Vinfast - តថូបនីយកម្មសុបិនរថយន្តរបស់ប្រជាជនវៀតណាម
នៅ៤ឆ្នាំមុន ត្រូវនឹងថ្ងៃបុណ្យឯករាជជាតិរបស់វៀតណាម រោងចក្រផលិតរថយន្ត Vinfast បើកដំណើរសាងសង់ជាផ្លូវការ។ នេះជាព្រឹត្តការណ៍នៃការប្តេជ្ញាសមាហរណកម្មខាងវិស័យឧស្សាហកម្មរថយន្ត នៃសម្ពន្ធក្រុម VinGroup។ ជាមួយមហិច្ចតានាំរោងចក្រឱ្យក្លាយជារោងចក្រផលិតរថយន្តលេខ១ នៅតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងកម្លាំងផលិតឡើងដល់៥០០.០០០គ្រឿង ក្នុងមួយឆ្នាំ នៅឆ្នាំ២០២៥ Vinfast នឹងផ្គត់ផ្គង់ផលិតផលស្នូល គឺរថយន្តដែលមានគ្រឿងយន្តប្រើប្រេងសាំង រថយន្តដែលមានគ្រឿងយន្តប្រើអគ្គិសនី និងកង់អគ្គិសនីជិតស្និទ្ធបរិស្ថាន ដើម្បីកាត់បន្ថយស្ថានភាពបំពុលបរិស្ថាន នៅតាមទីក្រុងធំៗរបស់វៀតណាម។ គោលដៅរបស់ Vinfast នេះ បានជួបប្រទះនឹងបញ្ហាព្រួយប្រារម្ភ នៃអ្នកប្រើប្រាស់វៀតណាម។ បញ្ហាទាំងនោះ ជាប្រការងាយយល់ ពីព្រោះសុបិនរថយន្ត “made in Vietnam” បានចារកំណត់ទុកជាមុនហើយ ប៉ុន្តែនៅមិនអាចក្លាយជាការពិត។ តែ លើកនេះសុបិនអំពីរថយន្តរបស់ប្រជាជនវៀតណាម បានផ្តើមឡើងដោយ Vinfast ជាសមាជិកនៃសម្ពន្ធក្រុមហ៊ុនឯកជនធំបំផុតវៀតណាម - Vingroup ជាសម្ពន្ធក្រុមហ៊ុនមួយ តែងបង្កើតឯតទគ្គកម្មខាងវិស័យវិនិយោគ។ ហេតុនេះ ប្រជាជនវៀតណាម រឹតមានក្តីសង្ឃឹមថ្មីមួយនេះ។ សង្ឃឹមអភូតហេតុថ្មី នឹងបានចារឡើង។
សម្ពាធ និងដំណាលនោះក៏ជាកម្លាំងចលករ ដើម្បី Vinfast ធ្វើសម្រេចសុបិនរត់រាយពីយូរ អំពីរថយន្តរបស់ប្រជាជនវៀតណាម។ មិនធ្វើឱ្យខកបំណងនៃប្រជាជនវៀតណាម ក្រោយពីមួយខែផ្តើមផលិតកម្ម Vinfast ប្រកាសមូដែលរថយន្តចំនួន២ ក្នុងចំណោមមូដែលចំនួន២០គ្រឿង បានរចនាដោយ studio ល្បីឈ្មោះទាំង៤មកពី ប្រទេសអ៊ីតាលី៖ Pininfarina, Torino, Zagato និង Ital Design។ នេះសុទ្ធតែជាឈ្មោះដែលផ្សារភ្ជាប់នឹងមូដែលរថយន្តនៃក្រុមហ៊ុនរថយន្តទំនើបដូចជា៖ Audi, Bentley, Porsche, Rolls-Royce, Jaguar, Ferrari, Lamborghini,… គម្រប់មួយឆ្នាំក្រោយនោះ ខែតុលា ឆ្នាំ២០១៨ មូដែលរថយន្តទាំងពីររបស់ Vinfast បង្ហាញវត្តមាននៅព្រឹត្តិការណ៍ Paris Motorshow 2018។ នេះជាមូដែលរថយន្តទាំងពីរ បានរចនាដោយ Pininfarina ដំណាលនោះ ក៏ជាមូដែលរថយន្ត បានអ្នកប្រើប្រាស់ជ្រើសរើសច្រើនបំផុត។ ជិតពីរឆ្នាំ ក្រោយថ្ងៃផ្តើមបង្កើតក្រុមចម្រុះផលិតរថយន្ត