• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ការចាក់វ៉ាក់សាំង COVIVAX លើកដំបូងមានប្រសិទ្ធភាពចំពោះវីរុសបម្លែងថ្មី

វ៉ាក់សាំង COVIVAC គឺជាវ៉ាក់សាំងបង្ការកូវីដ ១៩ ទី ២ ដោយ វៀតណាមផលិត ដែលត្រូវបានធ្វើតេស្តិ៍គ្លីនិកលើមនុស្សនៅខែមីនាខាងមុខ ហើយរំពឹងថានឹងបញ្ចប់នៅខែតុលាឆ្នាំនេះ។

បន្ទាប់ពីបណ្ឌិត្យសភាវេជ្ជសាស្ត្រយោធាប្រកាសលទ្ធផលធ្វើតេស្តដំបូងលើវ៉ាក់សាំងបង្ការកូវីដ ១៩ ដំបូងបង្អស់ Nanocovax របស់វៀតណាម  គឺមានប្រសិទ្ធភាពចំពោះវីរុសបម្លែងថ្មីរបស់អង់គ្លេស ហើយនៅថ្ងៃទី ២៧ ខែកុម្ភៈ វិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្ត្រវេជ្ជសាស្ត្រ (IVAC) ក៏បានបង្ហាញថា វ៉ាក់សាំង COVIVAX ក៏មានប្រសិទ្ធភាពចំពោះវីរុសបម្លែងថ្មីផងដែរ។ ប្រសិនបើទទួលបានជោគជ័យ វ៉ាក់សាំង COVIVAC មានតម្លៃត្រឹមតែជិត ៦០.០០០ ដុង (ប្រហែល ២,៥ ដុល្លារ)/ដូស ប៉ុណ្ណោះ។ វ៉ាក់សាំង COVIVAC គឺជាវ៉ាក់សាំងបង្ការកូវីដ ១៩ ទី ២ ដោយវៀតណាមផលិត ដែលត្រូវបានធ្វើតេស្តិ៍គ្លីនិកលើមនុស្សនៅខែមីនាខាងមុខ ហើយរំពឹងថានឹងបញ្ចប់នៅខែតុលាឆ្នាំនេះ។ នាថ្ងៃដដែល នៅទីស្តីការក្រសួងសុខាភិបាល សម្ព័ន្ធក្រុមហ៊ុន Vingroup Group បានផ្តល់ថវិកាចំនួន ២០ ពាន់លានដុង ដល់វិទ្យាស្ថានវ៉ាក់សាំងនិងជីវសាស្រ្តវេជ្ជសាស្ត្រ ដើម្បីធ្វើការស្រាវជ្រាវសាកល្បងគ្លីនិកលើវ៉ាក់សាំង COVIVAC។

ថ្លែងមតិនៅទីនេះរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Nguyen Thanh Long បានសង្កត់ធ្ងន់ថាៈ  “យើងខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការរបស់សម្ព័ន្ធក្រុមហ៊ុន Vingroup ក្នុងការបង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនិងការពារសុខភាពរបស់ប្រជាជន។ ខ្ញុំក៏សូមកោតសរសើរចំពោះវិទ្យាស្ថានវ៉ាក់សាំងនិងជីវ វិទ្យា វេជ្ជសាស្ត្រ ដែលកំពុងរៀបចំយ៉ាងសកម្មក្នុងការធ្វើតេស្តវ៉ាក់សាំង COVIVAX លើមនុស្ស។
យ៉ាងណាមិញ វ៉ាក់សាំងត្រូវបានផលិតលើបច្ចេកវិទ្យាផលិតវ៉ាក់សាំងដែលវៀតណាមបានធ្វើឱ្យស្ទាត់ជំនាញលើបច្ចេកវិទ្យានិងផលិតកម្មពេញលេញស្របតាមបទដ្ឋានរបស់អង្គការសុខភាពពិភពលោក (WHO)។ WHO ចាត់ទុករោងចក្ររបស់វៀតណាមជារោងចក្រផលិតវ៉ាក់សាំងមួយនៅលើពិភពលោកនាពេលអនាគតប្រសិនបើមានជំងឺរាតត្បាតទូទាំងពិភពលោក”។

យ៉ាងណាមិញ ការគាំទ្ររបស់សម្ព័ន្ធក្រុមហ៊ុន Vingroup នឹងចូលរួមចំណែកជួយវៀតណាម មានវ៉ាក់សាំងផលិតក្នុងប្រទេសយ៉ាងឆាប់ៗ ដើម្បីម្ចាស់ការក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងការពារសុខភាពរបស់ប្រជាជន៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

ការទូតបន្តរួមដំណើរ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នារសៀលថ្ងៃទី១៨ ខែមីនា រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Bui Thanh Son បានឆ្លើយសំណួរដេញដោលជាច្រើនរបស់សមាជិករដ្ឋសភា។ នេះជាលើកទីមួយដែលវិស័យការទូតត្រូវបានជ្រើសរើសសម្រាប់ការសួរដេញដោល។

Top