តាមចំណាត់ថ្នាក់ នៃវេទិកាសេដ្ឋកិច្ចពិភពលោកចំណាត់ថ្នាក់២០១៨ ស្តីពីគុណភាពរបប វៀតណាមឈរលំដាប់ទី៩៤/១៤០។ ប្រការនេះ សឱ្យឃើញថា វៀតណាមកំពុងស្ថិតនៅទីតាំងមិនអំណោយផល ក្នុងការប្រកួតប្រជែងលកល។ ហេតុដូចនេះ នៅរយៈពេលខាងមុខ តាមលោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) គឺត្រូវស្វែងរកវិធីធ្វើ ដែលមានប្រសិទ្ធភាព និង ប្រសើរជាង។
ហេតុនេះ លោកនាយករដ្ឋមន្រ្តីឱ្យដឹងថា៖ “វៀតណាមបន្តប្រមូលផ្តុំដោះស្រាយចំណុចស្ទះស្កាត់ទាំងបី កម្លាយទៅជាយុទ្ធសាស្រ្តទាំងបី ដែលលោតផ្លោះពិតប្រាកដ បម្រើជូនតម្រូវការអភិវឌ្ឍន៍”។
បញ្ជាក់ច្បាស់ជាងនេះទៀត រដ្ឋាភិបាលនឹងបង្កើនល្បឿនកំណែទម្រង់សំណុំបែបបទរដ្ឋបាល កែលម្អបរិស្ថានអាជីវកម្ម បង្កើតបណ្តាញអន្តរសកម្មផ្ទាល់ រវាងប្រជាជន និង រដ្ឋអំណាច ស្ថាបនាយន្តការមួយ ដែលអង្គប្រធានក្នុងសង្គមអាច ចូលរួមដោយមានប្រសិទ្ធភាព ចូលរួមផ្ទាល់នូវបទដ្ឋានគោលនយោបាយ។
ទន្ទឹមនោះ រដ្ឋាភិបាលកំណត់បុគ្គលិក ជាគន្លឹះមាស សម្រាប់ភាពជោគជ័យទៅអនាគត និង កំពុងខិតខំស្វែងរកដំណោះស្រាយប្រសិទ្ធភាព ដើម្បីកសាងបានប្រភពធនធានមនុស្សមានគុណភាព បម្រើកំណើនស្ថេរភាព។
លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) និងគណៈប្រតិភូអនុវត្តពិធីទិវាសមាគមធុរកិច្ចថ្មី ផ្លាស់ប្តូរច្នៃប្រឌិតថ្មី Techfest ២០១៨។ រូបថត៖ ថុតញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) ចូលរួមវេទិកាយុវជនធុរកិច្ចថ្មី២០១៨ ក្រោមប្រធានបទ៖ “ស្វែងរកវិធីសាស្រ្តលោតផ្លោះ សម្រាប់ធុរកិច្ចថ្មី ច្នៃប្រឌិត វៀតណាម” រៀបចំដោយ មជ្ឈិមគណៈយុវជនកម្មុយនិស្តហូជីមិញ និង មជ្ឈិមសហសម្ពន្ធយុវជនវៀតណាម។ រូបថត៖ ថុតញ៉ឹត/ ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកនាយករដ្ឋមន្រ្តី ង្វៀនស្វឹនភុក (Nguyen Xuan Phuc) អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថា នៅលើទិវាកំណែទម្រង់ និង អភិវឌ្ឍន៍វៀតណាម (VRDP) លើកទី១ - ឆ្នាំ២០១៨ ក្រោមប្រធានបទ៖ "ចក្ខុវិស័យថ្មី កម្លាំងចលករថ្មី សម្រាប់កំណើនសេដ្ឋកិច្ចនាសម័យសករាជ្យថ្មី"។ រូបថត៖ យ័ញឡាម - ទីភ្នាក់ងារសារព័ត៌មានវៀតណាម សមាជិកការិយាល័យនយោបាយ លេខាធិការមជ្ឈិមបក្ស និងជា ប្រធានគណៈកម្មាធិការចលនាប្រជាជនមជ្ឈិម ត្រឿងធីម៉ាយ (Truong Thi Mai) រួមនឹងលោកឧបនាយករដ្ឋមន្រ្តី វូឌឹកដាម (Vu Duc Dam) អញ្ជើញទៅចូលរួមទិវាសមាគមធុរកិច្ចថ្មី របស់សិស្សនិស្សិតឆ្នាំ២០១៨។ រូបថត៖ ថាញតុង - ទីភ្នាក់ងារសារព័ត៌មានវៀតណាម លោកឧបនាយករដ្ឋមន្រ្តីវូឌឹកដាម (Vu Duc Dam) ថ្លែងសុន្ទរកថាលើទិវាសមាគមធុរកិច្ចថ្មី ផ្លាស់ប្តូរច្នៃប្រឌិតថ្មី - Techfest ២០១៨ រៀបចំនៅក្រុងដាណាំង។ រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម |
“យើងខ្ញុំតែងយល់ឃើញថា មនុស្សជាមជ្ឈមណ្ឌល ជាកម្លាំងចលករផង ជាគោលដៅនៃការអភិវឌ្ឍផង។ មនុស្ស និង បច្ចេកវិទ្យា ប្រៀបដូចជាកូនសោនិង មេសោ ត្រូវសក្តិសមនឹងគ្នា។ បដិវត្តន៍បច្ចេកវិទ្យា៤.០ នឹងគ្មានន័យ ប្រសិនបើ យើងកង្វះមនុស្ស៤.០” លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ដូចនេះ។
“ក្នុងនោះ កម្លាំងចលករកំណើនគ្រឹះ នៃខឿនសេដ្ឋកិច្ចវៀតណាម នោះគឺកំណែតម្រង់របបសហការ ជាមួយនឹងមជ្ឈមណ្ឌលលើកកម្ពស់ពលានុភាពពលកម្ម ប្រសិទ្ធភាព សមត្ថភាពប្រកួតប្រជែងនៃសហគ្រាស តាមរយៈគោលនយោបាយ ដំណោះស្រាយសមស្រប ប្រសិទ្ធភាព បំផុតគឺជំរុញអនុវត្តបច្ចេកវិទ្យាខ្ពស់។ អភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន ក្នុងទំនាក់ទំនងសហការស្អិតរមួត ជាមួយនឹងតំបន់មានដើមទុនបរទេស។ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស នេះជាប្រការកំណត់សម្រេចបានភាពជោគជ័យ និង ប្រសិទ្ធភាពនៃកម្លាំងចលករផ្សេងៗទាំងស្រុង”។ |
លោកនាយករដ្ឋមន្រ្តីក៏យល់ឃើញថា ទោះបីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ បានកែលម្អយ៉ាងច្រើន តែការសំឡឹងមើលរួមមិនស្របគ្នា តភ្ជាប់នៅមានព្រំដែន ត្រូវស្វែងរករាល់ដំណោះស្រាយទម្លុះរលូនរាល់ប្រភពកម្លាំង បង្កើតរបបច្នៃប្រឌិត ក្នុងកិច្ចសហការរវាងរដ្ឋ និង ឯកជន ដើម្បីលើកកំណើនសមត្ថភាពហេដ្ឋារចនាសម្ពន្ធយ៉ាងឆាប់រហ័ស បម្រើតម្រូវការអភិវឌ្ឍន៍ បំផុតក្នុងការតភ្ជាប់តំបន់ភូមិភាគ តំបន់សេដ្ឋកិច្ចសំខាន់។
