• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

៥ឆ្នាំនៃ EVFTA៖ កម្លាំងជំរុញកំណើនបៃតងនិងនិរន្តរភាព

ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាព អឺរ៉ុប-វៀតណាម (EVFTA) ការដោះដូរពាណិជ្ជកម្មរវាងវៀតណាម និង EU បានកត់ត្រា កំណើនគួរឲ្យកត់សម្គាល់។ មិនត្រឹមតែដើរតួនាទីជាសសរស្តម្ភក្នុងទំនាក់ទំនងពាណិជ្ជ កម្មប៉ុណ្ណោះទេ EVFTA ថែមទាំងជាមូលដ្ឋានគ្រឹះសម្រាប់ជំរុញកំណែទម្រង់ស្ថាប័ន និងធានាកំណើនបៃតង និងនិរន្តរភាពនៃភាគីនីមួយៗទៀតផង។
EVFTA ក្រោយរយៈពេល៥ឆ្នាំ៖ ទំហំពាណិជ្ជកម្មរវាងវៀតណាម - EU សម្រេចបានជិត ៣០០ ពាន់លានដុល្លារអាមេរិក។ (រូបថត៖ VGP)

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប - វៀតណាម (EVFTA) បានចូលជាធរមានជាផ្លូវការនៅថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះលុបបំបាត់ ពន្ធជាង ៧០% លើទំនិញនាំចូល និងនាំចេញជាច្រើនរវាងភាគីទាំងពីរ ហើយរហូត ដល់ ៩៩% នៃចំណែកពន្ធដែលនៅសេសសល់ នឹងត្រូវបានដកចេញជាបណ្តើរៗតាម ផែនទីបង្ហាញផ្លូវ។ ទន្ទឹមនឹងនេះ EVFTA ក៏បានលើកកំពស់គួរឲ្យកត់សម្គាល់នូវ ស្តង់ដារបរិស្ថាន និងទីផ្សារការងារផងដែរ។

កំណើនគួរឱ្យ​កត់សម្គាល់

យោងតាមការធ្វើស្ថិតិមិនទាន់គ្រប់គ្រាន់បានឲ្យដឹងថា ទំហំនាំចេញទំនិញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបក្រោយរយៈពេល ៥ ឆ្នាំអនុវត្តន៍កិច្ចព្រមព្រៀង EVFTA ត្រូវបាន គេប៉ាន់ប្រមាណថា សម្រេចបានរហូតដល់ ២៧០ ពាន់លានដុល្លារអាមេរិក។ តួរលេខ នេះស្មើនឹងជិត ៤០% នៃទំហំពាណិជ្ជកម្មសរុបរវាងភាគីទាំងពីរចាប់តាំងពីឆ្នាំ ១៩៩៥ មក ដែលនាំវៀតណាមក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់ EU ក្នុងសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងជាដៃគូធំទី ១៦ របស់ប្លុកនេះនៅទូទាំងពិភពលោក។ ក្នុងពេលជាមួយគ្នានោះ EU គឺជាទីផ្សារនាំចេញធំទីបី និងជាប្រភពនាំចូល ធំទី៤របស់វៀតណាម។

របាយការណ៍របស់សភាពាណិជ្ជកម្មអឺរ៉ុបនៅវៀតណាម (EuroCham) ដែលចេញផ្សាយក្នុងឱកាសរំលឹកខួបលើកទី ៥ ទិវាចូលជាធរមានរបស់ EVFTA បាន បង្ហាញថា EVFTA បានរួមចំណែកជាវិជ្ជមានក្នុងការជំរុញពាណិជ្ជកម្មទ្វេភាគី បង្កើត លក្ខខណ្ឌអំណោយផលដល់កំណែទម្រង់ស្ថាប័ន លើកកំពស់ស្តង់ដារ និងសមត្ថភាព ប្រកួតប្រជែងរបស់សហគ្រាសវៀតណាម។ លោក Nguyen Hai Minh អនុប្រធាន EuroCham មានប្រសាសន៍ថា៖

