• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការដែលសហរដ្ឋអាមេរិកមិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះបង្គានាំចេញរបស់ក្រុមហ៊ុន Minh Phu គឺជាការសម្រេចចិត្តមានលក្ខណៈសត្យានុម័តនិងយុត្តិធម៌

សហរដ្ឋអាមេរិកទើបតែសម្រេចចិត្តមិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះផលិតផលបង្គាដែលនាំចេញរបស់ក្រុមហ៊ុនភាគហ៊ុនជលផល Minh Phu។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម បានឲ្យដឹងថានេះគឺជាការសម្រេចចិត្តមានលក្ខណៈសត្យានុម័តនិងយុត្តិធម៌។

ខ្សែសង្វាក់កែច្នៃតាមបែបចំហុយឲ្យឆ្អីនបង្គា នាំចេញនៅរោងចក្ររបស់ក្រុមហ៊ុនភាគហ៊ុន Minh Phu ( រូបថត៖ Vu Sinh / VNA)


កាលពីថ្ងៃទី ១១ ខែកុម្ភះឆ្នាំ ២០២១ ស្ថាប័នគយនិងព្រំដែនអាមេរិក (CBP) បានដាក់ចេញសេចក្តីសម្រេចស្តីពីបញ្ហាគ្មានភ័ស្តុតាង ដើម្បីសន្និដ្ឋានថា ក្រុមហ៊ុន Minh Phu បានគេចវេសពីពន្ធលក់បង្ខូចតម្លៃ ដែលសហរដ្ឋអាមេរិកកំពុងអនុវត្ត ចំពោះបង្គាឥណ្ឌា ហើយក្រុមហ៊ុន CBP នឹងធ្វើការពិចារណា និងកែតម្រូវរាល់វិធានការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ដើម្បី   មិនយកពន្ធលើការលក់បង្ខូចតម្លៃចំពោះផលិតផលបង្គានាំចេញរបស់ក្រុមហ៊ុន Minh Phu ផងដែរ ។

ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមបានអបអរសាទរចំពោះការសន្និដ្ឋាននេះ ហើយបានអះអាងថានេះគឺជាការសម្រេចចិត្ត ដែលមានពិចារណាយ៉ាងពេញលេញនូវព័ត៌មាននិងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Minh Phu និងភាគីពាក់ព័ន្ធក្នុងដំណើរការដោះស្រាយបញ្ហានេះ ព្រមទាំងជួយបង្កើតបរិយាកាសប្រកួតប្រជែងយ៉ាងវិជ្ជមានរវាងអ្នកផលិតបង្គាអាមេរិកនិងក្រុមហ៊ុននាំចេញបរទេសផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top