05/06/2020 14:52 GMT+7 Email Print Like 0

WEF៖ វេទិកា Davos ឆ្នាំ២០២១ នឹងជាការស្តារខឿនសេដ្ឋកិច្ចពិភពលោកឡើងវិញ


 ពិភពលោកបន្ទាប់ពីគ្រោះមហន្តរាយនៃការរីករាលដាលនៃ Covid-19 នឹងខុសគ្នាខ្លាំង (ប្រភព៖Economic Research Forum)
 

នាថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) បានជូនដំណឹងថា កិច្ចប្រជុំកំពូលនៅឆ្នាំ ២០២១ ​ខាងមុខនេះ នៅទីក្រុង Dovos នឹងប្រព្រឹត្តទៅតាមផែនការដូចដែលបានកំណត់ ព្រមទាំង​បាន​ពិពណ៌​នា​ព្រឹត្តិការណ៍នេះថាជា“ ការកែសំរួលដ៏អស្ចារ្យ” ដើម្បីស្តារខឿនសេដ្ឋកិច្ច ពិភពលោក​ឡើង​វិញ​ក្រោយ​ពីជំងឺ​រាតត្បាត​សកល COVID-19។
 
កិច្ចប្រជុំប្រចាំ​ឆ្នាំរបស់មេដឹកនាំពិភពលោកនិងម្ចាស់អង្គភាពអាជីវកម្មនាខែមករាឆ្នាំ ២០២១ នឹង​ផ្តោត​សំខាន់លើ ការកំណត់បញ្ហារយៈ​ពេលវែង​ដែលបណ្តាល​មក​ពីជំងឺ​រាតត្បាត​។ កិច្ច​ប្រជុំ​នេះ​ក៏នឹង​ផ្តល់​ការ​តភ្ជាប់​ប្រព័ន្ធ​និម្មិតទៅកាន់ទីក្រុងចំនួន ៤០០ នៅជុំវិញពិភពលោកផងដែរ។
 
WEF ​បានឲ្យដឹងថាការរអាក់រអួលផ្នែកនយោបាយសេដ្ឋកិច្ចនិងសង្គមដែលបង្កឡើងដោយវិបត្តិសុខាភិបាល បាន​បង្ហាញច្បាស់ពីគុណវិបត្តិនៃប្រព័ន្ធសុខាភិបាល ហិរញ្ញវត្ថុនិងថាមពល ដែលធ្វើ​ឱ្យមេដឹក​នាំពិភព​លោក​ត្រូវ​បង្កើត​របត់មួយគួរឲ្យកត់​ស្គាល់ទៀងផង៕

 

តាម V​OV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