• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

VINAPI - ទឹកឃ្មុំផ្អែមឈ្ងុយរាល់ដំណក់

ទាញយកអត្ថប្រយោជន៍ពីអាកាសធាតុធម្មជាតិ ដែលអំណោយផល និង​ប្រភព​ផ្កាព្រៃ​ធម្ម​ជាតិ​​សម្បូរ​បែប​ នៅតំបន់ភ្នំ​ភូមិភាគ​ខាងជើង   ក្រុមហ៊ុនភាគហ៊ុនឃ្មុំមជ្ឈិម(VINAPI) បង្កើត​បាន​​កសិដ្ឋាន​​ឃ្មុំធំៗ សម្រាប់​ផលិត​ប្រភេទ​​ទឹក​ឃ្មុំ​បរិសុទ្ធ គុណ​ភាព​ខ្ពស់។ ផលិត​ផល​របស់​ក្រុម​​ហ៊ុន​បាន​​នាំចេញ​ទៅកាន់​ប្រទេស​អឺរ៉ុប ជប៉ុន អាមេរិក និង​ប្រទេស​កាណាដា។

ថ្មីៗនេះ យើងខ្ញុំមានឱកាសទៅទស្សនៈ កសិដ្ឋានឃ្មុំមួយចំនួនរបស់VINAPI នៅ​​ខេត្តទាំងពីរ​គឺហ្វាប៊ិញនិងភូ-ថ។ លោក​ង្វៀនវ៉ាន់​នេម អគ្គនាយករងVINAPI​បាន​ឲ្យដឹងថា នេះគឺ​ជាតំបន់​មួយ​ក្នុង​ចំណោម​តំបន់​មាន​វត្ថុធាតុ​ដើម​របស់​ក្រុមហ៊ុន នៅទូទាំងភាគខាងជើង។ លោកនេមបានបន្ថែមទៀតថា នៅក្នុង​កសិដ្ឋាន​នេះ ដំណើរ​ការ​ចិញ្ចឹម​ឃ្មុំនិង​ទាញ​យក​ទឹកឃ្មុំ បានពិនិត្យ​យ៉ាងហ្មត់​ចត់ ដើម្បី​ធានាគុណភាព​ទឹកឃ្មុំ មានរសធម្ម​ជាតិសុទ្ធ​សាធ។

សព្វថៃ្ងនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍តំបន់វត្ថុធាតុដើម ទៅកាន់តំបន់ដាច់ស្រយាលដូចជា៖ ហាយ៉ាង អៀនប៉ាយ សើន​ឡា ឡាយ​ចូវ​...។ ជាទីកន្លែងមានសក្ដានុពល​ពីព្រៃឈើ​យ៉ាង​សម្បូរបែប។ នៅទី​នេះ ក្រុម​ហ៊ុន​ជ្រើស​រើស​អ្នក​ចិញ្ចឹម​ឃ្មុំគួរ​ទុកចិត្ត មានបទពិសោធន៍ដើម្បីហ្វឹកហ្វឺន បណ្ដុះ​បណ្ដាល និង​ផ្ទេរបច្ចេក​វិទ្យា ជួយ​ពួក​គាត់​បើក​ទូលាយ​កសិដ្ឋាន​ចិញ្ចឹម​ឃ្មុំ។ ដោយសារហេតុនេះ ការចិញ្ចឹមឃ្មុំសព្វ​ថ្ងៃបាន​ក្លាយជា​មុខរបរមួយ ជួយ​កសិករ​លុប​បំបាត់​ភាពអត់​ឃា្លន​កាត់​បន្ថយភាព​ក្រីក្រ។


កសិដ្ឋានមួយក្នុងចំណោមកសិដ្ឋានចិញ្ចឹមឃ្មុំយកទឹក របស់ក្រុមហ៊ុនភាគហ៊ុនឃ្មុំមជ្ឈិម។

ប្រភពផ្កាព្រៃធម្មជាតិយ៉ាងសម្បូរបែប ជួយឃ្មុំបង្កើតចេញប្រភេទទឹកឃ្មុំធម្មជាតិ បរិសុទ្ធ។

ពូជឃ្មុំបានយកមកចិញ្ចឹមតែងបានក្រុមហ៊ុនជ្រើសរើសយ៉ាងហ្មត់ចត់។

កម្មាភិបាលបច្ចេកទេសរបស់ VINAPI ពិនិត្យគុណភាពហ្វូងឃ្មុំ។

លោកង្វៀនវ៉ាន់នេម អគ្គនាយករង VINAPI (ខាងឆ្វេង)ដើរពិនិត្យគុណភាពដោយផ្ទាល់ដៃក្នុងកសិដ្ឋានចិញ្ចឹមឃ្មុំ
នៅខេត្តភូ-ថ។ 


 កសិដ្ឋានឃ្មុំនៅខេត្តហ្វាប៊ិញក្នុងរដូវប្រមូលផលទឹកឃ្មុំ។

សម្បុកឃ្មុំផ្ទុកពេញដោយទឹកផ្អែម។

ដំណើរការយកទឹកឃ្មុំ(ផ្តាច់ទឹកឃ្មុំចេញពីសំបុក)ដោយធុងបង្វិលបំបែកធាតុវិលីធាតុ។

ទឹកឃ្មុំជីអង្កាមនិងទឹកឃ្មុំផ្កាមៀន ជាផលិតផលចម្បងរ​បស់​ក្រុមហ៊ុន​ភាគហ៊ុន​ឃ្មុំមជ្ឍិម​នាំចេញ​ទៅកាន់​ប្រទេសអាមេរិកនិងអឺរ៉ុប។ 

