• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹងប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាឆ្នាំ២០២០

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី១៥ តុលា នៅសន្និសីទសារព័ត៌មានជាប្រចាំរបស់ ក្រសួងការបរទេស វៀតណាម ជូនដំណឹងពីការងារត្រៀមរៀបចំកិច្ចប្រជុំ កំពូលអាស៊ានលើកទី៣៧ អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Le Thi Thu Hang បានលើកច្បាស់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧គ្រោងនឹង ប្រារព្ធធ្វើឡើងនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។ ក្នុងនាមជាប្រធានអាស៊ាន វៀតណាមបានរួមសហការជាមួយប្រទេសសមាជិកផ្សេងៗទៀតត្រៀមរៀបចំយ៉ាងសកម្មសម្រាប់កិច្ចប្រជុំដ៏សំខាន់នេះ។

ពាក់ព័ន្ធដល់ការធ្វើអត្ថាធិប្បាយរបស់វៀតណាមចំពោះព័ត៌មានដែលថា ក្រុមប្រទេសដៃគូចំនួន៤រួមមានអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីចង់បង្កើនទំនាក់ទំនងជាមួយប្រទេសអាស៊ាននានាលើវិស័យការពារសេរីភាព នៅសមុទ្រនោះ លោកស្រី Le Thi Thu Hang បានឲ្យដឹងថា អាស៊ានតែងតែស្វាគមន៍គំនិតផ្ដួចផ្ដើមទាំងអស់ដែលចូលរួមចំណែកដល់ការធានាសន្តិភាព ស្ថិរភាពនិងវិបុលភាពក្នុងតំបន់។ ជាប្រធានអាស៊ានឆ្នាំ២០២០ វៀតណាមបានកំណត់ភារកិច្ចស្នូលក្នុងឆ្នាំប្រធានរបស់ខ្លួននោះគឺកសាងអាស៊ានមួយ ប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប។ ដោយឈរលើមូលដ្ឋាននោះ វៀតណាមបាននិងកំពុងពង្រីកតួនាទីជាប្រធានអាស៊ានរបស់ខ្លួន ជំរុញយ៉ាងខ្លាំងក្លានូវការស្ថាបនាសហគមន៍អះអាងនូវមជ្ឈភាពរបស់អាស៊ានក្នុងរចនាសម្ព័ន្ធតំបន់ ហើយបើកទូលាយទំនាក់ទំនងកិច្ចការបរទេសរបស់អាស៊ានផងដែរ។ វៀតណាមមានគោលបំណងហើយត្រៀមខ្លួនជាស្រេច រួមសហការជាមួយអាស៊ាននិងប្រទេសដៃគូផ្សេងៗទៀត ក្នុងការស្ដារសេដ្ឋ កិច្ចឡើងវិញ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាព ដើម្បីតំបន់អាស៊ី-ប៉ាស៊ីហ្វិកមួយប្រកបដោយសន្តិភាព ស្ថិរភាព ការអភិវឌ្ឍនិងវិបុលភាព៕
តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top