• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

កង់ម៉ាក ថុងញ៉ឹត (Thong Nhat)

នៅពេល​រំលឹក​នឹក​ដល់​កង់​ម៉ាក​ ថុង​ញ៉ឹត (Thong Nhat) ​​ប្រជាជន​វៀតណាម​​ជា​ច្រើនជំនាន់ នៅតែចង​ចាំ​អំពី​សម័យ​កាល​​ដែលទំនិញ​​​បាន​លក់​តាម​ការកំណត់​ពី​រដ្ឋ។ នៅពេល​នោះ​ កង់​ជា​​​ទ្រព្យ​សម្បត្តិ​មាន​តំលៃ​របស់គ្រួសារ​ជាច្រើន និង​​​តភ្ជាប់​នឹង​​​​​ដំណើរការ​រីក​ចំរើន​របស់​ប្រទេស​ជាតិ។ ​បង្កើត​ឡើង​ពីឆ្នាំ ១៩៦០ រហូត​ដល់​បច្ចុប្បន្ននេះ កង់​ម៉ាក ថុង​ញ៉ឹត (Thong Nhat) ​បាន​និង​កំពុង​​ផ្លាស់ប្តូរ​ថ្មី ដើម្បី​​ឆ្លើយ​តប​នឹង​តម្រូវការ​​ នៅ​ទីផ្សារ​វៀតណាម និង​នាំ​ចេញ​ទៅ​កាន់​ពិភពលោក ផង​ដែរ។​

ក្នុងអំឡុងពេល ៥៨ ឆ្នាំ កសាងនិងអភិវឌ្ឍន៍តាមពាក្យស្លោក “គិតដល់កង់ គេគិតដល់កង់ម៉ាក ថុងញ៉ឹត (Thong Nhat)” ក្រុមហ៊ុន ថុងញ៉ឹត (Thong Nhat) បានឆ្លងកាត់ដំណាក់កាលចុះឡើងឥតឈប់ឈរនៃឧប្បហេតុប្រវត្តិសាស្ត្រនិងឧបសគ្គជាច្រើន ដើម្បីលើកកម្ពស់ម៉ាកកង់ ថុងញ៉ឹង (Thong Nhat)។

បន្ទាប់ពីធ្វើសមារណកម្មភាគហ៊ុន ក្រុមហ៊ុនភាគហ៊ុន ថុងញ៉ឹត (Thong Nhat) មានការផ្លាស់ប្តូរជាច្រើន ចាប់ពីដំណើរការគ្រប់គងដល់ដំណើរការផលិត។ លោក វូ ឌឹកលីញ (Vu Duc Linh) - អគ្គនាយកក្រុមហ៊ុនបាននិយាយឲ្យដឹងថា៖ “ក្រុមហ៊ុនបានវិនិយោគលើការបណ្តុះបណ្តាលប្រភពកម្មករមានគុណភាពខ្ពស់ ដែលយកចិត្តទុកដាក់លើធ្វើការ និងច្នៃប្រឌិតបណ្តាប្រភេទកង់វៀតណាម ដែលមានរូបរាងស្អាត តំលៃសមរម្យ និងអាចប្រើប្រាស់ក្នុងអំឡុងពេលយូរអង្វែង។ នាក្នុងឆ្នាំ២០១៨ ក្រុមហ៊ុងយើងបានផលិតចេញកង់ ៣៨ ប្រភេទ និងទំហំពាណិជ្ជកម្មនៃការនាំចូលប្រហែល ៥ លានដុល្លារក្នុងមួយឆ្នាំ”។

នាសព្វថ្ងៃនេះ ក្រុមហ៊ុនកង់ម៉ាក ថុងញ៉ឹត (Thong Nhat) គឺជាសហគ្រាសផលិតទំនិញឈានមុខគេ នៅប្រទេសវៀតណាម ដែលបានផលិតគ្រឿងបន្លាស់នៃកង់ដោយខ្លួន ស្មើនឹង ៧៥%។ រោងជាងរបស់ក្រុមហ៊ុនកង់ម៉ាក ថុងញ៉ឹត (Thong Nhat) ត្រូវបានវិនិយោគខ្សែចង្វាក់ផលិតកម្ម រួមមាន៖ រោងជាងយន្តសាស្ត្រ រោងជាងផលិតដល់រោងជាងតម្លើង។ ក្នុងឆ្នាំ២០១៧ ក្រុមហ៊ុនបានផលិតចេញកង់ថ្មីចំនួនតែពីរប្រភេទ ប៉ុន្តែរហូតដល់ឆ្នាំ២០១៨ បានចេញលក់កង់ថ្មីចំនួន ១០ ប្រភេទ។ គុណភាពរបស់កង់ម៉ាក ថុងញ៉ឹត (Thong Nhat) ឆ្លើយតបនឹងតំរូវការរបស់ទីផ្សារ និងតំលៃសមរម្យកង់មួយប្រហែល ៣ លាន (ស្មើនឹង ១៥០ ដុល្លារអាមេរិក)។

