• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្លាំងចលករថ្មីចំពោះ APEC គឺជាការអនុវត្តការផ្ទេរប្ដូរឌីជីថលគ្រប់ជ្រុងជ្រោយ

អង្គប្រជុំបានអនុម័តលើចក្ខុវិស័យដល់ឆ្នាំ ២០៤០ ស្ដីពី សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដ៏បើកចំហ ស្វាហាប់ ខ្លួនទីពឹងខ្លួននិងសន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជននិងជំនាន់ទាំងអស់ នាពេលអនាគត ក្នុងនោះ APEC បន្តដើរតួនាទីជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ជួរមុខនៅក្នុងតំបន់។

កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៧បាន ប្រារព្វធ្វើឡើងតាមប្រព័ន្ធវីដេអូ។ (រូបថត៖ chinhphu.vn)


នាយប់ថ្ងៃទី២០ វិច្ឆិកា (ម៉ោងនៅម៉ាឡេស៊ី) ក្រោមអធិបតីភាពរបស់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក Muhyddin Yassin កិច្ចប្រជុំកំពូលវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APEC) លើកទី២៧បាន ប្រារព្វធ្វើឡើងតាមប្រព័ន្ធវីដេអូ។ អង្គប្រជុំបានអនុម័តលើចក្ខុវិស័យដល់ឆ្នាំ ២០៤០ ស្ដីពី សហគមន៍អាស៊ី-ប៉ាស៊ីហ្វិកមួយដ៏បើកចំហ ស្វាហាប់ ខ្លួនទីពឹងខ្លួននិងសន្តិភាព ដើម្បីវិបុលភាពរបស់ប្រជាជននិងជំនាន់ទាំងអស់ នាពេលអនាគត ក្នុងនោះ APEC បន្តដើរតួនាទីជាវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច ជួរមុខនៅក្នុងតំបន់។

អញ្ជើញថ្លែងនៅកិច្ចប្រជុំ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើភាពចាំបាច់នៃការលើកកំពស់ ស្មារតីសហប្រតិបត្តិការ ការទទួលខុសត្រូវចំពោះ សហគមន៍អន្តរជាតិ ហើយសំខាន់បំផុតគឺការបង្កើនកិច្ចសហប្រតិបត្តិការពហុភាគី។ លោកនាយករដ្ឋមន្រ្តីបានលើកឡើងសំណើរមួយចំនួនដោយមានអត្ថន័យយុទ្ធសាស្ត្រក្នុងបំណងចង់ជំរុញកិច្ចសហប្រតិបត្តិការ APEC នាពេលខាងមុខ យ៉ាងដូច្នេះថា៖

“កម្លាំងចលករថ្មីចំពោះ APEC នៅក្នុងបដិវត្តន៍ ៤.០ នោះគឺ ការអនុវត្ត ការផ្ទេរប្ដូរឌីជីថលគ្រប់ជ្រុងជ្រោយ ដើម្បីលើកកំពស់តម្លៃស្នូលនានារបស់ APEC ក្នុងបដិវត្តន៍ឧស្សាហកម្មលើកនេះ។ APEC ចាំបាច់ត្រូវដើរតួនាទីដ៏ សកម្មក្នុងការជំរុញប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើច្បាប់និងការកែទម្រង់អង្គការពាណិជ្ជកម្មពិភពលោកដោយផ្សាភ្ជាប់នឹងការបង្កើតក្របខ័ណ្ឌនិងបទបញ្ញត្តិថ្មីៗឲ្យបាន​សមស្របនឹងសេដ្ឋកិច្ចឌីជីថល។ ក្រៅពីនោះ APEC ចាំបាច់ត្រូវឈានមុខគេក្នុងការនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកក្លាយទៅជា មជ្ឈមណ្ឌលនៃការច្នៃប្រឌិតនិងបច្ចេកវិទ្យា អភិវឌ្ឍប្រភពធនធានមនុស្ស ផ្នែកឌីជីថល ជំរុញការតភ្ជាប់យ៉ាងខ្លាំងក្លា ក៏ដូចជាបង្រួញគម្លាតក្នុងការ អភិវឌ្ឍ ផងដែរ”។

នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ក៏បានស្នើឲ្យប្រទេសជាសមាជិក APEC ទាំងឡាយយកចិត្តទុកដាក់ដល់ការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្នផងដែរ។ លោកមានប្រសាសន៍ថា៖

“ការអភិវឌ្ឍប្រកបដោយចីរភាព បរិយាប័ន្ន ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងសន្តិសុខក្រៅប្រពៃណី ជាពិសេសគឺជម្ងឺរាតត្បាត គ្រោះមហន្ត រាយធម្មជាតិ ប្រភពទឹក និងការប្រែប្រួលអាកាសធាតុនោះ ត្រូវក្លាយទៅ ជាសសរស្តម្ភថ្មីនៃកិច្ចសហប្រតិបត្តិការ APEC។
ត្រូវការដាក់ប្រជាជននិងសហគ្រាសជាមជ្ឈភាពនៃការអភិវឌ្ឍនិងការតភ្ជាប់ផ្នែកសេដ្ឋកិច្ច ហើយជួយប្រទេសជាសមាជិកឲ្យមានការអភិវឌ្ឍប្រកបដោយលក្ខណៈឆ្លាតវៃជាងបៃតងជាងនិងបរិយាប័ន្នជាង។ វៀតណាមនឹងបន្តរួមដំណើរជាមួយសមា ជិក APEC ទាំងអស់ដើម្បីប្រែក្លាយចក្ខុវិស័យនិងសេចក្ដីប្រាថ្នាក្លាយទៅជាការពិត ដើម្បីសន្តិភាពស្ថិរភាពនិងសុភមង្គលរបស់ប្រជាជនទាំងមូលក្នុងតំបន់​”​។

ដោយការអនុវត្តលើសេចក្ដីថ្លែងការណ៍ទីក្រុង Putrajaya ស្ដីពីចក្ខុ វិស័យ APEC ដល់ឆ្នាំ២០៤០និងសេចក្ដីថ្លែងការណ៍រួមទីក្រុង Kuala Lumpur ឆ្នាំ២០២០ កិច្ចប្រជុំកំពូល APEC លើកទី២៧បានសម្រេចរួចរាល់ការអនុវត្តគំនិតផ្ដួចផ្ដើម ដែលបំផុសឡើងដោយប្រទេស​វៀតណាមស្ដីពី ការបង្កើតក្រុមចក្ខុវិស័យ APEC និងការកសាងទិសដៅសហប្រតិបត្តិការ របស់ APEC ក្នុងដំណាក់កាលអភិវឌ្ឍថ្មី ដែលត្រូវបានអនុម័តនៅកិច្ចប្រជុំ កំពូល APEC លើកទី២៧កាលពីខែវិច្ឆិកាឆ្នាំ២០១៧ នៅទីក្រុងដាណាំង ភាគកណ្ដាលវៀតណាម៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

បិទមហោស្រពសារព័ត៌មានទូទាំងប្រទសឆ្នាំ ២០២៤

នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ សមាគមអ្នកសារព័ត៌មានវៀតណាម គណៈកម្មាធិការឃោសនាអប់រំមជ្ឈិម ក្រសួងព័ត៌មាននិងផ្សព្វផ្សាយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញបានរៀបចំពិធីបិទមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤។

Top