• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការអភិវឌ្ឍប្រកបដោយចីរភាពនៅតំបន់ដីសណ្ដទន្លេ Cuu Long ដើម្បីសមស្របជាមួយបម្រែបម្រួលអាកាសធាតុ


 ទិដ្ឋភាពនៃជំនួប

 នារសៀល​ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ​២០១៩ ​នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោ​ក Nguyen Xuan Phuc បាន​អញ្ជើញ​ជាអធិបតីក្នុងជំនួបធ្វើកា​រជាមួយក្រ​សួង ​ស្ថាប័ននានាស្តីពីការអ​នុវត្តសេចក្តីសម្រេចចិត្ត លេខ​ ១២០ ​របស់រដ្ឋាភិបាល អំពីការអភិវឌ្ឍប្រកបដោយ​ ចីរភាពនៅតំបន់ដីសណ្ដ​ទន្លេ​ Cuu Long ដើម្បីសម​ស្របជាមួយ​បម្រែបម្រួល​អាកាសធាតុ។ នេះគឺជាសេចក្តីសម្រេចចិត្តដែលបាន​ចេញ​ជាធរមាននាខែវិច្ឆិ​កា ឆ្នាំ២០១៧​។

អញ្ជើញ​ថ្លែងមតិបូកសរុបកិច្ចប្រជុំ នាយករដ្ឋមន្ត្រី លោក  Nguyen Xuan Phuc បានណែនាំថា ក្នុង​រយៈ​ពេល​ខាង​មុខនេះ ត្រូវមាន​ការណែនាំអំពី​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យាដើម្បី​សមស្រប​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ​នៅ​តំបន់ដីសណ្ដទន្លេ ​Cuu Long។  ពីនោះ​ បង្កើតឱ្យ​មាន​ការរៀប​ចំរចនា​សម្ព័ន្ធ​ឡើង​វិញ​ផ្នែក​កសិកម្ម​និង​បណ្តា​វិស័យដែលទាក់ ទ​ងនឹងការអភិវឌ្ឍន៍តំបន់​ប្រក​ប​ដោយ​ចីរភាព ដើម្បី​គោលបំណង​របស់មនុស្ស​និង​ដើម្បីលើកកម្ពស់ជីវភាពរបស់​ប្រជាជន។ រួមជាមួយនោះគឺដើម្បីបញ្ជាក់អំ​ពីបញ្ហា​ធន ធានសម្រាប់​ការអភិវឌ្ឍតំប​ន់ដីសណ្ដទន្លេ Cuu Long។  ក្រៅពីថវិកាជាតិ ជំ​នួយអភិ វឌ្ឍន៍​ផ្លូវ​ការ (ODA) គឺចាំ​បាច់​ត្រូវ​មាន​ទំនាក់​​ទំនងសង្គម​នៅក្រោមរូប​សណ្ឋាន​នៃភាព ជាដៃគូរវាងវិស័យសាធារណៈនិ​ងឯ​កជន ​(PPP) ប្រមូលផ្តុំ​សហគ្រាសគ្រប់ប្រភេទ។ នា​យករដ្ឋ​មន្រ្តីក៏បានយល់​ព្រមតាម​សំណើរ​បស់​ក្រសួង​ធនធាន​ធម្មជាតិ​និង​បរិស្ថាន​ស្តីពី​ការរៀបចំ​យ៉ាងឆាប់ៗ នូវ“វេទិកាតំ​បន់ដីសណ្តទន្លេ C​uu Long ប្រចាំឆ្នាំ ២០១៩:​ ពីគោល​នយោ​បាយ​​រហូត​ដល់​​ការអនុវត្ត” យ៉ាង ហោចណាស់គួរតែបង្ហើយមុ​នថ្ងៃទី២០​ខែឧស​ភាឆ្នាំ២​០១៩ខាងមុខ​៕ ​

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top