ទោចក្រយានយន្តមក និងជាង១ឆ្នាំ ផ្តើមពីថ្ងៃមូដែលរថយន្តចេញ concept ដំបូង បង្ហាញវត្តមាននៅតាំងពិព័រណ៌ Paris Motor Show 2018 រោងចក្រផលិតរថយន្ត Vinfast ចេញដំណើរការជាផ្លូវការ នៅខែមិថុនា ឆ្នាំ២០១៩។ រោងចក្ររថយន្ត Vinfast ទម្រង់ទំនើបលំដាប់តំបន់ បានធ្វើសម្រេចដោយល្បឿនរហ័ស។ ភាពរហ័សនេះ សឱ្យឃើញថាមហិច្ចតាធំមួយ “អភូតហេតុ” មួយ ក្នុងវិស័យរថយន្តវៀតណាម និងពិភពលោក។ ពីព្រោះពេលវេលាមធ្យម សម្រាប់រោងចក្ររថយន្តនីមួយៗ លើពិភពលោក តែងស្ថាបនានិងធ្វើសម្រេចជាស្ថាពរ ត្រូវចំណាយពេលវេលាពី៣ទៅដល់៤ឆ្នាំ។ VinFast ចាប់ផ្តើមប្រគល់រថយន្តឈុតដំបូងទៅដល់អតិថិជននៅចុងខែកក្កដា ឆ្នាំ២០១៩។ រថយន្តពាណិជ្ជសញ្ញាវៀតណាមបើកបរជាផ្លូវការ នៅតាមដងផ្លូវ ត្រឹមតែ២១ខែក្រោយពីថ្ងៃ “ផ្តល់កំណើត” បង្កើតឯតទគ្គកម្មពិភពលោក អំពីពេលវេលាដែលមានរថយន្តដាក់លក់។ ចាប់ពីការដំឡើង ផ្ទេរផលិតកម្មដោយខ្លួនឯង និងធ្វើម្ចាស់ប្រព័ន្ធតម្លៃលើសកលលោក ក្រោមពាណិជ្ជសញ្ញាវៀតណាម។ នេះជាលើកដំបូងវៀតណាម មានរថយន្តពាណិជ្ជកម្ម ជាមួយនឹងពាណិជ្ជសញ្ញាក្នុងស្រុក នាំវៀតណាមមានឈ្មោះនៅលើផែនទីប្រទេស ដែលមានវិស័យផលិតកម្មរថយន្តដោយឡែករបស់ខ្លួន។
ចុងខែតុលា ឆ្នាំ២០១៩ នៅទីក្រុង Melaka ប្រទេសម៉ាឡេស៊ី VinFast បានកម្មវិធីវាយតម្លៃរថយន្តជារថយន្តថ្មី នៅតំបន់អាស៊ីអាគ្នេយ៍ ប្រគល់លិខិតបញ្ជាក់សុវត្ថិភាពកម្រិតខ្ពស់បំផុត។ រថយន្តមូដែលទាំងពីរប្រភេទ VinFast Lux SA2.0 និង Lux A2.0 សុទ្ធតែទទួលបានលិខិតបញ្ជាក់សុវត្ថិភាពកម្រិតខ្ពស់បំផុត គឺផ្កាយប្រាំ។ ក្នុងនោះ មូដែលរថយន្តទីក្រុងពហុមុខងារ Fadil បានវាយតម្លៃកម្រិតផ្កាយ៤ ជាមួយនឹងកិត្តិនាម “រថយន្តសុវត្ថិភាពបំផុត រថយន្តដំណាលគ្នា” នៅទីផ្សារវៀតណាម។ តាមអ្នកជំនាញរថយន្ត ង្វៀន ថាញហាយ (Nguyen Thanh Hai) ធ្លាប់ទទួលបន្ទុក marketing ខាងរថយន្តទំនើប Bentley និង Lamborghini នៅវៀតណាម VinFast កំពុងជាអ្នកដឹកនាំ “លេងល្បែង”។ ជាមួយនឹងលិខិតបញ្ជាក់ ASEAN NCAP VinFast កំពុងបង្កើតចេញជំនោរទាក់ទាញ ធ្វើឱ្យផ្លាស់ប្តូរទស្សនទាន និងលំដាប់អាទិភាពរបស់ប្រជាជនវៀតណាម ជាមួយនឹងរថយន្តមានកម្រិតសុវត្ថិភាព បានដាក់ជួរមុខ។
រំពឹងនៅឆ្នាំ២០២១ VinFast នឹងលក់ចេញនូវប្រភេទរថយន្តដំណើរការដោយអគ្គិសនីដំបូងនៅទីផ្សារអាមេរិក។
