• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ពាណិជ្ជសញ្ញាវៀតណាម

VINAFOAM - នាំមុខនាំចូលសារធាតុបង្កើតពពុះពន្លត់អគ្គិភ័យ

ពាណិជ្ជសញ្ញា​សារធាតុ​បង្កើត​ពពុះ​​ពន្លត់​អគ្គិភ័យ​ VINAFOAM ជិត​ស្និទ្ធ​នឹង​បរិស្ថាន​សម្រេច​​ស្តង់​ដា​​អ៊ឺរ៉ុប​ បង្កើត​បាន​ភ្នាក់ងារ​ចែកចាយ​នៅ​ប្រទេសទាំង​១០ ក្នុង​​តំបន់​អាស៊ី​ - ប៉ាស៊ី​ហ្វីក​។

រោង​ចក្រ​ផលិត​សារធាតុ​បង្កើ​តពពុះ​ VINAFOAM ស្ថាបនា​​ចាប់ពី​ឆ្នាំ​២០១៨ លើ​ផ្ទៃដី​១០.០០០ហិកតា នៅ​តំបន់​ឧស្សាហកម្ម​ VSIP ហាយ​យឿង (Hai Duong)​។ បាន​វិនិយោគទុន​​៦លាន​ដូល្លាអាមេរិក​ រោងចក្រ​បាន​វាយ​តម្លៃ​​ទំនើប​បំផុតនៅ​​តំបន់​​អាស៊ី​អាគ្នេយ៍​​។ ប្រការ​ពិសេស​នៅទីនេះ​ ប្រមូល​ផ្តុំ​វិស្វករ​វ័យ​ក្មេង​ មាន​​ជំនាញ​ខ្ពស់​ ដើម្បី​ច្នៃ​ចេញ​ប្រភេទ​ផលិតផល​​ពន្លត់​អគ្គិភ័យ​​ប្រសិទ្ធភាព​។​

ចែក​រំលែក​ដំណើរ​ធុរកិច្ច​ថ្មី​ លោក​ ង្វៀន ថាញ​ត្វឹន​ (Nguyen Thanh Tuan) ​អគ្គនាយក​​ក្រុមហ៊ុន​ VINAFOAM ឱ្យ​ដឹង​ថា៖ “យើង​ខ្ញុំ​បំណង​ចង់​រួមនឹង​បុគ្គលិក​យុវវ័យ​​របស់​ VINAFOAM ច្នៃចេញ​ផលិតផល​បង្កើត​ពពុះ​​ ដែល​មាន​ការ​អនុវត្ត​ខ្ពស់​​ក្នុង​ការ​បង្ការ​ពន្លត់​​អគ្គិភ័យ​ មិនជះឥទ្ធិពល​ដល់​បរិស្ថាន​ តែ​នៅធានា​បាន​គុណភាព​ សុវត្ថិភាព​​ជូន​ទាហាន​ពន្លត់​អគ្គិភ័យ​ ពេល​ប្រើប្រាស់​ និង ការពារ​សុខភាព​ជូន​សហគមន៍​”។



 រោង​ចក្រ​ស្រាវ​ជ្រាវ​ និង ផលិត​នូវ​សារធាតុ​បង្កើត​ពពុះ​ពន្លត់​អគ្គិភ័យ ​របស់​ក្រុម​ហ៊ុន​ VINAFOAM ស្តង់​ដា​អ៊ឺរ៉ុប​​ ទើប​សម្ពោធន៍​ឆ្លង​ និង ដំណើរការ​នៅ​តំបន់​ឧស្សាហកម្ម​ VSIP ហាយ​យឿង (Hai Duong)​។


 តំណាង​​ភ្នាក់ងារចែកចាយ​​ តាម​បណ្តាញ​ចែក​ចាយ​ពពុះ​ពន្លត់​​អគ្គិភ័យ​នៅ​តំបន់​អាស៊ី​ ប៉ាស៊ី​ហ្វីក​ អញ្ជើញ​ចូល​រួម​ពិធី​សម្ពោធន៍​ឆ្លង​រោង​ចក្រ​ VINAFOAM។


បន្ទប់ពិសោធន៍​គីមី បន្ទប់​សាកល្បង​​​ពន្លត់​អគ្គិភ័យ​ទំនើប របស់​ក្រុមហ៊ុន VINAFOAM បាន​វិនិយោគ​ខាង​រចនា​សម្ពន្ធ​សម្ភារ​ និង បុគ្គលិក​ ដែល​មាន​ថ្វីដៃល្អ ឆ្លើយតប​នឹង​តម្រូវការអំពី​​ផលិត​សារធាតុ​​បង្កើត​ពពុះ​បច្ចេកវិទ្យា​ថ្មី​។


 បំពាក់​ឧបករណ៍​ទំនើប​ បាន​ប្រើប្រាស់​ក្នុង​ការ​ស្រាវជ្រាវ​អំពី​​​ពពុះ​ពន្លត់​អគ្គិភ័យ​​នៅ​ក្រុម​ហ៊ុន​ VINAFOAM។​

 

បន្ទាប់ពី​រ២ឆ្នាំ​ស្រាវជ្រាវ​ កែច្នៃ​ ពិសោធន៍សាកល្បង​​ នូវ​ប្រភេទ​ផលិតផល​សារធាតុ​​បង្កើត​ពពុះ​ពន្លត់​​អគ្គិភ័យ​ ចាប់​ផ្តើម​បង្កើតឡើង​​នៅ​រោងចក្រ​ ហើយ​ បន្តសម្រេចបាន​​បណ្ណ​បញ្ជាក់ទំនុក​ចិត្ត​​នៃ​អន្តរជាតិ​ដូចជា​៖ EN 1568: 2018 បណ្ណ​បញ្ជាក់​​របស់​នាយកដ្ឋាន​​អាកាសចរណ៍​​ស៊ី​វិល​​សកលលោក​ ICAO, IMO, LASTFIRE …

