• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធីពាណិជ្ជសញ្ញាជាតិ៖ ផ្សាភ្ជាប់ពាណិជ្ជសញ្ញា​ផលិតផលជាមួយសកម្មភាពទាក់ទាញទុនវិយោគ​


 ទិដ្ឋភាពទូទៅនៃវេទិកា។ (រូបថត៖ kinhtedothi.vn) 
 

 ក្រសួងឧស្សាហពាណិជ្ជកម្មនឹងផ្ដោតសំខាន់ លើការផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញាជាតិវៀតណាម និងជួយ​ឧបត្ថម្ភ​​​សហគ្រាសផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ។
 
ក្នុងក្រប​ខ័ណ្ឌនៃព្រឹត្តិការណ៍សប្ដាហ៍ពាណិជ្ជសញ្ញាជាតិ ឆ្នាំ២០១៩ នោះ នាថ្ងៃទី ១៧ ខែមេសា នៅទីក្រុងហាណូយ នា​យកដ្ឋា​នជំរុញពាណិជ្ជសញ្ញា នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀត​ណាម​បាន​រៀបចំ​វេទិកា​ពាណិជ្ជ​សញ្ញាវៀ​ត​ណាម​ ដោយប្រធានបទ "យុទ្ធសាស្ត្រពាណិជ្ជសញ្ញាជាតិវៀតណាម"។

 វេទិកា​នេះគឺជាឱ​កាសសម្រាប់ស្ថាប័នគ្រប់គ្រង អ្នកជំនាញ អង្គ​ការ​និង​សហគ្រាស​ពាក់ព័ន្ធ​នឹងការ​អភិវឌ្ឍន៍​ពាណិជ្ជសញ្ញា​ និងការនាំចូល នាំចេញវាយតម្លៃលើស្ថានភាពពាណិជ្ជសញ្ញាជាតិវៀតណាម។ ហើយតាមនោះ មានដំ​ណោះស្រា​យ និងផែនការធ្វើសកម្មភាពជាក់ស្ដែងដើម្បីកសាង និងអភិវឌ្ឍន៍ពាណិជ្ជសញ្ញាជា​តិវៀ​តណា​ម​។ តាមរយៈកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមនោះ សម្ព័ន្ធក្រុមហ៊ុន និង​សហគ្រាស​វៀតណាម​ជាច្រើន​បានកសាង​ អភិវឌ្ឍន៍ និងគ្រប់គ្រងពាណិជ្ជ​សញ្ញារបស់ខ្លួនជាបណ្ដើរៗ រួមចំណែកលើក​កម្ពស់ស​មត្ថភាព​ប្រកួតប្រជែង​ និងអះអាងនូវឋានៈនៅលើទីផ្សារជាតិ និងអន្តរជាតិ។ លោក Vu Ba Phu ប្រធាននាយកដ្ឋាន​ជំរុញពាណិជ្ជកម្ម​នៃក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានឲ្យដឹងថា៖
 
"នារយៈពេលខាងមុខ​ រួមជាមួយទិសដៅផ្លាស់ប្ដូរថ្មីកម្មវិធីពាណិជ្ជសញ្ញាជាតិវៀតណាមនោះ ក្រសួងឧស្សាហពាណិជ្ជកម្ម​នឹងធ្វើសកម្មភាពជាក់ស្ដែង ជំរុញការឃោសនា និងការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់​ការយល់ដឹង​របស់សហគមន៍ធុរកិច្ច សង្គម ស្ថានប័នគ្រប់គ្រងរដ្ឋអំពីអត្ថន័យនៃតួនាទីរបស់ពាណិជ្ជសញ្ញា។ ក្រសួងឧស្សា​ហពាណិជ្ជកម្មនឹងផ្ដោតសំខាន់លើការផ្សព្វផ្សាយរូបភាពពាណិជ្ជសញ្ញាជាតិវៀតណាម និងជួយឧបត្ថម្ភសហគ្រាស​ផ្សព្វផ្សាយពាណិជ្ជសញ្ញាផលិតផលរបស់ខ្លួននៅលើទីផ្សារជាតិ និងអន្តរជាតិ"៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top