មានទស្សនទានមួយចំនួនថា ប្រជាជនវៀតណាមប្រសូតចេញមិនមែនដើម្បីធ្វើនៅខាងវិស័យឧស្សាហកម្មធ្ងន់ ពិសេសគឺក្នុងវិស័យឧស្សាហកម្មដែលទាមទារភាពច្នៃប្រឌិត និងបំណិនវិជ្ជាជីវៈខ្ពស់ ដូចខាងវិស័យរថយន្ត។ ប៉ុន្តែសមិទ្ធផលបឋមនាំមកសម្រាប់ VinFast កំពុងជាភស្តុតាងផ្ទុយមកវិញ។ ហើយប្រជាជនវៀតណាមកំពុងមានមោទនភាពចំពោះរថយន្ត “made in Vietnam” ដំបូង។ អភូតហេតុនិងឯតទគ្គម្មដែលក្រុមហ៊ុនវៀតណាមសម្រេចបាន អះអាងយ៉ាងខ្លាំងចំពោះស្មារតីថរបស់វៀតណាម។ ប្រការអ្វីដែលពិភពលោកធ្វើបាន ប្រជាជនវៀ តណាមក៏អាចធ្វើបាន ជួនកាលនៅធ្វើបានល្អជាងនេះទៅទៀត៕
អត្ថបទ៖ ថាវវី រូបថត៖ កុងដាត VinFast ផ្តល់ជូន
“ចម្ការ” VinEco កសិកម្មស្អាត
InnoGenEx - ផលិត KIT តេស្តសារជាតិពុល
ផលិតផលឫស្សីនិងផ្តៅ បាវមីញ (Bao Minh) - ការនាំចេញផលិតផលប្រកបដោយច្នៃប្រឌិត
គ្រឿងស្មូនក្វាងមិញ (Quang Minh) Mosaic - ឯកទគ្គកម្មនៃការផ្គុំរូបភាពដែលល្អឥតខ្ចោះ
ផ្លែទៀបជីឡាំង (Chi Lang) រសជាតិផ្អែមឆ្ងាញ់
ម៉ាស់ធន់បាក់តេរី Dony Mask ជាង១០លានគ្រឿង នាំចេញទៅកាន់ពិភពលោក
ក្រុមហ៊ុន VABIOTECH ជាម៉ាក់យីហោផលិតវ៉ាក់សាំងឈានមុខគេមួយរបស់វៀតណាម
ភាពអស្ចារ្យនៃដើមរុក្ខជាតិឱសថ
Hachi- ការចាប់ផ្តើមអាជីវកម្មប្រកបដោយភាពច្នៃប្រឌិតបំផុតនៅអាស៊ី
ភាពប្រណីតនៃកុលាលភាជន៍ជូដូវ (Chu Dau)
Lucy’s Dream - ភាពរស់រវើកមកពីក្បាច់វិចិត្រសិល្បៈ
ចាហ៊ួយហៃឡុង (Long Hai) - អំណោយពីធម្មជាតិ
កង្ហារព្យួរលើពិដានម៉ាក Royal Home បានបង្ហាញវប្បធម៌វៀតណាមយ៉ាងល្អិតល្អន់
Iris Nguyen និង ដំណើរការកសាងពាណិជ្ជសញ្ញា Perfumery House
ក្រុមហ៊ុន SKYPEC – បម្រើជើងហោះហើរប្រកបដោយសុវត្ថិភាព
VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ
Austdoor - ទ្វារជិតផ្ទះសុខ
Dofrance - ពាណិជ្ជសញ្ញាជួងខ្យល់ តន្ត្រីសមាធិ ដំបូងនៅវៀតណាម
ម្នាស់តាក់កូវ (Tac Cau) ល្បីរន្ទឺនៅភូមិភាគខាងត្បូងវៀតណាម
ភូគ្វី (Phu Quy) - លើកកម្ពស់អលង្ការវៀតណាម
ម៉ុកអាន (Moc An) - រឿងរ៉ាវធុរកិច្ចថ្មី ផ្តើមពីសាប៊ូដុំ
កង់ម៉ាក ថុងញ៉ឹត (Thong Nhat)
កុលាលភាជន៍ភូមិប៊ិញឌឹក (Binh Duc)
ក្រុមហ៊ុន វិញទៀន ( Vinh Tien) - ស្ករគ្រាប់មានរសជាតិដូងពិសេស នៅខេត្ត បេនត្រែ (Ben Tre)
សូកូឡាផលិត នៅខេត្តតៀនយ៉ាង (Tien Giang)