• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតនៅស្រុកកោះ Truong Sa បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​សុវត្ថិភាពនិងតាមកាលវិភាគកំណត់

កាលពីថ្ងៃទី ១៦ ខែឧសភា មណ្ឌលបោះឆ្នោតចំនួន ២០ កន្លែងនៅឃុំ Song Tu Tay ឃុំ Sinh Ton និងទីរួមស្រុក Truong Sa បានសម្រេចជាស្ថាពរការបោះឆ្នោតជ្រើសរើសសមាជិក សមាជិការរដ្ឋសភានីតិកាលពី ១៥ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់ ឆ្នាំ ២០២១ - ២០២៦ ។

សកម្មភាពបោះឆ្នោតនៅស្រុកកោះ Truong Sa (រូបថត៖ VOV)


លោក Luong Xuan Giap អនុប្រធាន គណៈកម្មាធិការរៀបចំការបោះឆ្នោតស្រុកកោះ Truong Sa និងជាប្រធានផ្នែកនយោ បាយនៃគណប្រតិភូ Truong Sa បានឲ្យដឹងថា៖ “ទោះបីជាអាកាសធាតុនៅលើកោះខ្លះៗ មិនអំណោយផលក៏ដោយ ប៉ុន្តែកោះ ទាំងនេះបានរៀបចំ ការបោះ ឆ្នោតត្រឹមត្រូវតាមផែនការ សណ្តាប់ធ្នាប់ សុវត្ថិភាព និងត្រឹមត្រូវតាមច្បាប់ ហើយលទ្ធផលនៃការបោះឆ្នោតគ្រោងនឹងទទួលបានជោគជ័យជាផ្លែផ្កា។ កោះទាំងនេះបានរៀបចំការបោះឆ្នោតផង ហើយពង្រឹងស្មារតីប្រុងប្រយ័ត្នផង ដោយត្រៀមខ្លួនជាស្រេចប្រយុទ្ធ ការពារអធិបតេយ្យភាពកោះសមុទ្រយ៉ាងរឹងមាំ ជាពិសេសក្នុងឱកាសពិធីបុណ្យបោះឆ្នោតរបស់ប្រទេសជាតិផងដែរ“។

ដោយឡែក កោះ Truong Sa ធំ ចំណុះទីរួមស្រុក Truong Sa និងមណ្ឌលបោះឆ្នោតដទៃទៀតនៅដីគោកនឹងធ្វើការបោះឆ្នោតនៅថ្ងៃទី ២៣ ខែឧសភាខាងមុខផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top