• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កម្មវិធី "បុណ្យតេតដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ"

នាយប់ថ្ងៃទី ១៥ ខែមករា នៅទីក្រុងហាណូយ មជ្ឈិមសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាម បានរៀបចំកម្មវិធីសំដែងសិល្បៈសំដែងការដឹងគុណ ដោយមានប្រធានបទ “បុណ្យតេតដើម្បី​ជន​រងគ្រោះ​ដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីមលើកទី ២ ឆ្នាំ២០២០” ។

កម្មវិធី "បុណ្យតេតដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ" (រូបថត៖ daidoanket.vn)

កម្មវិធីនេះត្រូវបានសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាមសហការជាមួយទស្សនាវដ្តីពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាម បំផុសឡើងចាប់ពីថ្ងៃទី ១ ខែមករា ហើយរហូតមកដល់ពេលនេះ កម្មវិធីបានចុះសួរសុខទុក្ខនិងប្រគល់ជូនផ្ទះមេត្តាធម៌និងជូនអំណោយបុណ្យតេតដល់ជនរងគ្រោះដោយសារជាតិគីមីពុល ពណ៌ លឿងទុំ ជាង ១.២០០ នាក់នៅខេត្តក្រុងចំនួន ២២ នៅទូទាំងប្រទេសផងដែរ។ លោកវរសេនីយ៍ឯក Tran Dinh Dich អគ្គនិពន្ធនាយកនៃទស្សនាវដ្តីពណ៌លឿងទុំ / ឌីអុកស៊ីនវៀតណាមបានមានប្រសាសន៍ថា៖

«ទោះបីជាតម្លៃខាងសម្ភារៈគឺមិនធំប៉ុន្មានក៏ដោយ ប៉ុន្តែវាមានអត្ថន័យមនុស្សធម៌ដ៏សំខាន់ណាស់ ដើម្បីជួយឧបត្ថម្ភនិងលើកទឹកចិត្តដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនឲ្យមានបុណ្យតេតដ៏សប្បាយរីករាយនិងកក់ក្ដៅ ហើយនេះក៏ជាការរីកសាយភាយចំពោះសហគមន៍ទាំងក្នុងនិងក្រៅប្រទេស​វៀតណាម​​ ក្នុងការបន្តចូលរួមដំណើរជាមួយទស្សនាវដ្តីពណ៌លឿងទុំវៀតណាមផងដែរ»៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top