• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៧០ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ រំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ

សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ សម្របសម្រួលជាមួយសមាគមមិត្ត ភាពជាសមាជិកនានា បានរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) និងរំលឹកគុណចំពោះមិត្តភក្តិអន្តរជាតិ។
សម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិដែលបានគាំទ្រវៀតណាមក្នុងយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្រ។ (រូបថត៖ VNA)

នៅក្នុងពិធីនេះ បណ្ដាតំណាងបានរំលឹកឡើងវិញនូវប្រពៃណីវីរភាពរបស់កងទ័ព និងប្រជាជនវៀតណាមក្នុងការតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង ជាពិសេស ជ័យជំនះ Dien Bien Phu ដ៏“ភ្លុកទឹកភ្លុកដី”; សម្ដែងការរំលឹកវិញ្ញាណក្ខ័ន្ធ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះលោកប្រធានហូជីមិញ នាយឧត្តមសេនីយ៍ Vo Nguyen Giap និងបណ្ដាយុទ្ធជនដែលបានប្រយុទ្ធយ៉ាងអង់អាចក្លាហានដើម្បីបង្កើតឡើង ជ័យជំនះ Dien Bien Phu ពេលនោះ។
ក្នុងឱកាសនេះ សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញ បានជូនផ្កាអនុស្សាវរីយ៍ ក៏ដូចជាសម្ដែងការដឹងគុណដល់អគ្គកុងស៊ុលនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវប្រចាំទីក្រុងហូជីមិញ អគ្គកុងស៊ុលរងសាធារណៈរដ្ឋប្រជាមានិត ចិនប្រចាំទីក្រុងហូជីមិញ និងតំណាងស្ថានកុងស៊ុលសហព័ន្ធរុស្ស៊ីប្រចាំនៅទីក្រុងហូជីមិញ ចំពោះការជួយឧបត្ថម្ភដ៏មានតម្លៃរបស់ប្រទេសទាំងនេះសម្រាប់ វៀតណាម ក្នុងការតស៊ូដណ្តើមឯករាជ្យជាតិ ជាពិសេសរួមចំណែកដល់ជោគជ័យនៃយុទ្ធនាការ Dien Bien Phu ជាប្រវត្តិសាស្ត្ររបស់កងទ័ពនិងប្រជាជនវៀតណាម៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹងមកដល់ឥណ្ឌាអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨

តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នៅវេលាម៉ោង ៩ និង ៤០ នាទី ថ្ងៃទី ១២ ខែកញ្ញា លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Indira Gandhi, New Dlhi ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ច ចូលរួមកិច្ចប្រជុំកំពូល BRICS លើកទី១៨ និងធ្វើសកម្មភាពទ្វេភាគីនៅប្រទេសឥណ្ឌា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែកញ្ញា។

Top