WEF: វៀតណាមឡើងថ្នាក់អំពីបរិយាកាសពាណិជ្ជកម្មពិភពលោក
វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) ទើបនឹងបានប្រកាសរបាយការណ៍វាយតំលៃថា៖ អាស៊ានទីផ្សារបើកទូលាយសំរាប់ពាណិជ្ជកម្មពិភពលោកជាងអាមេរិកនិងអឺរ៉ុប ដែលក្នុងនោះវៀតណាមមានជំហានកែលំអរជាច្រើនអំពីពាណិជ្ជកម្ម។ ក្នុងរបាយការណ៍មួយដោយប្រធានបទ៖ បរិយាកាសពាណិជ្ជកម្មពិភពលោក ២០១៦ WEF បានអបអរសាទរបណ្ដាប្រទេសអាស៊ានបានធ្វើសមាហរណកម្មកាន់តែខ្លាំងក្លាចូលក្នុងខឿនសេដ្ឋកិច្ចសកល។ ពិសេស WEF បានវាយតំលៃថា៖ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ បរិយាកាសពាណិជ្ជកម្មរបស់វៀតណាមបានកែលំអរជាច្រើននិងឡើងចំណាត់ថ្នាក់ទី ១៤ ក្នុងបញ្ជីរាយនាម៖ ជំរុញពាណិជ្ជកម្មឆ្លងដែន ២០១៦។
របាយការណ៍៖ បរិយាកាសពាណិជ្ជកម្មពិភពលោក ២០១៦ របស់ WEF អនុវត្តពីរឆ្នាំម្តងនិងជាបន្ទាត់រង្វាស់ទូទៅអំពីខឿនសេដ្ឋកិច្ចទាំង ១៣៦ លើពិភពលោកអំពីការបង្កលក្ខណះសំរាប់ទំនិញឆ្លងដែន ការគ្រប់គ្រងព្រំដែន ហេដ្ឋារចនាសម្ព័ន្ធសេវាកម្មដឹកជញ្ជូន…លៗ៕
តាម VOV5-វិទ្យុសម្លេងវៀតណាម