ផលិតផលទឹកឃ្មុំផ្សេងៗមួយចំនួនរបស់ VINAPI ដូច៖ ទឹកឃ្មុំផ្កាព្រៃ ទឹកដោះយកពីកូនឃ្មុំក្នុងសម្បុក។ 
 

ទន្ទឹមនឹង​ការបណ្ដាក់ទុនសាងសង់កសិដ្ឋានឃ្មុំ ដែលមានគុណភាព, VINAPI  នៅអនុវត្តតាមស្ដង់​ដារ HACCP–ISO ក្នុង​បទដ្ឋាន​ចាប់តាំង​ពីការ​ចិញ្ចឹម​ឃ្មុំ ផលិតចេញផលិត​ផល ធ្វើប្រព្រឹត្តិកម្ម វិច​ខ្ចប់ និង​នាំចេញ។ ទន្ទឹមនោះ VINAPI នៅ​បណ្ដាក់ទុន​សាងសង់​បន្ទប់ពិសោធន៍ ដែលបំពាក់សម្ភារៈទំនើប មានលទ្ធភាព​វិភាគ​កំរិត ដើម្បី​វាយ​តម្លៃ​គុណ​ភាពផលិត​ផល​ នាំចេញតាមក្តីស្នើរបស់អតិថិជនអន្តរជាតិ ពង្រឹង​និង​ពង្រីក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ឃ្មុំ ក្លាយជាអង្គភាពនាំមុខ​ក្នុងផ្នែកឃ្មុំវៀតណាម នៅលើវិស័យ​ដូចជា៖ ការស្រាវជ្រាវវិទ្យាសាស្ត្រ បណ្ដុះ​បណ្ដាល ណែនាំ​និងផ្ទេរបចេ្ចកវិទ្យាក្នុង​ការផលិត...។ VINAPI ក៏​ជាអង្គ​ភាព​ផ្តល់ប្រឹក្សា​សេនាធិការ​ឲ្យក្រសួង​កសិកម្ម​និងអភិវឌ្ឍន៍​កសាងជន​បទ  កំណត់ទិស​ដៅយុទ្ធសាស្រ្តអភិវឌ្ឍន៍​ មុខរបរចិញ្ចឹមឃ្មុំនៅវៀតណាម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បីបើកទូលាយ​ប្រភពវត្ថុធាតុ​ដើម ក្រុម​ហ៊ុន​នៅ​បើក​ទូលាយ​បណ្ដាញ​បណ្ដុះ​បណ្ដាល​ជំរុញ​កសិកម្ម​ចិញ្ចឹម​ឃ្មុំ ទៅកាន់ប្រទេសមួយចំនួនដូចជា៖ ប្រទេសឡាវ កម្ពុជា នេប៉ាល់ ឥណ្ឌា ម៉ាឡេស៊ី សេណេហ្គាល់ ម៉ា​ដាហ្គាស្កាល...។

ផលិតផលទឹកឃ្មុំ​របស់VINAPI ជាពិសេសគឺផលិតផល​ទឹកដោះយក​ ពីកូនឃ្មុំក្នុង​សម្បុក ស្រស់​បរិសុទ្ធ​សុទ្ធ​សាធ​សម្បូរ​រសជាតិ​ប្រូតេ​អ៊ីន ប្រភេទស្ករឯក វ៉ីតាមីនក្រុមB ពិសេស​គឺវ៉ីតាមីន​B១២ និង​យ៉ាង​ច្រើន​សារ​ជាតិ​ខនិជ​ចាំ​បាច់​ឲ្យ​សរីរាង្គ​មនុស្សទៀត​ផង។ ដោយហេតុដូច្នោះ ផលិតផល​​ទឹកឃ្មុំមានគុណភាព​ខ្ពស់​របស់​VINAPI មាន​វត្ត​មាន​នៅ​ប្រទេសជប៉ុន អឺរ៉ុប អាមេរិក កាណា​ដា និងបាន​អ្នក​ប្រើប្រាស់​ចូល​ចិត្ត។ កំ​ណត់​ការ​នាំ​ចេញ​នៃ​ផលិត​ផល​ទឹក​ឃ្មុំ គឺជាយុទ្ធសាស្រ្ត​មួយក្នុង​ចំណោមយុទ្ធសាស្រ្តដ៏យូរ​អង្វែង ដូច្នោះVINAPIកំពុង​តែជំរុញ​បើក​មជ្ឈមណ្ឌល​ឧទេ្ទស​នាម​ផលិតផល​ទឹកឃ្មុំមួយនៅ​អាមេរិក។ បើកា​រ​ងារនេះបាន​សម្រេច នឹង​បង្កើត​បាន​ឱកាស​មួយ​ធំឲ្យ​ផ្នែក​ឃ្មុំវៀត​ណាម​អភិវឌ្ឍន៍៕

 

ក្រុមហ៊ុនភាគហ៊ុនឃ្មុំមជ្ឈិម –  VINAPI
អាសយដ្ឋាន៖ លេខ១៩ វិថីត្រុកខ្វេ– ឡាងហា - ដុងដា – ហាណូយ
ទូរស័ព្ទ៖ ០៤៣៨ ៣៥៧ ៨៥៣
Fax ៖ ០៤៣៨ ៣៥២ ៧២៥
Email: vinapi@hn.vnn.vn
 

អត្ថបទ៖ ប៊ិចវឹន  រូបថត៖ វៀតកឿង

thachdicon

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top