសេសផ្លូវល្បឿនលឿនដែលកំពុងដំណើរការ ពោលគឺយើងនឹងមានផ្លូវល្បឿនលឿនសរុបជិត ២.០០០ គីឡូម៉ែត្រ”។    នេះបើយោងតាមប្រសាសន៍របស់នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc។ 

ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនគឺមានសារៈសំខាន់ខ្លាំងណាស់ លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា បក្សនិងរដ្ឋកំពុងខិតខំប្រឹងប្រែងធ្វើឱ្យចរាចរណ៍ដើរចំពោះមុខបម្រើដល់ការអភិវឌ្ឍ។ ជាពិសេស មិនត្រឹមតែកំពុងអភិវឌ្ឍផ្លូវថ្នល់ប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងអភិវឌ្ឍផ្លូវអាកាស ផ្លូវទឹក កំពង់ផែទឹកជ្រៅផ្លូវក្រោមដី នៅតាមទីក្រុងធំៗ ផ្លូវដែកនិងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធផ្លូវដែកដែលហួសសម័យ។ នេះគឺជាយុទ្ធសាស្ត្រអភិវឌ្ឍន៍សម្រាប់ ១០ ឆ្នាំខាងមុខ ជាពិសេសក្នុងរយៈពេល ៥ ឆ្នាំជិតៗនេះតែម្តង៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top