• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងប៉ូឡូញ

នាថ្ងៃទី ១៩ ខែវិច្ឆិកា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងអនុរដ្ឋលេខាធិការក្រសួងការបរទេសប៉ូឡូញលោក Marcin Przydac បានដឹកនាំកិច្ចពិគ្រោះយោបល់នយោបាយថ្នាក់អនុរដ្ឋមន្ត្រីរវាងវៀតណាម និងប៉ូឡូញតាមប្រព័ន្ធវីដេអូ។

ការពិគ្រោះយោបល់នយោបាយរវាងវៀតណាម និងប៉ូឡូញ (រូបថត៖ TTXVN)


ភាគីទាំងពីរបានធ្វើការផ្លាស់ប្តូរយោបល់អំពីស្ថានភាពតំបន់ និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា ក្នុងនោះមានបញ្ហាសមុទ្រខាងកើត ព្រមទាំងឯកភាពគ្នាបន្តសហការយ៉ាងជិតស្និទ្ធនៅលើវេទិកាអន្តរជាតិ និងតំបន់ ជាពិសេសគឺអង្គការសហប្រជាជាតិ សំដៅចូលរួមចំណែកក្នុងការថែរក្សាសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍ក្នុងតំបន់ និងលើពិភពលោក។ ភាគីទាំងពីរបានសម្ដែងក្ដីពេញចិត្ត ខណៈដែលបច្ចុប្បន្ននេះ ប៉ូឡូញគឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាមនៅតំបន់កណ្ដាលអឺរ៉ុបខាងកើត ព្រមទាំងឯកភាពគ្នាជំរុញថែមទៀតកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគក្នុងបរិបទដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវីវៀតណាម - EU (EVFTA) បានចូលជាធរមានកាលពីខែសីហា ឆ្នាំ ២០២០ គឺជាស្ពានតភ្ជាប់ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ និងតភ្ជាប់សហគ្រាសនៃប្រទេសទាំងពីរ។ លើសពីនេះទៅទៀត ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ៖ សន្តិសុខ ការពារជាតិ អប់រំ - បណ្តុះបណ្តាល សុខភាព យុត្តិធម៌ កសិកម្ម ធនធាន - បរិស្ថាន វប្បធម៌ និងទេសចរណ៍ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top