• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំអាស៊ានលើកកម្ពស់សមិត្ថភាពដឹកនាំរបស់វៀតណាម

លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ ថាប្រធានអាស៊ាន ២០២០ មិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងជំរុញរាល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងការបង្កើតតំបន់ប្រកប ដោយវិបុលភាព ទន្ទឹមជាមួយនឹងការបន្តរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ទៀតផង។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានវៀតណាមក្នុងឱកាសរំលឹកខួបលើកទី ២៥ ឆ្នាំ ដែលវៀតណាមចូលរួមជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ឯកអគ្គរដ្ឋទូត-ប្រធានបេសកម្មអចិន្រ្តៃយ៍ឥណ្ឌូនេស៊ីប្រចាំអាស៊ានលោក Ade Padmo Sarwono បានលើកឡើថថា៖ ក្នុងនាមជាប្រធានអាស៊ាន ២០២០ វៀតណាមបានបង្ហាញសមត្ថភាពនិងភាពជាអ្នកដឹកនាំ  ដើម្បីដឹកនាំអាស៊ានក្នុងអំឡុងពេលពោរពេញដោយបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក។ លោកឯកអគ្គរដ្ឋទូត Ade បានមានប្រសាសន៍ថា ប្រធានអាស៊ាន ២០២០ មិនត្រឹមតែលើកកម្ពស់ផលប្រយោជន៍របស់ប្រទេសជាសមាជិកប៉ុណ្ណោះទេ ថែមទាំងពង្រឹងនិងជំរុញរាល់គំនិតផ្តួចផ្តើមនានារបស់អាស៊ានក្នុងការបង្កើតតំបន់ប្រកបដោយវិបុលភាព ទន្ទឹមជាមួយនឹងការបន្តរក្សាសន្តិភាពនិងស្ថេរភាពក្នុងតំបន់ទៀត ផង ។

លោកឯកអគ្គរដ្ឋទូត Ade បានវាយតម្លៃថា ការចូលរួមចំណែករបស់វៀតណាមក្រោយរយៈពេល ២៥ ឆ្នាំនៃការចូលរួមអាស៊ាន (២៨ កក្កដា ១៩៩៥- ២៨ កក្កដា ២០២០) ដែលបានត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍប្រកបដោយវិបុលភាពក្នុងតំបន់។ ក្រៅពីនេះ វៀតណាមក៏ជាប្រទេសដែលគាំទ្រយ៉ាងខ្លាំងចំពោះការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងដៃគូខាងក្រៅផងដែរ។

យោងតាមលោកឯកអគ្គរដ្ឋទូត Ade ក្នុងនាមជាប្រធានអាស៊ាន ២០២០នេះ វៀតណាមចាំបាច់ត្រូវបន្តជំរុញការអភិវឌ្ឍសមាគម ក្នុងនោះមានការអនុវត្តចក្ខុវិស័យអាស៊ានស្តីពីមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក (AOIP)។ ដោយហេតុនេះ បានបញ្ជាក់សារជាថ្មីនូវតួនាទីមជ្ឈភាពរបស់អាស៊ានក៏ដូចជាសារៈសំខាន់នៃដំណើរការកសាងសហគមន៍អាស៊ានសម្រាប់តំបន់នេះ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

អគ្គលេខាបក្សកុម្មុយនិស្ត លោក To Lam ជួបពិភាក្សាតាមទូរស័ព្ទ ជាមួយថ្នាក់ដឹកនាំគុយបា

នាយប់ថ្ងៃទី ៤ ខែកុម្ភៈ នៅទីស្តីការរគណៈកម្មាធិការមជ្ឈិមបក្ស អគ្គលេខាបក្ស លោក To Lam បានជួបសន្ទនាតាមទូរស័ព្ទ ជាមួយលេខាទីមួយនៃបក្សកុម្មុយនិស្តគុយបា និងជាប្រធានរដ្ឋគុយបា លោក Miguel Diaz-Canel។

Top