• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា

នាថ្ងៃទី ៨ ខែឧសភា វៀតណាមនិងស្រីលង្កាបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការលើកកំពស់ទំនាក់ទំនងទៅជាភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ទៅកាន់ប្រទេសស្រីលង្កាចាប់ពីថ្ងៃទី ៧-៨ ខែឧសភា។

សេចក្តីថ្លែងការណ៍រួមវៀតណាម-ស្រីលង្កា

រូបថត៖ VNA

សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ពីសមិទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយទទួលស្គាល់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខលើគ្រប់វិស័យទាំងអស់ ចាប់ ពី កច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្រេចបានគោលដៅចំណូលពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងប្តេជ្ញាបន្តកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចសម្រាប់គ្នាទៅវិញទៅមក; ឆ្ពោះទៅគម្រោងសំខាន់ៗមួយចំនួនក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការអប់រំ សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃផលិតផលកសិកម្ម និងផលិតផលជលផល ម្ហូបអាហារ លក់រាយ ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងថាមពលកកើតឡើងវិញ៕

តាម​ vovworld.vn/km-KH

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel នាំយកផលិតផលឧស្សាហកម្មការពារជាតិទំនើបៗ ទៅកាន់ពិព័រណ៍ការពារជាតិដ៏ធំបំផុតតំបន់អាស៊ី-អឺរ៉ុប

Viettel តំណាងឱ្យវៀតណាមនៅក្នុងសាលតាំងពិព័រណ៍ជាតិនៅក្នុងសាលលេខ ១ រួមជាមួយសាលតាំងពិព័រណ៍មកពីអាស៊ីខាងលិច និងមជ្ឈិមបូព៌ាដូចជា UAE ស្លូវ៉ាគី និងអាស៊ែបៃហ្សង់ ក៏ដូចជាម៉ាកល្បីៗ លំដាប់ពិភពលោក ដូចជា Roketsan (ទួរគី) Edge Group (UAE) Leonardo (អ៊ីតាលី) និង Airbus។

Top