 


គំនូរបច្ចេកទេសគូរគ្រឿងបន្លាស់នៃកង់។


កម្មករធ្វើការ នៅរោងចក្រកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) កំពុងធ្វើតុល្យភាពខ្នងកង់។


គ្រឿងបន្លាស់នៃកង់បានតម្លើង និងត្រួតពិនិត្យយ៉ាងហ្មត់ចត់។


ខ្នងកង់ឆ្លើយតបនឹងបច្ចេកទេសខ្ពស់ដែលបានផលិតចេញដោយរោងចក្រ។










ផ្នែកមួយចំនួននៃកង់ជាគំរូសំរាប់ស្រ្តីដែលមានគុណភាពខ្ពស់។
កង់មានទំហំ 26”x1.1/2  1750 x 555 x 970 និងទំងន់ ១៤ គីឡូក្រាម។



ត្រួតពិនិត្យនូវការតម្លើងសមនិងតួកង់។


ដំណាក់កាលតម្លើងបណ្តាផ្នែកនៃកង់មួយបានធ្វើជាសម្រេច។


ក្នុងមួយថ្ងៃ រោងចក្ររបស់ក្រុមហ៊ុនកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) តម្លើងកង់ជាសម្រេចប្រហែល
៥០០ កង់ ដែលឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារក្នុងស្រុក និងនាំចេញទៅកាន់បរទេស។

 

ក្នុងមួយឆ្នាំ រោងចក្ររបស់ក្រុមហ៊ុនកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានលក់ចេញកង់ចំនួន ៦០.០០០ កង់ និងនាំចេញទៅកាន់ទីផ្សាររបស់ប្រទេសថៃ ប្រទេសស្រីលង្កា ហុងកុង ចំនួន ២០០០ កង់ …នាសព្វថ្ងៃនេះ ស្តង់ដាររបស់កង់ម៉ាក ថុងញ៉ឹត (Thong Nhat) បានឆ្លើយតបនឹងគុណភាពរបស់ទីផ្សារអឺរ៉ុប ផងដែរ។

បណ្តាដៃគូ ដែលមកពីសហរដ្ឋអាមេរិក ប្រទេសអូស្ត្រាលី ប្រទេសជប៉ុន បានមកទស្សនារោងចក្រផលិតកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) សុទ្ធតែវាយតំលៃខ្ពស់អំពីគុណភាពកង់ និងលទ្ធភាពផលិតកម្មរបស់រោងចក្រនេះ។ បណ្តាប្រភេទកង់របស់ក្រុមហ៊ុនកង់ម៉ាក ថុងញ៉ឹត (Thong Nhat) រួមមាន៖ កង់សំរាប់កុមារ កង់ធម្មតា កង់កីឡាមានគុណភាពខ្ពស់។ តួកង់បានផលិតពីថែបអាចទ្រសម្ពាធ ផ្សារដោយបច្ចេកវិទ្យាផ្សារ Tig ថែមទាំងបានតម្លើងលើខ្សែចង្វាក់ផលិតកម្មដ៏ទំនើបផងដែរ។

ក្រុមហ៊ុន កង់ម៉ាក ថុងញ៉ឹត (Thong Nhat) មាន ៥០០សាខា ក្នុងស្រុក។ ជាពិសេស នាពេលថ្មីៗ នេះ កង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានភ្ញៀវអន្តរជាតិជ្រើសរើសជាមធ្យោបាយធ្វើដំណើរស្វែងយល់ប្រទេសវៀតណាម។ ប្រភេទកង់កីឡាសំរាប់បុរស ទំហំកង់ ២៦- -inch បានមណ្ឌលលំហែកាយ Santa Villa ហុយអាន (Hoi An) ទិញនិងបំរើភ្ញៀវទេសចរណ៍បរទេស ក្នុងដំណើរការស្វែងយល់ធម្មជាតិវៀតណាម។

លោក លេ គ្វឹកវៀត (Le Quoc Viet) នាយកមណ្ឌលលំហែកាយ Santa Villa ហុយអាន (Hoi An) បាននិយាយឲ្យដឹងថា៖ “នៅពេលជិះកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) ភ្ញៀវទេសចរណ៍ចាប់ចិត្តខ្លាំងណាស់។ គេបានចូលចិត្តជិះប្រភេទកង់កីឡារបស់ក្រុមហ៊ុននេះ។ ពីព្រោះកង់ប្រភេទនេះមានរចនាសម្ព័ន្ធរឹងមាំ សមនឹងគ្រប់ភូមិសាស្ត្រ និងអាចជំនួសប្រភេទកង់“តូច”។ ដូច្នេះភ្ញៀវស្ងប់ចិត្ត នៅពេលជិះកង់កីឡា”។