“ក្នុងតំណាក់កាលខាងមុខ យើងខ្ញុំអាទិភាពវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធវៃឆ្លាត រចនាសម្ពន្ធបច្ចេវិទ្យាអេឡិចត្រូនិក ដើម្បីកំណើនសមត្ថភាពតភ្ជាប់កក្តានានា និង ធនធាននៃខឿនសេដ្ឋកិច្ច” លោកនាយករដ្ឋមន្រ្តី អះអាង។
ទន្ទឹមការស្នងបន្តលោតផ្លោះទាំងបី ដែលបានបរិយាយខាងលើ ដើម្បីតាមទាន់ចង្វាក់សម័យកាល និង និន្នាការថ្មី រដ្ឋាភិបាលដាក់បន្ថែមការលោតផ្លោះថ្មីទាំងពីរទៀត ចាត់ទុកជាកម្លាំងចលករកំណើនសំខាន់ពីរ របស់វៀតណាម នាទសវត្សរ៍ខាងមុខ។
ទីមួយ ជំរុញសមត្ថភាពច្នៃប្រឌិត និង អនុវត្តបច្ចេកវិទ្យា ៤.០។ “ខ្ញុំយល់ឃើញថា នេះជាឱកាសសម្រាប់វៀតណាម បង្កើនលទ្ធផលពលកម្ម កែលម្អសមត្ថភាពប្រកួតប្រជែង និង លើកកម្ពស់សមត្ថភាពផ្លាស់ប្តូរច្នៃប្រឌិតថ្មី” លោកនាយករដ្ឋមន្រ្តី បង្ហាញយ៉ាងច្បាស់់។
ក្នុងសម័យបច្ចេកវិទ្យាផ្សារភ្ជាប់នឹងគោលគំនិតច្នៃប្រឌិត និងផ្លាស់ប្តូរច្នៃប្រឌិតថ្មីសព្វថ្ងៃ របងរាំងស្កាត់បច្ចេកវិទ្យាសារគមនាគមន៍មិនមានទំហំទៀតឡើយ រាល់ប្រទេសសុទ្ធតែអាចលូតលាស់និងលោតផ្លោះ។
ទន្ទឹមនឹងការស្ថាបនាប្រព័ន្ធចម្រុះធុរកិច្ចថ្មី ជំរុញផ្លាស់ប្តូរច្នៃប្រឌិតថ្មី។ “មានគោលគំនិតល្អប៉ុណ្ណោះ គឺមិនទាន់គ្រប់គ្រាន់ទេ គោលគំនិតនោះត្រូវបាន “បំបៅ” នៅចម្ការបំបៅពន្លក បង្កើតបរិស្ថានសម្រាប់ការអភិវឌ្ឍ និង កម្លាយធុរកិច្ចថ្មីនេះ ក្លាយជាសហគ្រាសលំដាប់ថ្នាក់ នាំមកតម្លៃខ្ពស់ជូនខឿនសេដ្ឋកិច្ច”។ នាយករដ្ឋមន្រ្តីសង្កត់ធ្ងន់។
ទីពីរ ជំរុញ និង ពង្រីកតំបន់សេដ្ឋកិច្ចឯកជន។ លោកនាយរដ្ឋមន្រ្តី ឱ្យដឹងថា ត្រូវការនូវគន្លឹះសំខាន់ ការបង្កើតកម្លាំងប្រកួតប្រជែង បង្កើតភាពរស់រវើកជូនខឿនសេដ្ឋកិច្ច ក្នុងលក្ខណៈបរិស្ថានសេដ្ឋកិច្ចអន្តរជាតិ និង វិទ្យាសាស្រ្ត
បច្ចេកវិទ្យាសម្បូរភាពប្រែប្រួល។ សហគ្រាសនៅក្នុងវិស័យ ដែលមានកម្លាំងស្តារធំទូលាយ មិនជាប់ជំពាក់ចំណងច្រើន អំពីរបបនិង ទម្រង់។
