• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការងារអាស៊ាន + ៣ លើកទី ១១

ទិដ្ឋភាពនៃកិច្ចប្រជុំ លោក Dao Ngoc Dung ក្នុងកិច្ចប្រជុំតាមប្រព័ន្ធវីដេអូផ្សាយចេញពីទីក្រុងហាណូយ (វៀតណាម)

នៅរសៀលថ្ងៃទី ២៨ ខែតុលា កិច្ចប្រជុំលើកទី ១១ ថ្នាក់រដ្ឋមន្ត្រីការងារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានប្រារព្ធធ្វើឡើងតាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំនេះដឹកនាំដោយប្រទេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ ដោយមានការចូលរួមពីរដ្ឋមន្ត្រីនិងប្រធានគណៈប្រតិភូនៃប្រទេសសមាជិកអាស៊ានទាំង ១០ រួមទាំងប្រតិភូមកពីប្រទេសចិន កូរ៉េខាងត្បូង ជប៉ុននិងលេខាធិការដ្ឋានអាស៊ានទៀតផង។

ថ្លែងនៅក្នុងកិច្ចប្រជុំ លោក Dao Ngoc Dung រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាមបានមានប្រសាសន៍ថា វៀតណាមប្តេជ្ញាអនុវត្តរាល់កិច្ចខិតខំប្រឹងប្រែងជាមួយអាស៊ានដើម្បីជំរុញការអនុវត្តន៍សេចក្តីប្រកាសអាស៊ានប្រកបដោយប្រសិទ្ធភាពស្តីពីការអភិវឌ្ឍធនធានមនុស្សសម្រាប់ពិភពការងារដែលកំពុងផ្លាស់ប្តូរ ក៏ដូចជា សេចក្តីប្រកាសរបស់រដ្ឋមន្រ្តីការងារអាស៊ានស្តីពីអនាគតការងារជាដើម។ វៀតណាមក៏សង្ឃឹមថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជាសមាជិកអាស៊ាននិងអាស៊ានបូក ៣ នឹងត្រូវបានលើកកម្ពស់ដោយឥតឈប់ឈរ ដើម្បីឆ្ពោះទៅរកការកសាងកម្លាំងពលកម្មអាស៊ានដែលមានលក្ខណៈប្រកួតប្រជែង សកម្មនិងអាច បត់បែនបាន។

រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម


លោករដ្ឋមន្ត្រី Dao Ngoc Dung បានសង្កត់ធ្ងន់ថា៖ “វៀតណាមបានចាត់ទុកការអភិវឌ្ឍន៍ប្រភពធនធានមនុស្សជាចំណុចលោតផ្លោះមួយក្នុងចំណោមចំណុចលោតផ្លោះយុទ្ធសាស្ត្រចំនួនបីក្នុងពេលបច្ចុប្បន្ននិងអនាគត នៃយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម។ តាមនោះ រដ្ឋាភិបាលវៀត ណាមបានអនុម័តលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សដំណាក់កាល ២០១១-២០២០។ ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្ត លទ្ធផលជាច្រើនដែលវៀតណាមសម្រេចបានអាចត្រូវបានលើកឡើងដូចជា៖ ប្រព័ន្ធច្បាប់ គោលនយោបាយក្នុងវិស័យអប់រំ - បណ្តុះបណ្តាល ហើយវិទ្យាសាស្ត្របច្ចេកវិទ្យាត្រូវបានសម្រេចគួរឲ្យកត់សម្គាល់។  ទន្ទឹមជាមួយគ្នានោះ សន្ទស្សន៍ធនធានមនុស្សមួយចំនួនរបស់វៀតណាមក៏ទទួលបានចំណាត់ថ្នាក់ខ្ពស់នៅក្នុងតំបន់ ដូចជាសន្ទស្សន៍ផ្លាស់ប្តូរថ្មី និងសន្ទស្សន៍អភិវឌ្ឍន៍មនុស្ស”។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រតិភូទាំងអស់បានយល់ព្រមចេញសេចក្តីថ្លែងការណ៍រួម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top