 


រូបភាពកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) មិនត្រឹមតែជាវត្ថុមួយដែលតភ្ជាប់អតីតកាលនិងបច្ចុប្បន្ន
តែប៉ុណ្ណោះទេ។ ថែមទាំង បង្ហាញសោភណ្ឌភាពទំនើបក្នុងការគូរប្លង់។



ឆ្នាំ២០១៨ គឺឆ្នាំគន្លឹះសំរាប់ក្រុមហ៊ុន កង់ម៉ាក ថុងញ៉ឹត (Thong Nhat)។ ពីព្រោះកង់ម៉ាក ថុងញ៉ឹត
(Thong Nhat) បានបញ្ជាក់អះអាងនូវគុណភាពដែលឆ្លើយតបនឹងតម្រូវការនាំចេញ
ក្នុងការតាំងពិព័រណ៍អន្តរជាតិមធ្យោបាយធ្វើដំណើរកង់ពីរ។



នាបច្ចុប្បន្ននេះ កង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានផលិតកង់ចំនួន៣៨ ប្រភេទ ពីកង់កីឡា
កង់សំរាប់កុមារ និងកង់ធម្មតាដែលលក់ចេញនៅទីផ្សារ។



កង់មានកង់បួនសំរាប់កុមារដែលហាត់ជិះកង់។



ស្តង់ដាក់តាំងកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) នៅការតាំងពិព័រណ៍អន្តរជាតិ
នៅរដ្ឋធានីហាណូយ (Ha Noi)។



ឪពុក ម្តាយរបស់កុមារជឿជាក់លើគុណភាពកង់ ម៉ាក ថុងញ៉ឹត (Thong Nhat)
និងកំពុងជ្រើសរើសទិញកង់សំរាប់កូនៗ។



អតិថជនយកចិត្តទុកដាក់ និងចូលចិត្តបណ្តាប្រភេទកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) ដែលបានដាក់តាំង
ក្នុងការតាំងពិព័រណ៍អន្តរជាតិ នៅរដ្ឋធានី ហាណូយ (Ha Noi) ឆ្នាំ២០១៨។



ប្រភេទកង់កីឡា DH សំរាប់បុរស ២៦+0៥ មួយចំនួន ដែលបានបំរើភ្ញៀវទេសចរណ៍
នៅហុយអាន (Hoi An)។

 

លោក ឌីញ វូមីញវៀត (Dinh Vu Minh Viet) -នាយកទទួលបន្ទុកខាងអាជីវកម្មនៃក្រុមហ៊ុនភាគហ៊ុន កង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានបញ្ជាក់អះអាងថា “ កង់ម៉ាក ថុងញ៉ឹត (Thong Nhat) មិនត្រឹមតែគឺម៉ាកកង់ឈានមុខគេ នៅប្រទេសវៀតណាម តែប៉ុណ្ណោះទេ ថែមទាំងគឺជាវត្ថុដែលតភ្ជាប់រវាងអតីតកាល បច្ចុប្បន្ននិងអនាគត។ អំឡុងពេលជិត ៦០ ឆ្នាំអភិវឌ្ឍន៍និងបើកទូលាយផលិតកម្ម របស់ក្រុមហ៊ុនភាគហ៊ុន កង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានបញ្ជាក់ប្រការនេះ។ ក្រុមហ៊ុនកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានមើលឃើញការផ្លាស់​ប្តូរក្នុងផ្នែកយន្តសាស្ត្រនៅប្រទេសវៀតណាម។ បន្ទាប់ពីផ្លាស់ប្តូរយ៉ាងខ្លាំងក្លានៅទីផ្សារ ក្រុមហ៊ុនកង់ ម៉ាក ថុងញ៉ឹត (Thong Nhat) បានបន្តវិនិយោគបច្ចេកវិទ្យាថ្មីពីអឺរ៉ុប ប្រទេសជប៉ុន តៃវ៉ាន និងផលិតចេញបណ្តាប្រភេទកង់មិនត្រឹមតែប្រើប្រាស់ក្នុងរយៈពេលយូរអង្វែង តែប៉ុណ្ណោះ។ ថែមទាំងផលិតចេញកង់ជាង ១០០ ប្រភេទដែលជាទំនើប ស្អាតនិងសមស្របនឹងគ្រប់វ័យ ផងដែរ”./.

អត្ថបទ៖ ប៊ិចវ៉ឹន រូបថត៖ ថាញយ៉ាង


ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top