• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ នឹងប្រារព្ធធ្វើឡើងនាថ្ងៃទី២៤ មីនា

រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung។ (រូបថត៖ VGP)
 

នារសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលជាប្រចាំ ខែ កុម្ភៈ រដ្ឋមន្រ្តី ប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Mai Tien Dung បានឲ្យ ដឹងថា កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ មីនា ដល់ថ្ងៃទី៧ មេសា ខាងមុខ។ របៀបវារៈនៃកិច្ចប្រជុំនេះ មានការងារសុក្រិតមុខ តំណែងនានារបស់រដ្ឋ។ ការសុក្រិតមុខតំណែងថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រោយពីមហាសន្និ បាតបក្សទូទាំងប្រទេស ត្រូវបានអនុវត្តតាមជំហាននីមួយៗ អនុលោមតាមបទ បញ្ញត្តិ នៃរដ្ឋធម្មនុញ្ញនិងច្បាប់។ ការិយាល័យនយោបាយបានប្រគល់ឲ្យគណៈអភិបាលកិច្ចការបក្សរបស់រដ្ឋាភិបាល កសាងផែនការឧទ្ទេសនាមកម្មាភិបាលដែលមានលក្ខណៈនិងបទ ដ្ឋានគ្រប់គ្រាន់សម្រាប់មុខតំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា។ រដ្ឋសភាក៏នឹងសុក្រិតមុខតំណែងថ្នាក់ដឹកនាំរដ្ឋាភិបាល ថ្នាក់ដឹកនាំបណ្ដាក្រសួង ស្ថាប័នក្រោមឱវាទរដ្ឋាភិបាលក្នុងអាណត្តិ២០១៦- ២០២១ផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand

នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នៅឯវិមានរដ្ឋសភា (ហាណូយ) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានទទួលជួបព្រឹទ្ធសមាជិកអាមេរិក លោកស្រី Kirsten Gillibrand ប្រធានអនុគណៈកម្មការទទួលបន្ទុកការគំរាមកំហែងដែលកំពុងកើតមាន គណៈកម្មការកិច្ចការយោធានៃព្រឹទ្ធសភាអាមេរិក ជាមួយគណៈប្រតិភូសមាជិកសភា តំណាងគណៈបក្សនយោបាយនិងបណ្តារដ្ឋនៅអាមេរិក ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។

Top