• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

កត្តាបង្កើតឡើងថានៈវៀតណាមក្នុង គោលនយោបាយ របស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក


 កត្តាបង្កើតឡើងថានៈវៀតណាមក្នុងគោលនយោបាយរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ី - ប៉ាស៊ីហ្វិក 

ក្នុងកម្មវិធីប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin អញ្ជើញចូលរួម​សន្និសីទ​ជាន់ខ្ពស់ វេទិកា​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ​អាស៊ី - ប៉ាស៊ីហ្វិក (A​PEC) នៅ Da Nang នាពេលកន្លងទៅ​នោះ ​កិច្ចចរចាជាន់ខ្ពស់រុ​ស្ស៊ី វៀតណាម​គឺជាព្រឹត្តិកា​រណ៍សំខាន់​។ ទស្សនាវដ្តី​ជីវភាពរស់​នៅអន្តរជាតិ​មានអត្ថបទកត់​សម្គាល់អំពី​កត្តាសំ​ខាន់​ៗដែល​បង្កើតឡើងថា​នៈវៀតណាម នៅក្នុងគោលនយោបាយរបស់រុស្ស៊ីនៅក្នុង​តំបន់អាស៊ី -​ ប៉ាស៊ីហ្វិក។

តាម​អត្ថបទកាសែតនេះកត្តាដំបូងគឺ​ល្បឿន​កំណើនសេដ្ឋកិច្ចកើនឡើងរ​បស់​វៀត​ណាម ដែលធ្វើឲ្យវៀតណាម កាន់តែទាក់​ទាញជាង​ចំ ពោះវិនិយោគិននាបច្ចុប្បន្ននិងវិនិយោ​គិនសក្ដានុភាព។

កត្តាទី ២ គឺទំនាក់ទំនងសេដ្ឋ​កិច្ចពាណិជ្ជកម្មនិងនយោ​បាយ - យោធារវាង​ប្រទេសទាំង​ពីរចាប់​ពីពាក់​កណ្ដាល​សតវត្សទី​ ២០ ​មកដល់បច្ចុប្បន្ន ហើយនាបច្ចុ​ប្បន្នត្រូវបានបន្តរក្សា ​និងព​ង្រីក។ អត្ថបទ​បានលើក​ឡើងអំពី​កិច្ចចរ​ចារ​នៅខាងក្រៅ APEC ២០១៧ នៅ Da ​Nang រវាងប្រធានរ​ដ្ឋវៀតណាម លោក Tran Dai Quang និង​ប្រធានាធិបតី​ លោក V. Putin ក្នុងនោះថ្នាក់ដឹកនាំ​រុស្ស៊ីបាន​អះអាង​ពីកិច្ច​សហប្រតិបត្តិការ​ទ្វេភាគីរ​វាងប្រទេស​ទាំងពីរ​កំពុងអភិវឌ្ឍន៍ លើមូលដ្ឋាន ដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលា​យ។

កត្តាទី ៣ គឺ ឋានៈប្រទេសវៀតណា​មក្នុងតំបន់អាស៊ី -​ ប៉ាស៊ីហ្វិក ដែលជាតំបន់ដើ​រតួនាទី​កាន់តែសំខាន់​ក្នុង​បណ្ដាអាទិភាព​កិច្ចការ​បរទេសរបស់រុស្ស៊ី៕

 

តាម​ VOV5 - ​វិទ្យុសម្លេង​វៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top