• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

WEF ASEAN 2018៖ វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន៤.០សម្រាប់យើងទាំងអស់គ្នា”

វេទិកាបើកចំហក្រោមប្រធានបទ “អាស៊ាន ៤.០ សម្រាប់យើងទាំងអស់គ្នា” ជាសកម្មភាពដើមដំបូងក្នុងក្របខ័ណ្ឌ​នៃសន្និសីទវេទិកាសេដ្ឋកិច្ចពិភពលោកអំពីអាស៊ាន (WEF ASEAN 2018) ដែលបានប្រារពនាព្រឹកថ្ងៃ​ទី ​១១ ខែកញ្ញា ឆ្នាំ២០១៨ ​នៅទីក្រុងហាណូយ។

តំណាងដែលចូលរួមក្នុងវេទិកា (រូបថតៈ TTXVN)

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានៃប្រទេសវៀត ណាមដោយមានការចូលរួមពីអ្នកវិទ្យាសាស្រ្ត អ្នកជំនាញការបច្ចេកវិទ្យា សហគ្រិនចាប់ផ្តើមអាជីពនិងយុវជន និស្សិតដែលតំណាងឲ្យជំនាន់ក្មេងជំនាន់វ័យក្មេងរបស់វៀតណាម។

ថ្លែងនៅក្នុងវេទិកានេះ សាស្ត្រាចារ្យ លោក Klaus Schwab ស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ WEF បានសង្កត់ធ្ងន់ថា បដិវត្តន៍ឧស្សាហកម្មលើកទីបួនបានបង្កើតឲ្យមានភាពខុសប្លែកគ្នានៅពេលដែលលើកកម្ពស់បច្ចេកវិទ្យាទៅជាកម្រិតថ្មីទាំងមូលនិងធ្វើឲ្យមានការផ្លាស់ប្តូររូបសណ្ឋានធ្វើអាជីវកម្ម និងការប្រកួតប្រជែងរបស់​សហគ្រាសនានាលើទូទាំងពិភពលោក។ ប្រការនេះទាមទារឲ្យប្រទេសទាំងអស់ត្រូវចេះបត់បែនតាមកាលៈ​ទេសៈ​។ លោក Klaus Schwab បានឲ្យដឹងថា៖ “នាពេលអនាគត ប្រទេសជោគជ័យជាប្រទេសក្តាប់ជាប់ឱកាសដែល​បដិវត្តន៍ឧស្សាហកម្មលើកទី៤ នាំមក។ ដើម្បីត្រៀមលក្ខណៈសម្រាប់ការបន្សាំនេះ គឺត្រូវយល់ដឹងយ៉ាងត្រឹមត្រូវអំពីសារៈសំខាន់នៃបដិវត្តន៍ឧស្សាហកម្មលើកទីបួនដោយប្រមូលធនធានទាំងអស់ដើម្បីត្រៀមក្តាប់ជាប់ឱកាសឲ្យបានល្អបំផុត។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងអស់ត្រូវបង្កើតយន្តការចាំបាច់និងលើកទឹកចិត្តស្មារតី​របស់សហគមន៍សហគ្រិនក្នុងសង្គមផងដែរ”។

រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh ថ្លែងមតិក្នុងវេទិកា (រូបថតៈ TTXVN)

ដោយអះអាងនូវទស្សនៈរបស់វៀតណាមដែលចាត់ទុកការកំណត់ ឱកាសនិងបញ្ហាប្រឈមក្នុងបរិបទនៃបដិវត្តន៍​ឧស្សាហកម្មលើកទីបួនគឺជាមធ្យោបាយលឿននិងមានប្រសិទ្ធភាពបំផុតដើម្បីបង្កើតទម្លាប់ កាត់បន្ថយអំពីកម្រិតអភិវឌ្ឍន៍ជាមួយប្រទេសដទៃក្នុងពិភពលោក រដ្ឋមន្ត្រីក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា៖ “នាពេលកន្លងទៅនេះ រដ្ឋាភិបាលវៀតណាមបានកំណត់សហគ្រាស ក្នុងនោះមានសហគ្រាសចាប់ផ្តើមអាជីព ដែលជាមុខសញ្ញាស្នូលនៃខឿនសេដ្ឋកិច្ច វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងការច្នៃប្រឌិតជាកម្លាំងចលករ បម្រើកំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងពេលជាមួយគ្នានេះដែរក៏បានបង្កើនលទ្ធភាពអភិក្រមជាមួយបដិវត្តន៍ឧស្សាហកម្មលើកទីបួន។ រហូតមកដល់ពេលនេះវៀតណាមបានបង្កើតជាសារវ័ន្ននិងអភិវឌ្ឍន៍ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម ដែលបានទាក់ទាញប្រភពធនធានមនុស្ស​ជាជំហានដំបូងទាំងក្នុងនិងក្រៅប្រទេស”។

នៅក្នុងវេទិកាបើកចំហនេះ អ្នកវិទ្យាសាស្ត្រ អ្នកឯកទេស សហគ្រាសចាប់ផ្តើមអាជីវកម្ម  យុវជននិងសិស្សនិស្សិតបានជួបជុំគ្នាដើម្បីពិភាក្សានូវគំនិតផ្តួចផ្តើមដើម្បីជម្រុញកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាន​និងដៃគូជាសកលដើម្បីធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ក្លាយទៅជាមជ្ឈមណ្ឌលច្នៃចាប់ផ្តើមអាជីវកម្ម ម្ចាស់ការ​និងធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធភាព នៃសមិទ្ធផលរបស់បដិវត្តន៍ឧស្សាហកម្មលើកទីបួន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាយករដ្ឋមន្ត្រីវៀតណាមស្នើឲ្យអនុវត្តន៍ការបង្កើនទាំង ៣ ការជំរុញទាំង៥ ក្នុងការផ្លាស់ប្តូរឌីជីថល

នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅទីស្នាក់ការរដ្ឋាភិបាល (ហាណូយ) នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh បានអញ្ជើញជាអធិបតីកិច្ចប្រជុំលើកទី ៨ នៃគណៈកម្មាធិការជាតិទទួលបន្ទុកការផ្លាស់ប្តូរឌីជីថល។

Top