សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ពីសមិទ្ធផលនៃដំណើរទស្សនកិច្ចនេះ ដោយទទួលស្គាល់ទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគីនាពេលខាងមុខលើគ្រប់វិស័យទាំងអស់ ចាប់ ពី កច្ចសហប្រតិបត្តិការនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ កសិកម្ម ថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា...។ ជាពិសេស ភាគីទាំងពីរបានឯកភាពគ្នាក្នុងការសម្រេចបានគោលដៅចំណូលពាណិជ្ជកម្មទ្វេភាគីចំនួន ១ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០ និងប្តេជ្ញាបន្តកែលម្អបរិយាកាសវិនិយោគ និងធុរកិច្ចសម្រាប់គ្នាទៅវិញទៅមក; ឆ្ពោះទៅគម្រោងសំខាន់ៗមួយចំនួនក្នុងវិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ ទូរគមនាគមន៍ ការអប់រំ សុខាភិបាល កសិកម្មបច្ចេកវិទ្យាខ្ពស់ ការកែច្នៃផលិតផលកសិកម្ម និងផលិតផលជលផល ម្ហូបអាហារ លក់រាយ ភស្តុភារកម្ម ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងថាមពលកកើតឡើងវិញ៕