• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

Vietnam Airlines នៅតែដឹកជញ្ជូនអ្នកដំណើរពីអឺរ៉ុបមកកាន់ប្រទេសវៀតណាម

នៅក្នុងសេចក្តីប្រកាស ទាក់ទងនឹងការដឹកជញ្ជូនអ្នកដំណើរពី អឺរ៉ុបមកកាន់ប្រទេសវៀតណាម នាថ្ងៃទី ១៤ ខែមីនានោះ លោក Duong Tri Thanh អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) បានមានប្រសាស ន៍ថា នៅពេលនេះក្រុមហ៊ុនអាកាសចរណ៍ត្រូវបានក្រសួងសុខាភិបាលផ្តល់នូវឧបករ ណ៍វេជ្ជសាស្ត្រល្អបំផុតដើម្បីបង្ការនិងទប់ទល់ជាមួយជំងឺរាតត្បាត។
 

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាមនៅអាកាសយានដ្ឋាន Noi Bai (រូបថត៖ TTXVN)


ហេតុដូច្នេះ ក្រុមហ៊ុនអាកាសចរណ៍នឹងនៅតែទទួលអតិថិជន ពីអឺរ៉ុប ដែលជាជនជាតិវៀតណាមចង់វិលត្រឡប់មក វៀតណាមវិញ។ ជាក់ស្តែងគឺចាប់ពីថ្ងៃទី ១៥ ខែមីនា Vietnam Airlines នឹងដឹកជញ្ជូនអ្នកដំណើរដែលអ្នកដំណើរនោះត្រូវធានានូវលក្ខខណ្ឌពេញលេញ សម្រាប់ការចេញចូលនិងធានាសុខភាពសម្រាប់ការវិលត្រឡប់មកវៀតណាមវិញ តាមជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលចាកចេញពីទីក្រុងឡុងដ៍ (ចក្រភពអង់គ្លេស); ទីក្រុងប៉ារីស (បារាំង) និងទីក្រុងហ្វ្រែងហ្វើត (អាល្លឺម៉ង់)។ ដើម្បីដាក់កំហិតលទ្ធភាពនៃការឆ្លងមេរោគសេវាហោះហើរត្រូវបានផ្តល់ជូននូវការទទួលទានទឹកផឹកនិងអាហារក្រៀមតិចតួចប៉ុណ្ណោះ។ ក្រៅពីនោះ ជើងហោះហើរទាំងនេះ នឹងត្រូវចុះចតនៅអាកាសយានដ្ឋានសមស្របនៅប្រទេសវៀតណាម បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ធ្វើការជាមួយអាជ្ញាធរ។

ការប្រកាសនេះត្រូវបានធ្វើឡើងខណៈពេលដែលមុននេះ ក្នុងថ្ងៃដដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines  បានប្រកាសផ្អាកការដឹកជញ្ជូនអ្នកដំណើរពីអឺរ៉ុបមកកាន់ប្រទេសវៀតណាម ចាប់ពីថ្ងៃទី ១៥ ខែមីនា។

បច្ចុប្បន្ននេះ ក្រុមហ៊ុនអាកាសចរណ៍វៀតណាមកំពុងធ្វើការវាស់សីតុណ្ហភាពរាងកាយរបស់អ្នកដំណើរទាំងអស់ ដែលចាកចេញពីអឺរ៉ុប មុនពេលឡើងជិះយន្តហោះ ព្រមទាំងបំពាក់ម៉ាសសម្រាប់អ្នកដំណើរ ដើម្បីប្រើប្រាស់ក្នុងពេលហោះហើរ។ រាល់ជើងហោះហើរអន្តរជាតិមកកាន់ប្រទេសវៀតណាមនិងជើងហោះហើរជាមួយអ្នកដំណើរដែលបង្ហាញពីសុខភាពមិនប្រក្រតីសុទ្ធតែត្រូវបានបាញ់ថ្នាំសម្លាប់មេរោគទាំងអស់៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចវៀតណាមកំពុងស្ទុះងើបឡើងវិញជាបន្តបន្ទាប់ ដោយព្យាករណ៍ថា នឹងកើនឡើង ៥,៥% នៅឆ្នាំនេះ

សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមកំពុងបង្ហាញសញ្ញាងើបឡើងវិញផ្សេងៗគ្នា ជាមួយ នឹងការព្យាករណ៍កំណើននឹងឈានដល់ ៥,៥% នៅឆ្នាំនេះ និងកើនឡើងជាលំដាប់ដល់ ៦% នៅឆ្នាំក្រោយ។

Top