• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េនឹងត្រូវបានអនុវត្តន៍ ទោះបី​មាន​ឧបសគ្គក៏ដោយ

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in នាថ្ងៃទី ១៩ ខែកញ្ញា បានចាត់ទុកថា កិច្ចព្រមព្រៀងនៃកិច្ចប្រជុំកំពូលអន្តរកូរ៉េដែលត្រូវបានចុះហត្ថលេខានៅទីក្រុងព្យុងយ៉ាងរវាងលោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un នឹងត្រូវបានអនុវត្តន៍ បើទោះបីមានឧបសគ្គនៅក្នុង និងក្រៅប្រទេសក៏ដោយ។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in (រូបថត៖ TTXVN)


ក្នុងឱកាសរំលឹកខួបលើកទី ២ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ មេដឹកនាំកូរ៉េខាងត្បូងបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់ទីក្រុងសេអ៊ូលចំពោះសន្តិភាពគឺនៅតែរឹងមាំ ហើយកិច្ចព្រមព្រៀងនេះមិនត្រូវបានសម្រេចជាស្ថាពរយ៉ាងឆាប់រហ័សដោយសារតែ“ ឧបសគ្គនៅខាងក្នុងនិងក្រៅប្រទេស។ លោក Moon Jae-in បានរំលឹកថា ភាគីទាំងពីរទទួលបានកិច្ចព្រមព្រៀង“ ជាក់ស្តែង”លើវិស័យយោធាដែលនាំមកនូវការបញ្ចប់សង្គ្រាមនៅភូមិ Panmunjom និងការជីកគាស់អដ្ឋិធាតុទាហាន ដែលត្រូវស្លាប់នៅសមរភូមិដ៏សំខាន់មួយ នៅក្នុងសង្គ្រាមកូរ៉េឆ្នាំ ១៩៥០-១៩៥៣ ។ ទន្ទឹមនឹងនេះ លោកបានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងទ្វេភាគីកាលពីថ្ងៃទី ១៩ ខែកញ្ញា នឹងត្រូវបានអនុវត្តប្រកបដោយជោគជ័យផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល ណែនាំឲ្យប្រជាពលរដ្ឋអនុវត្តតាមគោលការណ៍ណែនាំនៃប្រទេសម្ចាស់ផ្ទះ

នៅព្រឹកព្រលឹមថ្ងៃទី ៨ ខែមីនា (ម៉ោងនៅវៀតណាម) ស្ថានទូតវៀតណាមប្រចាំនៅអ៊ីស្រាអែល បានចេញសេចក្តីជូនដំណឹងដល់សហគមន៍ជនវៀតណាម នៅក្នុងប្រទេសម្ចាស់ផ្ទះ ទាក់ទងនឹងវិធានការធានាសុវត្ថិភាព ដោយឌធានាសុវត្ថិភាពតាមការណែនាំរបស់បញ្ជាការរណសិរ្សផ្ទៃក្នុងអ៊ីស្រាអែល ដែលអនុវត្តចាប់ពីម៉ោង ៨ ថ្ងៃទី ៧ ខែមីនា ដល់ម៉ោង ៨ យប់ ថ្ងៃទី ៩ ខែមីនា (ម៉ោងក្នុងស្រុក) ទូទាំងប្រទេសអ៊ីស្រាអែល។

Top