“មានចំណុចភ្លឺមួយក្នុងក្រសែភ្នែករបស់សហគ្រាសអឺរ៉ុបនោះ គឺការដាក់ពង្រាយ និងអនុវត្តប្រកបដោយប្រសិទ្ធភាពបំផុតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុប (EVFTA) ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ហើយតួនាទីរបស់ក្រសួង ឧស្សាហកម្មនិងពាណិជ្ជកម្មពិតជាសំខាន់ណាស់ ដែលត្រូវបានបង្ហាញដោយការរួមដៃ ជាមួយភាគីសហភាពអឺរ៉ុប រួមដៃជាមួយសហគមន៍ធុរកិច្ចដើម្បីដោះស្រាយចំណុច កកស្ទះខាងស្ថាប័ន និងលុបបំបាត់ឧបសគ្គក្នុងការនាំចូលនាំចេញ”។

មិនត្រឹមតែជំរុញការនាំចេញទំនិញប៉ុណ្ណោះទេ EVFTA ថែមទាំងបង្កើតការ ទាក់ទាញដ៏ខ្លាំងក្លាសម្រាប់លំហូរដើមទុនវិនិយោគពីអឺរ៉ុប ក៏ដូចជាលើកកំពស់ឋានៈ របស់វៀតណាមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង។ ដោយមានដើមទុន FDI ចុះបញ្ជីជាង ៣៥ ពាន់លានដុល្លារអាមេរិកត្រឹមពាក់កណ្តាលឆ្នាំ ២០២៥ EVFTA បានក្លាយជា “ពិន្ទុបូក” ក្នុងការទាក់ទាញទុនវិនិយោគបរទេសមកវៀតណាមពី EU។

កម្លាំងជំរុញកំណែទម្រង់

មិនត្រឹមតែបង្កើនការដោះដូរពាណិជ្ជកម្មទ្វេភាគីប៉ុណ្ណោះទេ EVFTA ក៏ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណែទម្រង់របស់ភាគីនីមួយៗទៀតផង។ យោងតាម លោកស្រី Lin Goethals នាយិកាវិទ្យាស្ថានអឺរ៉ុបសម្រាប់ការសិក្សាអាស៊ី (EIAS) ដែលមាន ទីស្នាក់ការនៅទីក្រុង Brussels (បែលហ្ស៊ិក) ក្នុងបរិបទនៃការប្រែប្រួលសេដ្ឋកិច្ច សកល វៀតណាម និង EU នៅតែចែករំលែកគោលដៅយុទ្ធសាស្ត្ររួមជាច្រើនស្តីពីការ អភិវឌ្ឍប្រកបដោយចីរភាព ការធ្វើបៃតងភាវូបនីយកម្មនូវសេដ្ឋកិច្ច ដូច្នេះក្រៅពី ផលប្រយោជន៍ផ្ទាល់ពីការកាត់បន្ថយពន្ធតាមផែនទីបង្ហាញផ្លូវនោះ EVFTA ក៏ជំរុញ កិច្ចសន្ទនាយុទ្ធសាស្ត្ររវាង EU និងវៀតណាមផងដែរ។

“ក្រៅពីការកាត់បន្ថយពន្ធ អត្ថប្រយោជន៍មួយក្នុងចំណោមអត្ថប្រយោជន៍ធំបំផុត ដែល EVFTA នាំមកគឺការសន្ទនាលើបញ្ហាពាណិជ្ជកម្មផ្សេងទៀតដូចជា៖ របាំងមិន មែនពន្ធ កិច្ចសន្ទនាត្រូវបានជំរុញយ៉ាងខ្លាំងជាងមុន។ លើសពីនេះ ការធានាការ អភិវឌ្ឍប្រកបដោយចីរភាពក៏ស្ថិតក្នុងរបៀបវារៈដែលទាំងវៀតណាម និង EU មាន ការយកចិត្តទុកដាក់ផងដែរ”។

