• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការពារដាច់ខាតសន្តិសុខ និងសុវត្ថិភាពនៅថ្ងៃបោះឆ្នោត

សន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូស្ដីពីការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៃថ្ងៃបោះឆ្នោត (រូបថត៖ TTXVN)
 

នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ នៅទីក្រុងហាណូយក្រសួងនគរបាលបានរៀបចំសន្និសីទទូទាំងប្រទេសតាមប្រព័ន្ធវីដេអូស្ដីពីការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់នៃថ្ងៃបោះឆ្នោតសមាជិក សមាជិការរដ្ឋសភានីតិកាលទី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១ -២០២៦ ។

ប្រធានរដ្ឋសភា និងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតលោក Vuong Dinh Hue បានចូលរួមនិងដឹកនាំសន្និសីទនេះ។ ដោយវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំយ៉ាងម្ចាស់ការរបស់កម្លាំងនគរបាលប្រជាជនទាំងមូល និងបណ្ដាកងកម្លាំងក្នុងការធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសម្រាប់ថ្ងៃបោះឆ្នោតនោះ លោកប្រធានរដ្ឋសភា Vuong Dinh Hue បានលើក សំណើរថា៖ “ពង្រឹងការធានាសន្តិសុខ និងសណ្ដាប់ធ្នាប់លើគ្រប់វិស័យ ដោយផ្ដោតសំខាន់លើការធានាសន្តិសុខ នយោបាយផ្ទៃក្នុង សន្តិសុខសង្គម សន្តិសុខក្នុងភូមិសាស្ត្រយុទ្ធសាស្រ្តដ៏សំខាន់ៗ និងសន្តិសុខតាមព្រំដែន។ ជំរុញការបង្ក្រាបបទល្មើស ជាពិសេស បទល្មើស ព្រហ្មទណ្ឌ គ្រឿងញៀន និង បទល្មើស បច្ចេកវិទ្យាខ្ពស់។ មិនអនុញ្ញាតឱ្យអនុភាពអមិត្ត ប្រតិកិរិយាបង្កអសន្តិសុខ សណ្ដាប់ធ្នាប់ដោយប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើយ។ ទន្ទឹមនឹងនេះប្រមូលផ្តុំកម្លាំងរបស់ប្រព័ន្ធនយោបាយ និងប្រជាជនទាំងមូល ពង្រីកតួនាទីជាស្នូលរបស់កងកម្លាំងប្រដាប់អាវុធប្រជាជនក្នុងកិច្ចការពារថ្ងៃបោះឆ្នោតផងដែរ”៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ការតាំងពិព័រណ៍អនឡាញក្នុងឱកាសរំលឹកទិវា ៧០ ឆ្នាំនៃជ័យជំនះ DIEN BIEN PHU

ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu ទីភ្នាក់ងារសារព័ត៌មានវៀតណាម(VNA) បានរៀបចំការតាំងពិព័រណ៍រូបថតអនឡាញជាបីភាសា គឺវៀតណាម អង់គ្លេស និងបារាំង ដើម្បីណែនាំអំពីរយៈពេល ៥៦ ទាំងថ្ងៃទាំងយប់តស៊ូរបស់កងទ័ព និងប្រជាជន ដើម្បីបង្កើតជ័យជំនះDien Bien Phu។

Top