• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចសន្ទនាអនឡាញក្នុងឱកាសរំលឹកខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើត​ទំនាក់​ទំនង វៀតណាម - អាល្លឺម៉ង់

នាថ្ងៃទី ២៣ ខែកញ្ញា ស្ថានទូតវៀតណាមប្រចាំនៅអាល្លឺម៉ង់បានរៀបចំកិច្ចសន្ទនាអនឡាញ (Webinar) ស្តីពីទំនាក់ទំនងរវាងប្រទេសទាំងពីរក្នុងឱកាសរំលឹខួបលើកទី ៤៥ ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់ (២៣ កញ្ញា ១៩៧៥-២៣  កញ្ញា ២០២០) ។

ទិដ្ឋភាពនៃសន្ទនា (រូបថត៖ TTXVN)


អញ្ចើញថ្លែងនៅក្នុងកិច្ចសន្ទនានេះ លោកឯកអគ្គរដ្ឋ  Nguyen Minh Vu បានអះអាងថា ឆ្លងកាត់រយៈពេល ៤៥ ឆ្នាំ ចាប់តាំងពីពេលវៀតណាមនិងអាល្លឺម៉ង់បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការមក នាបច្ចុប្បន្នទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរត្រូវបានជំរុញខ្លាំងលើគ្រប់វិស័យ។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នាបច្ចុប្បន្ននេះ ទោះបីជំងឺរាតត្បាត កូវីដ ១៩ មានការវិវឌ្ឍយ៉ាងស្មុគស្មាញ ប៉ុន្តែទំនាក់ទំនងទំនងរវាងប្រទេសទាំងពីរនៅតែត្រូវពង្រឹងថែមទៀត តាមរយៈការចុះហត្ថលេខា និងអនុវត្តន៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប (EU) និងវៀតណាម (EVFTA) ផងដែរ។ ជាការឆ្លើយតប លោកស្រី Petra Sigmund អគ្គនាយិការ នៃអគ្គនាយកដ្ឋានអាស៊ីបូព៌ា អាស៊ីអាគ្នេយ៍ និងអាស៊ី - ប៉ាស៊ីហ្វិក នៃក្រសួងការបរទេសអាល្លឺម៉ង់បានកោតសរសើរចំពោះជោគជ័យរបស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩។ លោកស្រី Petra Sigmund បានសង្កត់ធ្ងន់ថា នាពេលខាងមុខ ដោយឈរលើមូលដ្ឋាននៃភាពជាដៃគូយុទ្ធសាស្រ្ត លោកស្រីជឿជាក់ថាប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ហើយនឹងទទួលបានសមិទ្ធិផលកាន់តែច្រើនថែមទៀតលើគ្រប់វិស័យផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top