• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ - កូរ៉េខាងត្បូងលើកទី ១០

នាថ្ងៃទី ២៨ ខែកញ្ញា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ - កូរ៉េខាងត្បូងលើកទី ១០ ត្រូវបានរៀបចំឡើងតាមប្រព័ន្ធវីដេអូ ក្រោមសហប្រធាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោកស្រី Kang Kyung Wha ដោយមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ានិងថៃទៀតផង។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh នៅក្នុងកិច្ចប្រជុំ (រូបថត៖ ក្រសួងការបរទេស)



នៅឯក្នុងកិច្ចប្រជុំនេះ ក្រុមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិក ដើម្បីគ្រប់គ្រង ឆ្លើយតបនិងកាត់បន្ថយផល ប៉ះពាល់នៃជំងឺរាតត្បាត។ រដ្ឋ មន្រ្តីទាំងអស់ បានអនុម័តលើផែនការសកម្មភាព សម្រាប់ដំណាក់កាល ២០២១-២០២៥ ដោយមានគោលដៅនិងវិធានការជាក់លាក់ ដើម្បីកសាងភាពជាដៃគូសម្រាប់ប្រជាជន ដើម្បីវិបុលភាពនិងសន្តិភាព។

ថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការមេគង្គ - កូរ៉េខាងត្បូង គប្បីជួយឧបត្ថម្ភដល់ប្រទេសជាសមាជិក ដើម្បីជំនះការលំបាកនិងចាប់យកកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មី។ កិច្ចប្រជុំនេះក៏បានធ្វើការពិភាក្សាលើបណ្តាបញ្ហាក្នុងតំបន់និងអន្តរជាតិដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ដូចជាស្ថានភាពសមុទ្រខាងកើត ឧបទ្វីបកូរ៉េ គ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅក្នុងអាងទន្លេមេគង្គនិងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន ជាដើម។ 
អង្គប្រជុំក៏បានព្រមព្រៀងជំរុញកិច្ចសហប្រតិបត្តិការដើម្បីទប់ទល់នឹងរាល់ការសាកល្បងទូទៅ។

នៅចុងបញ្ចប់កិច្ចប្រជុំ ក្រុមរដ្ឋមន្រ្តីបានអនុម័តលើសេចក្តីប្រកាសរបស់សហប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីមេគង្គ - កូរ៉េខាងត្បូងលើកទី ១០ និងបានឯកភាពរៀបចំកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងលើកទី ២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៧ នាខែវិច្ឆិកាខាងមុខ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top