• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការបោះឆ្នោតសភាឥណ្ឌា: មេដឹកនាំពិភពលោកអបអរសាទរនាយករដ្ឋមន្ត្រី Modi


 ថ្នាក់ដឹកនាំទូទាំងពិភពលោកបានផ្ញើសារទូរលេខអបអរសាទរជ័យជម្នះរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Modi
 

ថ្នាក់ដឹកនាំជាច្រើនលើពិភពលោក កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ​២០១៩ បាន​ផ្ញើសារ​អប​អរសាទរ​ដល់​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌាលោក​ Narendra Modi អំពីជ័យជម្នះរបស់គណបក្ស​ប្រជាជន​ឥណ្ឌា (BJP) នៅក្នុង​ការ​បោះឆ្នោត​សភា​នីតិកាល​ ទី១៧។

ក្នុង​សារទូរលេខ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានសម្តែងនូវជំនឿជាក់ ថា ក្នុង​ឋានៈ​ជា​នាយក​រដ្ឋ​មន្ត្រីឥ​​ណ្ឌា លោក Modi នឹងពង្រឹងថែមទៀត ចំណងមិត្ត ភាពយូរអង្វែងរវាងប្រជាជនទាំងពីរ និង​ការ​អភិវឌ្ឍ​គ្រប់​ជ្រុង​ជ្រោយនៃភាពជាដៃគូយុទ្ធសាស្រ្ត ឯកសិទ្ធិពិសេស រវាងឥណ្ឌានិងរុស្ស៊ី។
 
ទន្ទឹមនឹង​នេះដែរ ប្រធានរដ្ឋចិន លោក Xi Jinping  បានសង្កត់ធ្ងន់ថា ប្រទេសចិននិងឥណ្ឌា គឺជាប្រទេស​កំពុង​អភិវឌ្ឍន៍ពីរ និងជាប្រទេសសេដ្ឋកិច្ចលេចធ្លោបំផុតនៅក្នុងពិភពលោក។ លោក Xi Jinping បាន​បញ្ជាក់​ថា ​ក្រុងប៉េកាំងមានការយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងជា​មួយឥណ្ឌា ហើ​យចង់​សហការ​ជាមួយ​ក្រុង​ ញូវដែលី ដើម្បីកំណត់ទិសដៅ​អភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី​ ពង្រឹងជំនឿទុក​ចិត្តនយោបាយ​និង​ពង្រីកកិច្ច​សហប្រតិបត្តិការ​ជាក់ស្តែងក៏ដូចជា​ជំរុញទំនាក់ទំនងភាពជាដៃគូអភិវឌ្ឍន៍ឲ្យ​ឡើង​កម្ពស់ថ្មី។
 
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu ក៏បានអបអរសាទរជ័យ ជំនះដ៏គួរឱ្យចាប់​អារម្មណ៍​របស់​លោក​ Modi ដោយបានវាយតម្លៃថា លទ្ធផល​នៃការ​បោះឆ្នោត​បានបញ្ជាក់​ពីភាព​ជាអ្នក​ដឹកនាំរបស់​លោក​នាយក​រដ្ឋមន្ត្រី Modi លើលទ្ធិប្រជាធិបតេយ្យធំបំផុតរប​ស់ពិភពលោក។​
 
មេដឹក​នាំប្រទេសជប៉ុន ប៉ាគីស្ថាន ស្រីលង្កា អាហ្វហ្គានីស្ថាន នេប៉ាល់ បង់ក្លាដេស និងម៉ាល់ឌីវ ក៏បាន​ផ្ញើរ​សារ​ទូរ​លេខ​ អបអរសាទរជ័យជម្នះរបស់សម្ព័ន្ធកាន់កាន់អំណាចនៅឥណ្ឌាដឹកនាំដោយ BJP ផងដែរ។
 
នាថ្ងៃទី​២៣ ខែឧសភា នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បាន​អញ្ជើញ​ផ្ញើរ​សារ​ទូរលេខ​ អបអរសាទរចំពោះនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ផងដែរ។ ក្នុងសារទូរលេខ នាយក​រដ្ឋមន្ត្រី​វៀត​ណាម លោក Nguyen Xuan Phuc បានជូនពរជ័យជម្នះរបស់គណៈបក្ស BJP និងសម្ព័ន្ធ​ប្រជា​ធិបតេយ្យជា​តិក្នុងការបោះឆ្នោត ព្រមទាំងសម្តែងការជឿជាក់ថា ក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី លោក Narendra Modi រដ្ឋាភិបាល និងប្រជាជនឥណ្ឌា នឹងទទួលបានស​មិទ្ធផល​គួរឲ្យចាប់​អារម្មណ៍​ជាច្រើន​ថែម​ទៀត​៕​

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top