ចែករំលែកជាមួយការវាយតម្លៃនេះ លោក Luliu Winkler អនុប្រធានគណៈ កម្មាធិការពាណិជ្ជកម្មអន្តរជាតិនៃសភាអឺរ៉ុបបានមានប្រសាសន៍ថា EVFTA បាន កំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការកាត់បន្ថយពន្ធជាបណ្តើរៗក្នុងវិស័យនានា រួមទាំង វិស័យយុទ្ធសាស្ត្រសម្រាប់ទាំងវៀតណាម និង EU (ថាមពលបៃតង បច្ចេកវិទ្យាថ្មី ជាដើម)។ ដូច្នេះ ដើម្បីទាញយកផលប្រយោជន៍របស់ EVFTA ឱ្យល្អបំផុត ទាំង EU និងវៀតណាមគួរតែជំរុញខ្លាំងការកែទម្រង់ស្ថាប័ន កាត់បន្ថយបទប្បញ្ញត្តិជាច្រើន តាមនោះជួយឱ្យសហគ្រាសនៃភាគីទាំងពីរអាចសហប្រតិបត្តិការគ្នាប្រកបដោយភាពបត់បែនជាង ទាញយកកាន់តែល្អនូវសក្តានុពលពីវិស័យនានាដែលភាគីទាំងពីរនៅ មានយថាទស្សន៍ជាច្រើនសម្រាប់កិច្ចសហប្រតិបត្តិការ។

“ខ្ញុំគិតថា យើងត្រូវសម្រួលនីតិវិធី។ បច្ចុប្បន្ននេះ EU កំពុងអនុវត្តន៍ការកាត់ បន្ថយបទប្បញ្ញត្តិជាច្រើនក្នុងទិសដៅនេះ ហើយខ្ញុំក៏សប្បាយចិត្តដោយបានដឹងថា វៀតណាមក៏កំពុងកាត់បន្ថយបទប្បញ្ញត្តិជាច្រើន និងកែសម្រួលច្បាប់ជាច្រើន ដើម្បី បម្រើសហគ្រាសឱ្យកាន់តែប្រសើរឡើង”។

សម្រាប់សហគ្រាសវៀតណាម EVFTA ក៏កំពុងជំរុញកំណែទម្រង់តាមទិសដៅ បៃតង និងនិរន្តរភាពជាងមុន។ នៅពេលចូលរួម EVFTA សហគ្រាសវៀតណាមត្រូវតែ បំពេញតាមបទប្បញ្ញត្តិថ្មីជាច្រើនទាក់ទងនឹងផលិតកម្មបៃតង ទំនួលខុសត្រូវសង្គម តម្លាភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម ជាពិសេសក្នុងវិស័យនាំចេញប្រពៃណីរបស់ វៀតណាមដូចជាស្បែកជើង និងផលិតផលឈើ។ នេះគឺជាបញ្ហាប្រឈមមួយ ប៉ុន្តែក៏ ជាឱកាសដើម្បីសហគ្រាសអាចលើកកំពស់ស្តង់ដារផលិតផល និងសមត្ថភាពផ្ទៃក្នុង ពីនោះបង្កើនសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារតឹងរឹង កាន់តែច្រើន៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង

នាំទំនាក់ទំនងវៀតណាម-អង់ហ្គោឡាក្លាយជាគំរូសម្រាប់កិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង

“លើកកម្ពស់ទំនាក់ទំនងវៀតណាម-អង់ហ្គោឡាឡើងកំពស់ថ្មី ក្លាយជាស្ពានជំរុញសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅអាស៊ីអាគ្នេយ៍និងអាហ្រ្វិក” គឺជាប្រធានបទនៃសុន្ទរកថាគោលនយោបាយរបស់ប្រធានរដ្ឋវៀតណាមលោក លឿង គឿង ក្នុងសម័យប្រជុំពេញអង្គពិសេសនៃរដ្ឋសភាអង់ហ្គោឡា ដែលបានប្រព្រឹត្តិទៅកាលពីរសៀលថ្ងៃទី ៧ សីហា (ម៉ោងក្នុងស្រុក)។

Top