• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពិគ្រោះយោបល់នយោបាយវៀតណាម - ណូវែលហ្សេឡង់ លើកទី ១២

អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung នៅឯពិធីពិគ្រោះយោបល់នយោបាយ វៀតណាម-ណូវែលហ្សេឡង់ (រូបថតៈ baoquocte.vn)
 

នាថ្ងៃទី១៣ ខែឧសភាឆ្នាំ ២០២១ អនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីការបរទេសណូវែលហ្សេឡង់ Mark Sinclair បានធ្វើជាសហប្រធាននៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយលើកទី ១២ រវាងប្រទេសទាំងពីរក្នុងទម្រង់តាមអ៊ិនធឺរណែត។

នៅក្នុងជំនួបនេះភាគីទាំងពីរបានវាយតម្លៃថា ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - ណូវែលហ្សេឡង់កំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង បង្កើនការជឿទុកចិត្តក៏ដូចជាតួនាទីសំខាន់របស់ក្រសួងការបរទេសទាំងពីរក្នុងការអភិវឌ្ឍនេះ។ ភាគីទាំងពីរបានពិភាក្សាអំពីវិធានការជាក់ស្តែង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគី ឯកភាពគ្នាបង្កើតនិងចុះហត្ថលេខាលើកម្មវិធីសកម្មភាព ដើម្បីអនុវត្តន៍ភាពជាដៃគូយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរក្នុងឆ្នាំ ២០២១ ពង្រឹងភាពស្អិតរមួតនយោ បាយការទូត តាមរយៈការជំរុញដំណើរទស្សនកិច្ចជាន់ខ្ពស់ និងគ្រប់ជាន់ថ្នាក់ ជាពិសេស ពង្រីកប្រកបដោយប្រសិទ្ធភាពរាល់យន្តការសហប្រតិបត្តិការទ្វេភាគីដែលមានស្រាប់។

ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាអន្តរជាតិនិងតំបន់ដែលមានការយកចិត្តទុកដាក់ទៅវិញទៅមក ការវិវឌ្ឍន៍យ៉ាងស្មុគស្មាញនៅសមុទ្រខាងកើត និងសង្កត់ធ្ងន់លើសារសំខាន់នៃការថែរក្សាសន្តិភាពនិងស្ថិរភាពនៅសមុទ្រខាងកើត ដោះស្រាយជំលោះដោយសន្តិវីធី ឈរលើមូលដ្ឋាននៃច្បាប់អន្តរជាតិ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top