• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កាសែតឡាវចុះផ្សាយព័ត៌មានជាច្រើនអំពីការជួយឧបត្ថម្ភរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩

ជំនួយឧបត្ថម្ភរបស់វៀតណាជួយប្រទេសឡាវដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)
 

សារព័ត៌មានឡាវបានចុះផ្សាយព័ត៌មានជាច្រើនអំពីការជួយឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម ចំពោះរដ្ឋាភិបាល​ឡាវក្នុងការប្រយុទ្ធប្រឆាំងការផ្ទុះឡើង នៃជំងឺរាតត្បាតកូវីដ ១៩។

កាសែត Vientiane Times ចុះថ្ងៃទី ៦ ខេឧសភាបានចុះផ្សាយព័ត៏មានថា រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភដល់អ្នកជំនាញ និងបុគ្គលិកសុខាភិបាលនូវថរិកា ក៏ដូចជាបរិក្ខាពេទ្យក្នុងតម្លៃរាប់ពាន់លានគីប ដើម្បីជួយឧបត្ថម្ភឡាវទប់ស្កាត់ និងគ្រប់គ្រងជំងឺរាតត្បាតដ៏កាចសាហាវនេះ។ កញ្ចប់ជំនួយជាទំនិញថ្មីបំផុតរបស់រដ្ឋាភិបាលវៀតណាម ទើបបានបញ្ជូនទៅកាន់ឡាវកាលពីថ្ងៃទី ៤ ខែឧសភាកន្លងទៅ ក្នុងបរិបទដែលឡាវត្រូវបិទប្រទេសទាំងមូលដោយសារជំងឺរាតត្បាតកូវីដ ១៩។

កាសែត Vientiane Times បានសង្កត់ធ្ងន់ថា វៀតណាមគឺជាប្រទេសមួយដែលបានជួយឧបត្ថម្ភដល់ឡាវជាច្រើនដងក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ការជួយឧបត្ថម្ភរបស់វៀតណាម បានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ ១៩ នៅប្រទេសនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យថ្មីរវាងវៀតណាម និងសហរដ្ឋអាមេរិក

នាពេលខាងមុខ ភាគីទាំងពីរសហប្រតិបត្តិការយ៉ាងជាក់ស្ដែង ស៊ីជម្រៅលើគ្រប់វិស័យសមស្របទៅនឹងក្របខ័ណ្ឌនៃទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយថ្មីរវាងប្រទេសទាំងពីរ រួមចំណែកជួយវៀតណាមអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស បង្រួញ គម្លាតជាមួយប្រទេសផ្សេងៗ។

Top