វៀតណាមកំពុងយកចិត្តទុកដាក់ ក្នុងការបណ្តុះបណ្តាលប្រភពធនធានមនុស្សបញ្ញវ័នគុណភាព សម្រាប់បម្រើបុព្វហេតុឧស្សាហកម្ម៤.០។ រូបថត៖ កាសែតរូបភាពវៀតណាម សិក្ខាសាលា “ពិភាក្សាដំណោះស្រាយ ភាពទាក់ទាញប្រភពធនធានក្នុងស្រុក និង អន្តរជាតិ សម្រាប់ធុរកិច្ចថ្មីច្នៃប្រឌិតវៀតណាម”។ រូបថត៖ អាញត្វឹន- ទីភ្នាក់ងារសារព័ត៌មានវៀតណាម គណៈប្រតិភូ និង ភ្ញៀវអន្តរជាតិទស្សនាប្រភេទឡាន Sedan LUX A 2.0 របស់ VinFast ក្នុងតាំងពិព័រណ៍ អន្តរជាតិ Paris Motor Show 2018 នៅរដ្ឋធានីប៉ារីស (បារាំង)។ រូបថត៖ ង្វៀនត្វ័នទ្រី- ទីភ្នាក់ងារសារព័ត៌មានវៀតណាម វិទ្យាស្ថានបច្ចេកវិទ្យា Teky ជាទីលានច្នៃប្រឌិតបច្ចេកវិទ្យាថ្មី សម្រាប់កុមារវៀតណាម។ រូបថត៖ កាសែតរូបភាពវៀតណាម ផលិតផល បន្ទាប់ពីរម៉ោងរៀននៃថ្នាក់បង្កើតតំឡើង robot នៅវិទ្យាស្ថានបច្ចេកវិទ្យា Teky។ រូបថត៖ កាសែតរូបភាពវៀតណាម |
លោកនាយករដ្ឋមន្រ្តីក៏អះអាងថា រដ្ឋាភិបាលវៀតណាម តែងយកចិត្តទុកដាក់ និង មានសកម្មភាពជាក់លាក់ ដើម្បីអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចឯកជនឆ្ពោះទៅគោលដៅឆ្នាំ២០២០ មានប្រហែល១លានសហគ្រាស ចម្បងនៅតំបន់ឯកជន។ បន្តបំផុសស្មារតីច្នៃប្រឌិត និង ធុរកិច្ចថ្មី - ផ្តោតលើស្រទាប់យុវជន មានចំណងប្រាថ្នា ច្នៃប្រឌិត ហ៊ានធ្វើ ទទួលភាពបរាជ័យ និង ចេះក្រោកឡើង។
“បច្ចុប្បន្ន យើងខ្ញុំកំពុងជំរុញស្មារតីធុរកិច្ចថ្មីមិនភ័យខ្លាច នៅលើស្រទាប់យុវវ័យ ហើយបំណងដៃគូអភិវឌ្ឍន៍ទាំងឡាយរួមដំណើរ ជាមួយនឹងមិត្តយុវវ័យយើងខ្ញុំ នៅលើរាល់ជំហានធុរកិច្ចថ្មី និង រួមឆ្លាក់កំណត់ត្រាជោគជ័យ”។ លោកនាយករដ្ឋមន្រ្តី បំណងដូចនេះ៕
“ក្នុងសន្ទស្សន៍ប្រភពធនធានមនុស្ស ទើបប្រកាសថ្មីៗនេះ របស់ធនាគារពិភពលោក វៀតណាមឈរលំដាប់ថ្នាក់ទី៤៨ ក្នុងចំណោម១៥៧ប្រទេស។ នេះជាសមិទ្ធិផលធំ ហើយវៀតណាមសម្រេចបានលទ្ធផលសកម្ម ក្នុងការសិក្សាអប់រំសកល។ ប៉ុន្តែត្រូវការចំណេះវិជ្ជា និង បំណិននៃសតវត្សរ៍ទី២១ ដើម្បីពលានុភាពពលកម្មខ្ពស់ជាង។ ប្រការនេះ ទាមទារត្រូវប្រមូលផ្តុំផ្តោតលើគុណភាព និង ភាពសមស្រប់នៃការសិក្សាអប់រំមហាវិទ្យាល័យ និង វិជ្ជាជីវៈ”។
លោក Ousmane Dione នាយកធនាគារពិភពលោក |
រូបថត៖ កាសែតរូបភាពវៀតណាម / ទីភ្នាក់ងារសារព័ត៌មានវៀតណាម