ក្រុមហ៊ុន​បាន​បង្កើត​ភ្នាក់ងារ​ចែកចាយ​ជាង​២០​ប្រទេស ​នៅ​តំបន់អាស៊ី ប៉ាស៊ី​ហ្វីក ព្រមទាំង​​មាន​លិខិត​​កក់​ទំនិញ​នាំ​ទៅ​កាន់​ប្រទេស​​ហ្វីលីពីន​ ម៉ាឡេស៊ី ជ៉បុន​។​

លោក​ ដ័ន វៀត ម៉ាញ​ (Doan Viet Manh) ​ប្រធាន​​នាយកដ្ឋាន​​ប៉ុលិស​​បង្ការ​ពន្លត់​អគ្គិភ័យ​ និង សង្គ្រោះ​​ឱ្យ​ដឹង​ថា៖ “ក្រុម​ហ៊ុន​ VINAFOAM ផលិត​ និង ផ្គត់​ផ្គង់សារធាតុ​​បង្កើត​​ពពុះ​​ពន្លត់​អគ្គិភ័យ​​បែប​ខាប់​ ធ្វើ​ប្រព្រឹត្តិកម្ម​​​ករណី​អគ្គិភ័យ​ផ្សេងៗ​សម្បូរបែប​​ ក្នុង​វិស័យ​ដូចជា​៖ ឧស្សាហកម្ម​ ឃ្លាំង​ស្តុក​ ទីក្រុង​ អាជីវកម្ម​ប្រេង​សាំង​ រ៉ែ​ធ្យូង​ ឧស្សាហកម្ម​​ប្រេង​ឥន្ធនៈ​ នាវាចរណ៍​ អាកាសចរណ៍ ដឹក​ជញ្ជូន ពន្លត់​​អគ្គិភ័យ​ជាដើម​”។ សព្វថ្ងៃ​ ក្រុម​ហ៊ុន​ VINAFOAM ក៏រៀប​ចំ​សាក​ល្បង​​ពន្លត់​អគ្គិភ័យ​ទ្រង់ទ្រាយ​ធំ​ (តាមសំណូម​ពរ​) បាន​គ្រប់​គ្រង​ដោយ​​នាយកដ្ឋាន​​ប៉ុលិស​បង្ការពន្លត់​អគ្គិភ័យ​ និង សង្គ្រោះ​។

 


 វិស្វករក្នុង​​ក្រុមហ៊ុន​ VINAFOAM សាកល្បង​ ពិនិត្យ​ពពុះ​ពន្លត់​​អគ្គិភ័យ​ នៅ​បន្ទប់​សាក​ពន្លត់​អគ្គិភ័យ​។​


 តំបន់​រក្សា​ផលិតផល​ និង សារធាតុផលិត​​​នៅ​រោងចក្រ​។​


 សារធាតុ​​បង្កើត​ពពុះ​ពន្លត់​អគ្គិភ័យ​ VINAFOAM ឆ្ពោះទៅរក​​ភាព​តុល្យ​ រវាង​​ការពារ​បរិស្ថាន​ និង ពន្លត់​​អគ្គិភ័យ​ប្រសិទ្ធភាព​។​


 ផលិតផល​របស់​ក្រុមហ៊ុន​ VINAFOAM សម្រេច​ស្តង់​ដា​ និង បណ្ណបញ្ជាក់​អន្តរជាតិ​ដូចជា​៖ EN 1568: 2018, ICAO...

 

​លោក Kurt Frankenberger ​ នាយក​ប្រតិបត្តិការ ​នៃ​សម្ពន្ធក្រុម​ហ៊ុន​ Windshear Philippines អះអាង​សម្ពន្ធក្រុម​ហ៊ុន​ Windshear ជា​ភ្នាក់ងារចែកចាយ​មួយ​​ ក្នុង​ចំណោមភ្នាក់ងារចែកចាយ​ដំបូង​ នៅ​​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វីក កក់ទិញ​សារធាតុ​​បង្កើត​ពពុះ​​​ ៤.០០០​លិត​ និង ចូល​រួម​​បណ្តាញ​ចែកចាយ​​ផលិតផល​របស់​ក្រុមហ៊ុន​ VINAFOAM។

​ក្រុមហ៊ុន​ VINAFOAM ជា​សហគ្រាសវ័យ​​ក្មេង​មួយ សំដៅ​ទៅរក​​​ការអភិវឌ្ឍ​​ចីរភាព​ និង កំពុង​បើក​ទូលាយ​​នាំ​ចូលទៅ​កាន់​ប្រទេស​​​អាមេរិក និង អ៊ឺរ៉ុប៕​

 

អត្ថបទ៖ ប៊ិច​វឹន រូបថត៖ វៀតគឿង​​
 

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ផលិតផលវេជ្ជសាស្រ្តបុរាណ FITO PHARMA ឈានដល់ថ្នាក់អន្តរជាតិ

ជាមួយ​នឹង​មហិច្ឆតា​​ និងចក្ខុវិស័យ​ក្លាយ​ជា​ពាណិជ្ជសញ្ញា​ផលិតផល ​ដែលមាន​ប្រភព​ពី​រុក្ខ​ឱសថ ឈានមុខនៅវៀតណាម​ និងស្មើ​លំដាប់​អន្តរជាតិ​ ផ្តើមពី​សហគ្រាស​គ្រួសារ​​មួយ​ ដែល​បានបង្កើត​នៅ​ឆ្នាំ​១៩៩៩ ...

Top