ភាពស្វិតស្វាញនិងឥតងាក់រ៉េរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេស ក៏ដូចជាការដែលវៀតណាមអនុវត្តន៍ជាក់ស្តែងចក្ខុវិស័យរបស់ខ្លួនលើបញ្ហាតំបន់ និងអន្តរជាតិ ត្រូវបានសហគមន៍អន្តរជាតិកោតសរសើរយ៉ាងខ្លាំង ហើយត្រូវបានចាត់ទុកថាជាចំណុចយោងគួរឱ្យកត់សម្គាល់ក្នុងការខិតជិត និងដោះស្រាយបញ្ហាប្រឈមនាពេលបច្ចុប្បន្ន។
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ចូលរួមកិច្ចសន្ទនា Shangri-La លើកទី២៣។ រូបថត៖ Thong Nhat/VNA
នេះគឺជាការវាយតម្លៃរបស់សាស្ត្រាចារ្យ Vu Minh Khuong មកពីសាលាគោលនយោបាយសាធារណៈ Lee Kuan Yew (សាកលវិទ្យាល័យជាតិសិង្ហបុរី) និងលោកបណ្ឌិត Mohamed Effendy B Abdul Hamid សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី បន្ទាប់ពីសុន្ទរកថាសំខាន់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ក្នុងកិច្ចសន្ទនា Shangri-la លើកទី ២៣ ដែលបានធ្វើឡើងនាយប់ថ្ងៃទី ២៩ ខែឧសភា)។ យោងតាមសាស្ត្រាចារ្យ Vu Minh Khuong សុន្ទរកថារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម ត្រូវបានប្រតិភូអន្តរជាតិទទួលយ៉ាងយកចិត្តទុកដាក់។ វៀតណាមប្រកាន់ខ្ជាប់ខ្ជួនគោលនយោបាយសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ដោយចែករំលែកចក្ខុវិស័យរួមសម្រាប់អនាគត ហើយត្រូវបានមើលឃើញថា ជាគំរូគួរឱ្យកត់សម្គាល់នៃវិធីសាស្រ្តមានតុល្យភាពក្នុងទំនាក់ទំនងអន្តរជាតិ។
ក្នុងពេលជាមួយគ្នានោះ លោកបណ្ឌិត Mohamed Effendy B Abdul Hamid សាស្ត្រាចារ្យជាន់ខ្ពស់នៅសាកលវិទ្យាល័យជាតិសិង្ហបុរី ជឿជាក់ថា សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះការស្វិតខ្វែង និងភាពឥតងាក់រ៉េរបស់វៀតណាមក្នុងការអនុវត្តគោលនយោបាយការបរទេសរបស់ខ្លួន។ តាមរយៈសារដែលថ្លែងដោយអគ្គលេខាបក្ស ប្រធានរដ្ឋតូ ឡឹម នៅក្នុងកិច្ចសន្ទនា Shangri-la ឆ្នាំនេះ សហគមន៍ពិភពលោកទទួលបានការយល់ដឹងកាន់តែច្បាស់អំពីចក្ខុវិស័យរបស់វៀតណាមលើបញ្ហាអន្តរជាតិ និងតំបន់ និងមានការរំពឹងទុកជាច្រើនលើវៀតណាម។
ដោយវាយតម្លៃខ្ពស់ចំពោះសុន្ទរកថាសំខាន់របស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម អគ្គលេខាធិការអាស៊ានលោក កៅ គឹមហួន បានកត់សម្គាល់ថា សុន្ទរកថានេះបានបង្ហាញពីសារនយោបាយដ៏ច្បាស់លាស់មួយថា ប្រទេសទាំងអស់ត្រូវធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហាប្រឈម និងវិបត្តិបច្ចុប្បន្ន។ ក្នុងនោះ ចំណុចសំខាន់គឺការដោះស្រាយវិបត្តិនៃការជឿទុកចិត្តជាយុទ្ធសាស្ត្រ និងសណ្តាប់ធ្នាប់អន្តរជាតិ ខណៈពេលដែលលើកកម្ពស់តួនាទីកណ្តាលរបស់អាស៊ានក្នុងការដោះស្រាយបញ្ហាក្នុងតំបន់ និងសកល។
“ខ្ញុំគិតថា តួនាទីរបស់វៀតណាមគឺមិនអាចខ្វះបានចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។ ការចូលរួមចំណែកនេះកាន់តែសំខាន់ថែមទៀត ខណៈពេលដែលយើងបន្តស្វែងរកវិបុលភាព ផងនិងដោះស្រាយបញ្ហាប្រឈមថ្មីៗ ជាពិសេសវិបត្តិថាមពលបច្ចុប្បន្ន”។
ដោយចែករំលែកទស្សនៈនេះ លោកបណ្ឌិត Bastian Giegerich អគ្គនាយក និងជានាយកប្រតិបត្តិនៃវិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្រ (IISS) បានសង្កត់ធ្ងន់ថា វៀតណាមកំពុងរីកចម្រើនយ៉ាងខ្លាំងក្នុងនាមជាម្ចាស់កម្មវត្ថុយុទ្ធសាស្ត្រមួយ។ ដូច្នេះ សហគមន៍អន្តរជាតិមានការចាប់អារម្មណ៍ និងចង់យល់ពីរបៀបដែលវៀតណាមសហការជាមួយដៃគូ ដើម្បីរក្សាស្ថិរភាព សន្តិសុខ និងវិបុលភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក៕
តាម vovworld.vn/km-KH