• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពិនិត្យសម្រិតសម្រាំងសម្រាប់ត្រៀមឲ្យការចាក់ពិសោធន៍វ៉ាក់សាំងកូវីដ ១៩ ដំណាក់កាលទី ២

ដំណាក់កាលនេះគ្រោងនឹងមានរយៈពេលខ្លី ៣ ខែ ជំនួសឱ្យ ៦ ខែដូចផែនការដើម។

គណៈនាយកនៃបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធាពិនិត្យមើលការជ្រើសរើសអ្នកស្ម័គ្រចិត្តនិងពិនិត្យសម្រិតសម្រាំងការចាក់ពិសោធន៍វ៉ាក់សាំងកូវីដ ១៩ ដំណាក់កាលទី ២  (រូបថត៖ qdnd.vn)



នាថ្ងៃទី ២៤ ខែកុម្ភៈ បណ្ឌិត្យសភាវេជ្ជសាស្ត្រយោធានិងវិទ្យាស្ថាន Pauster ទីក្រុងហូជីមិញបានអនុវត្តន៍ការធ្វើតេស្តពិនិត្យសម្រិតសម្រាំង ដោយត្រៀមសម្រាប់ធ្វើតេស្តលើមនុស្សដំណាក់កាលទី ២ នៃវ៉ាក់សាំងកូវីដ ១៩ ដើមដំបូងរបស់វៀតណាម។ នោះគឺជាវ៉ាក់សាំង Nanocovax របស់ក្រុមហ៊ុន Nanogen។  ដំណាក់កាលនេះគ្រោងនឹងមានរយៈពេលខ្លី ៣ ខែ ជំនួសឱ្យ ៦ ខែដូចផែនការដើម។

លោក Nguyen Ngo Quang អនុប្រធាននាយកដ្ឋានវិទ្យាសាស្ត្របច្ចេកវិទ្យានិងបណ្តុះបណ្តាល ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្នុងរយៈពេល ២ ថ្ងៃ ទៀត នឹងអនុវត្តន៍ការចាក់វ៉ាក់សាំងលើកទី ១ នៃដំណាក់កាលទី ២។

“តាមគម្រោង នៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២១ នឹងរៀបចំការចាក់វ៉ាក់សាំងលើកទី ១ នៃដំណាក់កាលទី ២។  ស្របតាមកាលវិភាគនៅចុងខែមីនាឆ្នាំ ២០២១ ការចាក់វ៉ាក់សាំងលើកទី ២ ហើយនៅចុងខែមេសាឆ្នាំ ២០២១ នឹងមានលទ្ធផលស្រាវជ្រាវនៃដំណាក់កាលទី ២ ដើម្បីឈានទៅដំណាក់កាលទី ៣ នៅដើមខែឧសភាឆ្នាំ ២០២១ ។ ប្រសិនបើទិន្នន័យស្រាវជ្រាវសម្រាប់ដំណាក់កាលនេះឆ្លើយតបនឹងតម្រូវការទាក់ទងនឹងសុវត្ថិភាព ហើយជាពិសេសការបង្កលទ្ធភាពស៊ាំ”។ នេះបើយោងតាមលោក Nguyen Ngo Quang។

សូមគូសបញ្ជាក់ថា ដល់ខែឧសភា ប្រសិនបើលទ្ធផលនៃការធ្វើតេស្តដំណាក់កាលទី ២ ល្អនោះ ដំណាក់កាលទីបីនឹងបន្ត ដោយមានអ្នកស្ម័គ្រចិត្តប្រហែល ១០០០ ទៅ ១៥០០ នាក់ចូលរួម។ ប្រសិនបើអ្វីៗដំណើរការបានល្អ វ៉ាក់សាំង Nanocovax នឹងត្រូវបានដាក់ឱ្យផលិតនៅចុងឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top