• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - EU ៖ ផលប៉ះពាល់វិជ្ជមានទៅ​លើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច​រវាងសាធារណរដ្ឋឆេក​និង​វៀតណាម​


 នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc អញ្ជើញទទួលជួបជាមួយអនុប្រធានសភាជាន់ទាបឆេក​លោក Vojtech Filip កាលពីថ្ងៃទី១២ខែមិថុនាឆ្នាំ២០១៩ 

 
ការដែល​សហភាពអឺរ៉ុប(EU) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយវៀតណាម (EVFTA) និង​កិច្ចព្រមព្រៀងស្តីពីគាំពារវិនិយោគ (EVIPA) គឺជាព្រឹត្តិការណ៍​មួយ​ដែល​សាធារ​ណរដ្ឋ​ឆេកក៏​ដូចជា​វៀត​ណាមទន្ទឹ​ងរង់ចាំ ពីព្រោះ​ថាប្រការនេះ​នឹងប៉ះពាល់​យ៉ាងសកម្មដល់​ការអភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ចរវាង​ប្រទេសទាំង​ពីរ ជាពិសេសគឺជួយឲ្យប្រទេសទាំងពីរអនុវត្ត​កិច្ចព្រម​ព្រៀងនានាកាលពីមុននោះ។​
 
នេះគឺជា​សេចក្តីប្រកាសបស់អនុប្រធានទី ១ នៃសភាជាន់ទាបប្រទេសឆេកលោក Vojtech Filip ក្នុងបទ​សម្ភាសន៍​ជាមួយអ្នក​យកព័ត៌មាននៃទីភ្នាក់ងារសា​រព័ត៌មានវៀតណាមប្រចាំ នៅសាធារណរដ្ឋឆែក នៅពេល​ដែល​លោកវាយ​តម្លៃចំពោះសក្តានុពលក្នុងការជម្រុញទំនា​ក់ទំនងលើវិស័យជាច្រើន រវាងប្រទេសទាំងពីរ ជាពិសេស​ បន្ទាប់ពីចុះហត្ថលេខាលើកិច្ចព្រមព្រៀង EVFTA ផងដែរ។
 
យោងតាម​លោក Vojtech Filip បានឲ្យដឹងថា ចំពោះសាធារណរដ្ឋឆេកនិងវៀតណាម EVFTA និង EVIPA នឹងជួយ​ឲ្យប្រទេសទំាងពីរអនុវត្តកិច្ចព្រមព្រៀងដែលមានស្រាប់កាលពីមុននោះ ដូចជាទំនិញ​របស់​ប្រទេស​ឆេក​នឹង​ឆ្លងកាត់វៀតណាម ដើម្បីឈានចូលក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ហើយផ្ទុយទៅវិញ ទំនិញវៀត​ណាមនឹងឆ្លងកាត់សាធារណរដ្ឋឆែកដើម្បីឈានចូលទៅក្នុងសហភាពអឺរ៉ុបផងដែរ។ វាយតម្លៃអំពី​ការ​អនុវត្តជាក់​ស្តែងនូវកិច្ចព្រម​ព្រៀងរវាង​រដ្ឋាភិបាលទាំងពីរ បន្ទាប់​ពីដំណើរ​ទស្សន​កិច្ចផ្លូវ​ការ​របស់​នាយក​រដ្ឋមន្ត្រីវៀត​ណាម លោ​ក Nguyen Xuan Phuc នៅប្រទេសឆេកកាកពីខែ៤កន្លងទៅ លោក​ Vojtech Filip បានឲ្យដឹង​ថាក្នុងអំឡុង ដំណើរទស្សនកិច្ចនេះ ភាគីទាំងពីរបានអះអាងពី​ទំនាក់ទំនងរវាងប្រទេស​ទាំង​ពីរ គឺជាទំនា​ក់ទំនងជាប្រពៃណីនិងយុទ្ធសា​ស្ត្រ ហេតុដូច្នេះហើយត្រូវការលើក​កម្ពស់បន្ថែម​ទៀតដើម្បី​សមស្របនឹង​ទំនាក់ទំនងយុទ្ធសាស្ត្រនោះផ​ងដែរ៕

 
តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top