• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំសហប្រតិបត្តិការលើកទី ៧ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងក្រសួងនគរបាលវៀតណាមនិងក្រសួងនគរបាលចិន

នាថ្ងៃទី ១៩ ខែកុម្ភៈ កិច្ចប្រជុំសហប្រតិបត្តិការលើកទី ៧ ស្តីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មរវាងក្រសួងនគរបាល វៀតណាមនិងក្រសួងនគរបាលចិន បានប្រព្រឹត្តទៅនៅទីក្រុងហាណូយ។

លោកនាយឧត្តមសេនីយ៍  To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និង លោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិន បានអញ្ជើញធ្វើជាសហអធិបតី ក្នុងកិច្ចប្រជុំនេះ (រូបថត៖ TTXVN)


លោកនាយឧត្តមសេនីយ៍  To Lam រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម និង លោក Zhao Kezhi រដ្ឋមន្រ្តីក្រសួងនគរបាលចិនបានអញ្ជើញធ្វើជាសហអធិបតីនៅក្នុងកិច្ចប្រជុំនេះ។ នេះគឺជាកិច្ចប្រជុំ ដែលមានអត្ថន័យដ៏សំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ សំដៅបន្តជំរុញទំនាក់ទំនងសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន លើវិស័យការពារសន្តិសុខជាតិ បង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម រក្សាសណ្តាប់ធ្នាប់និងសុវត្ថិភាពសង្គម ដើម្បីជីវភាពរស់នៅប្រកបដោយសុខសន្តិភាពនិងសុភមង្គលរបស់ប្រជាជននៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនេះកិច្ចប្រជុំក៏ជាឱកាសល្អសម្រាប់ក្រសួងនគរបាលនៃប្រទេសទាំងពីរ វាយតម្លៃចំពោះលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រសួងទាំងពីរចាប់តាំងពីកិច្ចប្រជុំលើកទី ៦ នៅទីក្រុងប៉េកាំងប្រទេសចិន (កាលពីខែតុលា ឆ្នាំ ២០១៨)រហូតមកដល់ពេលនេះ ព្រមទាំងដាក់ចេញវិធានការសមស្រប ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដល់ឆ្នាំ ២០២២ ផងដែរ។
នៅក្នុងកិច្ចប្រជុំលើកទី ៧ នេះ រដ្ឋមន្រ្តីក្រសួងនគរបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំ ព្រមទាំងបានឯកភាពគ្នាលើដំណោះស្រាយ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងធានាសន្តិសុខផ្ទៃក្នុងនៃប្រទេសនីមួយៗ ក៏ដូចជាពង្រីកប្រសិទ្ធភាពឲ្យបានជាក់ស្តែងនូវកិច្ចសហប្រតិបត្តិការ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋកម្មរវាងវៀតណាមនិងចិននាពេលខាងមុខផងដែរ។ ជាពិសេស ភាគីទាំងពីរបានសម្របសម្រួលរៀបចំកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មលើកទី ៨ រវាងក្រសួងនគរបាលនៃប្រទេសទាំងពីរនៅប្រទេសចិននៅឆ្នាំ ២០២២ ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម
 

  

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top