• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី “កុំព្យូទ័រសម្រាប់ប្អូនកុមារ” រៃអង្គាសប្រាក់បានជាង ១០០ ពាន់លានដុង

នាថ្ងៃទី ១៥ ខែតុលា នៅទីក្រុងហាណូយ ក្រសួងអប់រំនិងបណ្តុះបណ្តាលនិងសហជីពអប់រំវៀតណាមបានរៀបចំពិធីទទួលជំនួយឧបត្ថម្ភជាលើកដំបូងនៃកម្មវិធី “កុំព្យូទ័រសម្រាប់ប្អូនកុមារ”។

ទិដ្ឋភាពនៃពិធីប្រគល់រង្វាន់កម្មវិធី “ កុំព្យូទ័រសម្រាប់ប្អូនកុមារ” (ប្រភព៖ tuoitrethudo.com.vn)

បន្ទាប់ពីអនុវត្តន៍បាន ១ ខែមក ផ្នែកអប់រំបានគៀរគរប្រាក់ជាង ១០០ ពាន់លានដុងនិងឧបករ ណ៍រាប់សែន ដើម្បីបម្រើដល់ការរៀនសូត្ររបស់សិស្សានុសិស្សក្នុងកំឡុងពេលមានជំងឺរាតត្បាត។ បច្ចុប្បន្ន កម្មវិធីនេះនៅតែត្រូវបានអនុវត្តន៍នៅតាមបណ្តាខេត្តក្រុងនិងសាកលវិទ្យាល័យជាច្រើនកន្លែង។

បន្ទាប់ពីពិធីទទួលនោះ ប្រាក់និងឧបករណ៍បម្រើការសិក្សាតាមអនឡាញទាំងអស់ត្រូវបានគណៈ កម្មាធិការទទួលនិងសម្របសម្រួលនៃកម្មវិធី បែងចែកយ៉ាងឆាប់រហ័សនិងប្រកបដោយប្រសិទ្ធ ភាពដល់មូលដ្ឋាននិងដល់ប្អូនសិស្សានុសិស្ស។ ក្រសួងអប់រំនិងបណ្តុះបណ្តាលបានឲ្យដឹងថា កម្មវិធី“កុំព្យូទ័រសម្រាប់ប្អូនកុមារ” នឹងត្រូវបានបន្តអនុវត្តន៍នាពេលខាងមុខនេះ ក្នុងគោលបំណងផ្តល់ ជូននូវឧបករណ៍សិក្សាដែលមានគុណភាពនិងស្តង់ដារសម្រាប់សិស្សានុសិស្សជាង ១,២ លាននាក់ ដែលជួបការលំបាកនៅទូទាំងប្រទេស ដោយមិនត្រឹមតែឆ្លើយតបតម្រូវការ បង្រៀននិងការរៀនសូត្រតាមអ៊ិនធឺរណែតប៉ុណ្ណោះទេ ថែមទាំង បម្រើដល់គោលដៅសង្គមឌីជីថល ដូចនៅក្នុងកម្មវិធី “រលកនិងកុំព្យូទ័រសម្រាប់ប្អូនកុមារ” ដោយលោកនាយករដ្ឋមន្រ្តីបំផុសឡើងផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top