• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការតាំងបង្ហាញ “វប្បធម៌ពុទ្ធសាសនា Truc Lam នៅតំបន់ Tay Yen Tu


 ភ្ញៀវកំពុងទស្សនាវត្ថុបុរាណនាសម័យរាជកាល Tran (រូបថតៈ TTXVN)

 នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅតំបន់ទេសចរ ណ៍ព្រលឹង - អេកូឡូស៊ី Tay Yen Tu   (ស្រុកSon Dong​ ខេត្ត Bac Giang​) មន្ទីរវប្បធម៍​កីឡា និង ទេសចរណ៍​ខេត្ត Bac Giang បានរៀប​ចំការតាំង​ពិព័រណ៍ “វប្បធម៌​ព្រះពុទ្ធ​សាសនា​ Truc Lam  តំបន់ Tay Yen Tu ដោយណែនាំពីសក្កានុភាព​ និង ទិសដៅ​ទេសចរណ៍ របស់​ខេត្ត​ Bac Giang​។
 
នៅទី​នេះ បានតាំងបង្ហាញរូបថតឯកសារ វត្ថុបុរាណជាង២០០ ដែលមានតម្លៃប្រវត្តិ សាស្ត្រ ស្ថាបត្យកម្ម សិល្បៈ​និង​បុរាណ​វិទ្យា ត្រូវបានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ ​ជាមួយប្រវត្តិសាស្រ្តនិង​ការអភិវឌ្ឍន៍របស់​ខេត្ត Bac Giang។ ពោល​គឺពីដំណើរ​ការ នៃការបង្កើតនិ​ងការរីកចំរើនរ​បស់និកាយ​ Truc Lam Yen Tu​ ដែលត្រូវ​បាន​ណែនាំ​ដល់​ភ្ញៀវ​ទេស​​ចរ​ជាច្រើន​ដូច​ជា: ឯកសារ​បោះពុម្ភលើ​ឈើវ​ត្ត Vinh Nghiem វត្ថុបុរាណសេរ៉ាមិច​មួយ​ចំនួន​នារាជ​កាល​ Nguyen ជាដើ​ម។​
 
ការបង្ហាញ​ “សវប្បធម៌ពុទ្ធសាសនា​ Truc Lam នៅតំបន់ Tay​ Yen Tu” បានរួមចំណែក​ក្នុង​ការ​អប់រំសេចក្តី​ស្នេហា​ជាតិ មោ​ទ​នភាពជាតិ​សម្រាប់ជំនាន់ជាច្រើន។ ជាពិ​សេស បង្កើនការយល់​ដឹងរបស់​សហគមន៍ អំពីការ​អភិរក្ស​និង​ការលើក​កម្ពស់​ប្រពៃណី​វប្បធម៌ និងប្រវត្តិសាស្ត្រ​របស់ជាតិ។ ទន្ទឹមជា​មួយគ្នានោះ លើកកម្ពស់ស​ក្តា នុពល​នៃវិស័យទេស ចរណ៍ បន្តទាក់ទាញការវិនិយោគ ក្នុងការកសាងតំបន់ទេសច​រខាងព្រលឹងនិងអេកូ​ឡូស៊ី Tay Yen Tu ផងដែរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top