• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឱនភាពពាណិជ្ជកម្មរបស់អាមេរិកស្ថិត​​នៅ​កម្រិត​ខ្ពស់​បំផុតក្នុងរយៈពេលជាង ២ ឆ្នាំ​

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកកាលពីថ្ងៃទី ៤ ខែកញ្ញា បានប្រកាសទិន្នន័យដែលបង្ហាញថា ឱនភាពពាណិជ្ជកម្មរបស់ប្រទេសនេះបានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែកក្កដា ដល់កម្រិតខ្ពស់បំផុតចាប់តាំងពីពាក់កណ្តាលឆ្នាំ ២០២២មក ដោយសារតែការនាំចូលកើនឡើងលឿនជាងការនាំចេញ។

តាមនោះ ឱនភាពពាណិជ្ជកម្មរបស់អាមេរិកបានកើនឡើងពី ៧៣ ពាន់លានដុល្លារក្នុងខែមិថុនា ដល់ ៧៨,៨ ពាន់លានដុល្លារក្នុងខែកក្កដា ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែឧសភា ឆ្នាំ ២០២២មក។ តម្រូវការអតិថិជនរបស់សហរដ្ឋអាមេរិកបានកើនឡើង បើទោះបីជាធនាគារកណ្តាលបានបង្កើនអត្រាការប្រាក់កម្ចីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបទៅនឹងអតិផរណាក៏ដោយ ។

និមិត្តរូប​របស់​ក្រុមហ៊ុន Apple នៅ​សហរដ្ឋអាមេរិក។ រូបថត៖ AFP/TTXVN

យោងតាមអ្នកវិភាគ ការពិតដែលធនាគារកណ្តាលអាមេរិក (Fed - ធនាគារកណ្តាល) ទំនងជានឹងកាត់បន្ថយអត្រាការប្រាក់នៅចុងខែនេះ អាចជាកម្លាំងចលករក្នុងការជំរុញសេដ្ឋកិច្ចឈានមុខគេរបស់ពិភពលោកបន្ថែមទៀត។ មុននោះ សេដ្ឋវិទូបានឲ្យចាត់ទុកថា ការនាំចេញអាចប្រឈមមុខនឹងការលំបាកបន្ថែមទៀត ដោយសារតែតម្រូវការសកលចុះខ្សោយ និងប្រាក់ USD ខ្លាំង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

វៀតណាមចូលរួមក្នុងវេទិកា បើកទ្វារទីផ្សាររួមគ្នា របស់អាហ្វ្រិក

វៀតណាមចូលរួមក្នុងវេទិកា "បើកទ្វារទីផ្សាររួមគ្នា" របស់អាហ្វ្រិក

វេទិកាវិនិយោគនិងពាណិជ្ជកម្មអាហ្វ្រិក លើកទី១២ (AFIC ១២) បានបើកនៅថ្ងៃទី ៩ ខែឧសភា នៅទីក្រុងអាល់ហ្សេរី ដោយមានប្រធានបទ "រួមគ្នាបើកទ្វារទីផ្សារ"។

Top