18/06/2021 09:00 GMT+7 Email Print Like 0

WHO នឹងជំរុញការផ្ទេរប្រគល់ប្រភពវ៉ាក់សាំងក្នុងយន្តការ COVAX ដល់​វៀតណាម​យ៉ាងឆាប់បំផុត

នាព្រឹកថ្ងៃទី១៧ ខែមិថុនា នៅទីក្រុងហាណូយ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ប្រធានគណៈកម្មាធិការជាតិដឹកនាំការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ ១៩ បានជួបប្រជុំតាមប្រព័ន្ធវីដេអូជាមួយលោក បណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច ដើម្បីពិភាក្សាអំពីស្ថានភាពជាក់ស្ដែង នៃប្រភពផ្គត់ផ្គង់វ៉ាក់សាំង; បទពិសោធន៍របស់វៀតណាមក្នុងការឆ្លើយតបនឹងជំងឺរាតត្បាតកូវីដ ១៩ នារយៈពេលខាងមុខ។
 

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam (រូបថត៖ TTXVN)


នៅក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam បានស្នើឲ្យ WHO ជំរុញការផ្ទេរប្រគល់វ៉ាក់សាំងក្នុងយន្តការ COVAX ដល់វៀតណាមឲ្យបានឆាប់ៗ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការផ្ទេរប្រគល់បច្ចេកវិទ្យា ដើម្បីវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលផលិតវ៉ាក់សាំងមួយនៅក្នុងតំបន់ ហើយតាមនោះ រួមចំណែកក្នុងការខិតខំប្រឹងប្រែងរួម សំដៅជួយសម្រួលបណ្ដាប្រទេសក្នុងតំបន់ទទួលបានប្រភពវ៉ាក់សាំងឲ្យទាន់ពេលវេលា។

ជាការឆ្លើយតប លោក បណ្ឌិត Takeshi Kasai នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច បានសន្យាបន្តជួយឧបត្តម្ភ ប្រកៀកស្មាជាមួយវៀតណាម ក្នុងការឆ្លើយតបនឹងជំងឺរាតត្បាត ក៏ដូចជាជួយផ្ទេរប្រគល់បច្ចេកវិទ្យា និងពិចារណាលើលទ្ធភាពសហប្រតិបត្តិការ ដើម្បីវៀតណាមក្លាយទៅជាមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងក្នុងតំបន់ផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